លោក​សួន​បវរ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​និងលោកស្រី​ចាន់ ​ថេ​ង ​ទៅជា​អភិបាលរង​ខេត្ត

លោក​សួន​បវរ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​និងលោកស្រី​ចាន់ ​ថេ​ង ​ទៅជា​អភិបាលរង​ខេត្ត



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​មីនា ឆ្នាំ​២០១៦​នេះ​ នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​ធ្វើ​ពិធី​ប្រកាស​តែង​លោក​សួន ​បវរ ​ទៅជា​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​លោកស្រី​ ចាន់​ ថេ​ង ​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​។

ពិធី​ប្រកាស​តែងតាំង​នេះ​ មានការ​ចូលរួម​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក​កែ​ គីម​យ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន និង​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ចំនួន​៣៤១​នាក់​។

លោក​អ៊ួ​ង ​ច​ន្នី​ ប្រធាន​នាយកដ្ឋាន​បុគ្គលិក​បាន​ឡើង​អាន​ព្រះរាជក្រឹត្យ​លេខ ន ស រ ក ត ០៣១៦៣១៤​ស្តី​ពី​ការប្រកាស​តែងតាំង​និង​ផ្ទេរ​ភារកិច្ច​លោក​គោ​ ស៊ុំ​សារឿ​ត ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ក្រប​ខណ្ឌ​ដើម​វិញ ហើយ​ត្រូវ​បាន​តែងតាំង​លោក​សួន​ បវរ ​ឲ្យ​ឡើង​ទៅជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ និង ​លោកស្រី​ ចាន់​ ថេ​ង​ ឲ្យ​ឡើង​ទៅជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ចាប់​ពី​ថ្ងៃ​ប្រកាស​នេះ​តទៅ​។

ក្នុង​នោះ​ដែរ​លោក​ សួន ​បវរ ​បាន​ឡើង​ធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត​ថា ​ក្រោយ​ពេល​លោក​បាន​ឡើងជា​អភិបាលខេត្ត​ពេញ​សិទ្ធិ​រួចមក​លោក​នឹង​ខិតខំ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន​និង​គោល​ការណែនាំ​នានា​របស់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​និង ខិតខំ​គោរព និង​អនុវត្តតាម​ការនែនាំរ​បស់​ក្រសួងមហាផ្ទៃ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព​ក្នុងការ​បំពេញភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​ជា​តំណាង​ឲ្យ​រាជរដ្ឋាភិបាល និង​ក្រសួង ស្ថាប័ន ក្នុងការ​សម្របសម្រួល ជំរុញ​និង​សហការ​ជាមួយ​មន្ទីរ អង្គភាព​នានា​ដែល​កំពុង​បំពេញ​តួនាទី​ក្នុង​ខេត្ត និង​ខិតខំ​ទប់ស្កាត់​លុបបំបាត់​រាល់​បាតុភាព​អសកម្ម​នានា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​និង​បង្ក​ភាព​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដើម្បី​ចូល​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​សុខុមាលភាព ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​របស់​រដ្ឋាភិ​បាល​។

ក្នុង​នោះ​សម្តេច​ក្រឡាហោម ស ខេង​ បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ដល់​លោក​សួន​បវរ​ដែល​ក្រសួងមហាផ្ទៃ​តែង​ឡើង​ទៅជា​អភិបាលខេត្ត​បន្ទាយមានជ័យ​ ហើយ​នោះ​ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង​ជួរ​គ​ណៈ​អភិបាលខេត្ត​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​ក្រុម​ប្រឹក្សា រួម​ទាំង​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូរ​អភិវឌ្ឍន៍​ដើម្បី​ធានា​ឲ្យ​រដ្ឋបាល​ខេត្ត​អនុវត្ត​ទទួល​បាន​ជោគជ័យ​។

សម្តេច​បាន​បញ្ជាក់​ទៀត​ថា ​លោក​សួន​ បវរ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ការគ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍ ត្រូវ​ជំរុញ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ជូន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ឲ្យ​បាន​គ្រប់ៗ​គ្នា ​ដើម្បី​ធ្វើការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ​ផងដែរ៕

លោក​សួន​បវរ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​និងលោកស្រី​ចាន់ ​ថេ​ង ​ទៅជា​អភិបាលរង​ខេត្ត លោក​សួន​បវរ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​និងលោកស្រី​ចាន់ ​ថេ​ង ​ទៅជា​អភិបាលរង​ខេត្ត លោក​សួន​បវរ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​និងលោកស្រី​ចាន់ ​ថេ​ង ​ទៅជា​អភិបាលរង​ខេត្ត លោក​សួន​បវរ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​តែងតាំង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ​និងលោកស្រី​ចាន់ ​ថេ​ង ​ទៅជា​អភិបាលរង​ខេត្ត