ទម្លាប់ ដែលធ្វើឲ្យអ្នក ឆាប់ធាត់

ទិញអាហារ ញ៉ាំពេលកំពុងឃ្លាន
ខ្ញុំជឿថាអ្នក ពិតជាទិញអាហារ មកញ៉ាំច្រើនជាងអ្វី ដែលជាតម្រូវការរបស់អ្នក ជាមិនខាននៅពេលដែលអ្នកកំពុងតែឃ្លាន ដូច្នេះ ដើម្បីកុំឲ្យស្តាយ អ្នកនឹងញ៉ាំអាហារទាំងនោះ ឲ្យទាល់តែអស់។ ដូច្នេះយកល្អ អ្នកគួរតែញ៉ាំភេសជ្ជៈ មួយកំប៉ុងពីរសិនទៅ មុនពេលទៅទិញអាហារញ៉ាំ ព្រោះវាអាចនឹងជួយ សម្រួលដល់ចំណង់នៃការញ៉ាំ និងទិញអាហារលើសតម្រូវការបាន។

ធុញទ្រាន់នឹងការរង់ចាំញ៉ាំអាហារ
ការរង់ចាំគេ នៅអាកាសយាន្តដ្ឋាន ចាំមិត្តរួមការងារនៅហាងកាហ្វេ ការមើលទូរទស្សន៍ ការឈប់នៅតាមស្ថានីយលើផ្លូវដ៏វែងឆ្ងាយ សុទ្ធតែជាស្ថានភាព ដែលធ្វើឲ្យអ្នក ចង់ញ៉ាំអាហារសម្រន់ខ្លាំងណាស់ ហើយរឿងនេះ មិនខ្វល់ថាអ្នក កំពុងតែឃ្លាន ឬអត់នោះទេ។

មិនញ៉ាំអាហារពេលយប់
ក្រោយពីគេងរយៈពេល ៨ ម៉ោងរួច អ្នកពិតជាត្រូវការ ថាមពលឲ្យបានលឿនបំផុត តាមតែអាចធ្វើទៅបាន នៅពេលក្រោកពីគេងព្រឹកឡើង ហើយការមិនញ៉ាំអាហារពេលព្រឹក ពិតជាធ្វើឲ្យរាងកាយ ឃ្លានខ្លាំងណាស់ ដូច្នេះ អ្នកនឹងឆាប់ឃ្លាន មុនពេលញ៉ាំអាហារថ្ងៃត្រង់ ហើយអាចនឹងញ៉ាំ អាហារសម្រន់មុនបន្ថែមកាន់តែច្រើនទៀត។

ផឹកច្រើន
នេះមិនមែនគ្រាន់តែ សំដៅទៅលើស្រា ឬស្រាបៀរនោះទេ តែការទទួលទានភេសជ្ជៈ មានជាតិហ្គាស ឬទឹកក្រូចច្របាច់ តែ និងកាហ្វេ មានជាតិស្ករ ក៏ជាហេតុនាំឲ្យអ្នក ធាត់ដែរ។ ជម្រើសដ៏ល្អនោះ គឺគួរតែញ៉ាំ ទឹកត្រជាក់ធម្មតាៗទៅ។

គេងមិនបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ មានន័យថា ជាការថយចុះ នូវការបញ្ចេញសារធាតុ Cortisol ដែលជាអ័រម៉ូនមួយប្រភេទ សម្រាប់គ្រប់គ្រងរបបអាហារ ហើយអាចនឹងធ្វើឲ្យ ចំណង់អាហារអ្នក កើនឡើងកាន់តែច្រើន ជាងមុនថែមទៀត។

មិនមានគម្រោងញ៉ាំអាហារ
ជាញឹកញាប់ ការរៀបចំញ៉ាំអ្វីក៏បាន និងអាហារដែលស្រួលនឹងបានញ៉ាំ ដូចជា អាហារលឿន Fast Food សុទ្ធតែអាច ធ្វើឲ្យមនុស្សញ៉ាំច្រើនៗខ្លាំងណាស់។ ដូច្នេះ យកល្អ គួរតែចំណាយពេលវេលាខ្លះ សម្រាប់ថ្ងៃចុងសប្តាហ៍ រៀបចំនូវអ្វី ដែលអ្នកនឹងញ៉ាំនៅពេលថ្ងៃខ្លះទៅ។

រៀបចំប៉ុន្មាន គួរតែញ៉ាំឲ្យអស់
រឿងនេះ តែគ្មានអ្វីផ្លាស់ប្តូរបានទៅហើយត្រង់ថា មនុស្សយើងភាគច្រើន តែងតែមានទម្លាប់ ញ៉ាំអាហារ ឲ្យអស់ៗពីចានតែម្តង ប៉ុន្តែ អ្វីដែលជាបញ្ហានោះគឺថា វាមិនមែនជា ដំណោះស្រាយដ៏ល្អ ដែលគួរតែបន្ត ទម្លាប់នេះទៀតនោះ។ វាគួរតែដល់ពេល ទុកឲ្យសល់ខ្លះហើយ៕

ប្រភព៖ lookingtoday

  • ទម្លាប់ ដែលធ្វើឲ្យអ្នក ឆាប់ធាត់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: