តាមដាន​ការវិវឌ្ឍ​ន៍​របស់​កូន​ក្នុង​វ័យ 3-6ឆ្នាំ​

ស្ថិតនៅក្នុង​វ័យ 3-6ឆ្នាំ កុមារ​ភាគច្រើន​ចាប់ផ្តើម​ចូលរៀន​សា​លាម​តេ្ត​យ្យ​ហើយដោយ​គេ​នឹង​បាន​រៀន​ចេះដឹង​ពី​ការចេះ​ជួយ​ខ្លួនឯង​ការរស់នៅជុំគ្នា​ជាមួយ​អ្នកដទៃ និង​ចាប់ផ្តើម​បែក​ចេញពី​ឪពុកម្តាយ​កាន់តែ​ច្រើនឡើង ក្មេងៗនឹងមាន​ការអភិវឌ្ឍ​ន៍​ផ្នែក​ភាសា​បាន​យ៉ាង​ឆាប់រហ័ស​ទាំង​ការនិយាយស្តី និង​បានចាប់ផ្តើម​រៀន​យល់ដឹង​ពី​ការអាន និង​ការសរសេរ​តែ​ក្នុងពេល​ជាមួយគ្នា វ័យ​នេះ​ក៏​ជា​វ័យ​ដែល​កុមារ​ចាប់ផ្តើម​មាន​បញ្ហា ដែល​អាច​នឹងមាន​ផលប៉ះពាល់​ដល់​ការ​វិវឌ្ឍន៍ និង​ទង្វើ​ដែល​អាចជា​បញ្ហា​នៅ​ថ្ងៃ​អនាគត​បាន និង​មាន​បញ្ហា​ជាច្រើន​នៅពេល​ឆ្លង​ផុត​វ័យ​នេះទៅហើយ រឹតតែ​ពិបាក​កែ​ទៅទៀត ដូចជា កុមារ​មានការ​វិវឌ្ឍន៍​យឺត និយាយ​យឺត រពឹស​មាន​សមាធិ​ខ្លី​មាន​ទង្វើ​ទទឹង​រឹងរូស ច្រងេងច្រងាង ជាដើម។ ដូច្នេះ​អ្នក​ម្តាយ​គួរ​ពិនិត្យ​តាមដាន​ការវិវឌ្ឍ​ន៍​ដែល​កូន​គួរតែ​ធ្វើបាន​តាម​វ័យ​ដូចតទៅ ៖

3ឆ្នាំ និយាយ​ឆ្លើយឆ្លង​កាន់តែ​ពូកែ
កុមារ​អាយុ3ខួប គួរតែ​អាច​ប្រាប់​ពី​ឈ្មោះ​សត្វ​នៅក្នុង​សៀវភៅដែល​មើល​ជាមួយគ្នា​បាន​យ៉ាងហោចណាស់​ក៏1ដែរ អាច​អង្គុយ​ស្តាប់រឿងនិទាន​បាន​យ៉ាងតិច​ក៏5នាទី​ដែរ អាច​សួរ​សំនួរ​ពាក់ព័ន្ធ​នឹង​រឿងដែល​អាន​ជាមួយគ្នា​បាន អាច​និយាយ​ឆ្លើយឆ្លង​ដែល​មនុស្ស​ធំ​ទូទៅស្តាប់​យល់បាន មិនមែន​និយាយ​ទៅហើយ​មានតែ​អ្នកមើល​ថែទាំ​ជិតដិត​ទើប​យល់បាន​នោះទេ អាចជួយ​ចាប់ ឬ​លើក​របស់របរ​បាន អាចឆ្លើយតបបាន​ថា​ខ្លួនឯង​ជា​ប្រុស ឬ​ស្រី​ប្រាប់​ឈ្មោះ​ពណ៌​បាន​យ៉ាងតិច1ពណ៌ ចេះ​ប្រើ​សំនួរ​អីហ្នឹង? ហេតុ​អី? បាន។ លោកឪពុក​អ្នក​ម្តាយគួរតែ​និយាយ ជាមួយ​គេ​ឱ្យបាន​ញឹកញាប់ សួរ និង​ឆ្លើយ​សំនួរ​របស់ពួកគេ​យ៉ាង​យកចិត្តទុកដាក់។

​    4ឆ្នាំ យល់​ពី​វិន័យផ្សេងៗបាន​កាន់តែ​ច្រើនឡើង
ខាង​ផ្នែក​រាងកាយ ក្មេង​អាយុ4ឆ្នាំ អាច​ជិះ​កង់​ដែលមាន​កង់ 3បាន ចេះ​លេងបិទពួន រត់​ដេញចាប់ ឬ​ល្បែងផ្សេងៗ ដែលមាន​ច្បាប់វិន័យ ចេះ​ធ្វើតាម​កតិកា​ទាំង​នោះបាន ចេះ​បើក​ទំព័រ​សៀវភៅ​បាន​ម្តងមួយ​សន្លឹក ចេះ​និយាយ​រឿង​ដែល​ធ្លាប់បាន​ស្តាប់​ញឹកញាប់​បាន អាចរៀបរាប់​ពី​រូបភាព​ដែល​មើលឃើញ​បាន ចំណែកឯ​ការនិយាយស្តី​វិញគេ​ចេះ​ប្រើពាក្យ​កាន់តែ​ច្រើនឡើង ជាពិសេស​ពាក្យ​ដែល​បញ្ជាក់​ពី អាកប្បកិរិយា ដូចជា ញ៉ាំ​បាយ ទាត់​បាល់​ជាដើម​ចេះ​លេង​ជាមួយរូប​តុក្កតា​មនុស្ស ឬ​សត្វ ហើយ​មាន​កុមារ​ខ្លះ​អាច​ចេះ​លេង ឬ​និយាយជាមួយ​មិត្តភក្តិ​ក្នុង​ក្តី​ស្រមៃ​បាន ទៀតផង​ដែល​ចំណុច​នេះ លោកឪពុក​អ្នក​ម្តាយ​មិនបាច់​ភ្ញាក់ផ្អើល ឬ​ភ័យ​បារម្ភ​ឡើយ។ ចំណែក​ឯការប្រើប្រាស់​ដៃ​វិញ កូន​ក្នុង​វ័យ​នេះ​អាច​គូររូប​រង្វង់​មូល​បាន​នៅពេល​មើល​ឃើញ​​គំរូ ចូលចិត្ត​ធ្វើ​កាយវិការ ជា​សរសេរ​អក្សរ គូសវាស​រូបផ្សេងៗនៅលើ​ក្រដាស ហើយ​អាច​អាន​បែបស្មានៗបាន​ទៀតផង។

    5ឆ្នាំ លែង​ង​ង៉ក់​រករឿង​ហើយ
ពេល​អាយុ5ឆ្នាំ កូន​គួរ​ចេះ​ជួយ​ខ្លួនឯងបាន​ច្រើនជាង​មុន​ដូចជាបិទ​ឡេវអាវ​ដោយ​ខ្លួនឯងបាន ញ៉ាំ​បាយ និង​ចូល​បន្ទប់ទឹក​ដោយខ្លួនឯង​ជាដើម។ ក្នុង​អំឡុងពេល​វ៉ា​កង អ្នក​ម្តាយ​គួរឱ្យ​កូន​បានធ្វើ​អ្វីផ្សេងៗដោយ​ខ្លួនឯង ដូច​ពេលដែល​គេ​ទៅ​សាលា​ដែរ។

រឿង​ដែល​គួរឱ្យ​ត្រេកអរ​នោះ​គឺ កូន​ក្នុង​វ័យ​នេះ​នឹង​ឈប់​រករឿងង​ង៉ក់​ទៀតហើយ​ពេលដែល​អ្នក​ម្តាយ​ប្រាប់​ឱ្យគេ​នៅ​រង់ចាំ​ជាមួយអ្នក​មើលថែ អ្នកគ្រូ ឬ​ពេល​បណ្តោយ​ឱ្យគេ​លេង​ជាមួយ​មិត្តភក្តិជាដើម។ កុមារ​ក្នុង​វ័យ​នេះ គួរ​ចេះ​អង្គុយ​ស្ងៀម​ស្តាប់​រឿងនិទាន​បានយូរ​ជាង10-20នាទី ចេះ​គូររូប​បួន​ជ្រុង​បាន​នៅពេល​មើលឃើញ​គំរូអាច​ប្រាប់​ឈ្មោះ​ព្យញ្ជនៈ​បានខ្លះៗ ប្រាប់​ឈ្មោះ​ខ្លួនឯងបាន ចេះសរសេរ​ឈ្មោះ​ខ្លួនឯងបាន ចេះ​រាប់​ចំនួន​បាន ស្គាល់​ពណ៌​យ៉ាងតិច​ក៏3ពណ៌​ដែរ។

   6ឆ្នាំ​ ចេះ​ជួយ​ខ្លួនឯងបាន​កាន់តែ​ចំណាប់​ឡើង
កូន​អាយុ6ឆ្នាំ ចេះ​ស្លៀកពាក់​ខ្លួនឯងបាន​ដោយ​អ្នក​ម្តាយ មិនចាំបាច់​ជួយ​ឡើយ អាច​ពាក់​ស្បែកជើង អាច​ចងខ្សែ​ស្បែកជើង ដោយ​ខ្លួនឯងបាន លេង​លោតមឹក និង​អាច​លោត​ជើង​មួយ​បានរាប់​លេខ​បញ្ច្រាស់​បាន​យ៉ាង​ត្រឹមត្រូវ ចេះ​សរសេរ​អក្សរ​តាម​សៀវភៅ​មេរៀន​បាន ពេល​លេង​នៅក្នុង​ក្រុម​មិត្តភក្តិ គេ​នឹងមាន​ទង្វើ ល្អៗ ភាព​អ​ត្មា​និយម​ថយចុះ ព្រោះ​ត្រូវការ​ការទទួលស្គាល់ និងមិន​ចង់​ខុសប្លែក​ពី​អ្នកដទៃ៕

  • តាមដាន​ការវិវឌ្ឍ​ន៍​របស់​កូន​ក្នុង​វ័យ 3-6ឆ្នាំ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:ចំនេះដឹង
Tags: