ស្ត្រី​គួរ​យល់ដឹង​អ្វី​បន្ថែមទៀត​ទាក់ទង​នឹង​ជំងឺ​ធ្លាក់ស?​

ទឹក​ពណ៌​ថ្លា ឬ​ពណ៌​ស​ដូច​ទឹកដោះគោ​ដែល​ហៀរ​ចេញ​មកពី​ការស្លាប់​របស់​កោសិកា និង​បាក់តេរី​នៅ​ខាងក្នុង​ក្រពេញ​ទ្វារមាស និង​មាត់ស្បូនគឺ​ជា​រឿង​ធម្មតា ព្រោះ​ការធ្វើ​បែបនេះ ដើម្បីឱ្យ​មាត់ស្បូន​ស្អាត និង​ការពារ​កុំឱ្យ​មាន​ឆ្លង​ជំងឺ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញថា វា​មានការ​រមាស់ ឬ​ក្រហាយ​នៅក្នុង​ទ្វារមាស នោះ​អ្នក​គួរតែ​កុំ​ធ្វើ​កន្តើយ​ឱ្យសោះ ព្រោះថា​វា​ជា​សញ្ញា​នៃ​ការឆ្លង​ជំងឺ​រោគ​ស្ត្រី​ហើយ។

  តើ​អ្វីដែល​ធ្វើឱ្យ​ការ​ធ្លាក់ស​ចេញពី​ទ្វារមាស​មិនធម្មតា?
អ្នក​អាច​ដឹងថា​អាការ​ធ្លាក់ស​របស់​អ្នក​ខុសធម្មតា​តាមរយៈ​ក្លិនពណ៌ និង​សមាសធាតុ​របស់​វា។ បញ្ហា​គឺ​បណ្តាលមកពី​កត្តា​មួយចំនួនដូចជា ការប្រើ​ថ្នាំ Antibiotic ឬ Steroid, មាន​ជំងឺ​ទ្វារមាស  (ច្រើនកើត​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ដែលមាន​ដៃគូ​រួមភេទ​ច្រើន), ការប្រើ​ថ្នាំ​ពន្យារកំណើត, ជំងឺមហារីក​មាត់ស្បូន, ជំងឺ​ប្រមេះទឹកបាយ, ជំងឺ​ទឹកនោមផ្អែម, ការ​ងូតទឹក​សម្អាត​ទ្វារមាស ដោយ​ប្រើ​សាប៊ូ ជែ​លទឹក​ក្រអូប ឬ​របស់​ដែល​ធ្វើឱ្យមាន​ពពុះ, មាន​ជំងឺ​នៅក្នុង​អាង​ត្រគាកក្រោយពេល​វះកាត់​ហើយ, ជំងឺ​រលាក​នៅក្នុង​អាង​ត្រគាក, រលាកទ្វារមាស , កើតមាន​ជំងឺផ្សិត និង​ជំងឺផ្សេងៗមួយចំនួនទៀត។ ប្រភេទនៃ​ភាពមិនធម្មតា​នៃ​ការ​ធ្លាក់ស​តាម​ទ្វារមាស និង​មូលហេតុ​របស់​វាមានដូចជា៖

 ពណ៌​ត្នោត ឬ​មាន​ពណ៌​ដូច​ឈាម
ជាការ​ដែល​មក​រដូវ​មិន​ទៀងទាត់ មិនសូវ​មក​រដូវ ឬ​មហារីក​មាត់ស្បូនឬ​ភ្នាស​ខាងក្នុង​របស់​ស្បូន និង​មាន​អាការ​ហូរឈាម​តាម​ទ្វារមាសមិនធម្មតា ឈឺ​នៅក្នុង​អាង​ត្រគាក​ជាដើម។

 ពណ៌​លឿង ឬ​ល្អក់
ជា​ជំងឺ​ប្រមេះទឹកបាយ មាន​ហូរឈាម​ក្នុង​ចន្លោះពេល​មក​រដូវ និងមានការ​លេច​នោមឯង។

 មាន​ពពុះលឿងៗ ឬ​បៃតង រួមទាំង​ក្លិនស្អុយ
ជា​ជំងឺ Trichomoniasis ឈឺ និង​រមាស់​ក្នុងពេល​បត់ជើងតូច។

 ពណ៌​ផ្កាឈូក
ជាការ​ធ្លាក់​នៃ​ភ្នាស​ខាងក្នុង​របស់​ស្បូន​ក្រោយពេល​សម្រាលកូន​រួច។

ខាប់ៗពណ៌​ស ក្លិន​ដូច ​ហ្វូ្រ​ម៉ា
ជំងឺផ្សិត ហើម និង​ឈឺ​ជុំវិញ​ប​បេ​របស់​ទ្វារមាស រមាស់ ឈឺ​ខ្លាំងក្នុងពេល​រួមភេទ។

 ពណ៌​ស ប្រផេះ ឬ​លឿង រួមទាំង​ក្លិន​ដូច​ឆ្អាប​ត្រី
ជា​ជំងឺ Bacterial Vaginosis មាន​អាការ​រមាស់ ឬ​ក្រហាយ និងឡើង​ក្រហម ហើយ​ហើម​ទ្វារមាស។

ការព្យាបាល​ទៅតាម​ក្បួន​វេជ្ជសាស្ត្រ​គឺជា​តួនាទី​របស់​គ្រូពេទ្យប៉ុន្តែ​អ្វីដែល​អ្នក​ត្រូវធ្វើ​ដោយ​ខ្លួនឯង​នោះ​គឺ​សម្អាត​ទ្វារមាស​ឱ្យបានស្អាត​ល្អ ដោយ​ប្រើ​សាប៊ូ និង​ទឹក​ក្តៅឧណ្ហៗដុះថ្នមៗ មិនត្រូវ​ប្រើសាប៊ូ​ណា​ដែលមាន​ជាតិ​ទឹក​ក្រអូប​នោះទេ ហើយក៏​មិនត្រូវ​ប្រើ ៃ​ស្ប្រ​យ៍បាញ់ និង​ប្រើ​របស់​អ្វីដែល​ធ្វើឱ្យមាន​ពពុះ​ច្រើន​ដែរ។ បន្ទាប់ពី​ងូតទឹក​រួចត្រូវ​ជូត​សម្អាត​ពីមុខ​ទៅក្រោយ​ដើម្បី​កុំឱ្យ​បាក់តេរី​ដែល​ចេញពី​រន្ធ​គូថចូលទៅក្នុង​ទ្វារមាស ដើម្បី​បង្ក​ជា​ជំងឺផ្សេងៗបាន។ ប្រើ​សំឡី​អនាម័យដែល​ធ្វើ​ពី Cotton 100% និង​មិនត្រូវ​ស្លៀក​សម្លៀកបំពាក់​តឹង​ពេកនោះទេ៕

ប្រភព៖ lareine

  • ស្ត្រី​គួរ​យល់ដឹង​អ្វី​បន្ថែមទៀត​ទាក់ទង​នឹង​ជំងឺ​ធ្លាក់ស?​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: