ដំណាក់កាល 10យ៉ាង​ជួយ​គ្រប់គ្រង​ទម្ងន់​

ជាប់គាំង​ជាមួយនឹង​របៀប​នៃ​ការគ្រប់គ្រង​ទម្ងន់​របស់​អ្នក​មែន​ទេ? ចាប់ផ្តើម​ពិចារណា​អំពី​ការគ្រប់គ្រង​ទម្ងន់​របស់​អ្នក​ជាមួយនឹង​ការណែនាំនៃ​ដំណាក់កាល​ទាំង10ខាងក្រោម ៖

    1. កុំ​រំពឹង ឬ​ជឿជាក់​ទាំងស្រុង​នោះ​ថា មាន​អាហារ​ដ៏​ពិសេសបំផុត​ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ឱ្យ​អ្នក​បាន តែ​ត្រូវ​គិតថាវា​ជា​ការរួម​ផ្សំគ្នា​ជាមួយនឹង​សកម្មភាពផ្សេងៗទៀត ហើយ​ចម្លើយ​គឺស្ថិតនៅលើ​ខ្លួន​អ្នក​ផ្ទាល់។

  2. នៅពេលណា​ដែល​អ្នកជំរុញ​ខ្លួនឯង​ឱ្យទទួល​ទាន​អ្វីមួយ​តាមចិត្ត​ចង់ អ្នក​ត្រូវ​សួរ​ខ្លួន​អ្នក​ថា “តើ​ខ្ញុំ​ឃ្លាន​ទេ?” ចងចាំ​ថា ភាពឃ្លាន​ខ្លាំង ឬ​តិច​ក៏​ចេញពី​ផ្នែក​មួយ​នៃ​អារម្មណ៍​របស់​អ្នក​ដែរ។

3. ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ហេវ អ្នក​ត្រូវ​ព្យាយាម​ស្វែងរកជម្រើស​ដែល​ល្អ​បំផុត​ក្នុងការ​បំពេញ​ឱ្យ​ភាព​ហេវ​ហត់​នេះ។ សិក្សាបន្ថែម​ពី​សារធាតុ​ចិញ្ចឹម​​នៅក្នុង​ចំណីអាហារ រក្សា​រសជាតិ​របស់​វា​ឱ្យបានល្អ នឹង​ធ្វើឱ្យ​ការគ្រប់គ្រង​ទម្ងន់​របស់​អ្នក​កាន់​តែមាន​ភាព​ងាយស្រួល​ឡើង។

​​    4. ចងចាំ​ថា មិនមាន​ទេ​អាហារ​ល្អ ឬ​អាក្រក់ សម្រាប់​អ្នក​ដែល​ចង់គ្រប់គ្រង​ទម្ងន់​ដូចជា​អ្នក ប៉ុន្តែ​វា​អាស្រ័យ​លើ​ចំនួន​ដែល​អ្នក​បានដាក់បញ្ចូល​ទៅក្នុង​រាងកាយ​ទៅវិញ​ទេ។

   5. កុំ​ចាំ​ដល់ពេល​ពោះ​ឡើង​តឹង មាន​អារម្មណ៍​ថា​ឆ្អែត​ដល់ក​ហើយទើប​ឈប់​ញ៉ាំ​នោះ ត្រូវ​បញ្ឈប់​ការ​ញ៉ាំ​តាំងពី​មុនពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​មក េ​ម្ល៉ះ បើទោះជា​អាហារ​នៅសល់​ក៏ដោយ។

6. បើ​មិន​ឃ្លាន​ទេ សួរ​ខ្លួន​អ្នក​ទៅ​មើលថា តើ​អ្វីខ្លះ​ដែលជា​កត្តាជំរុញ​ឱ្យ​អ្នក​ញ៉ាំ? បរិស្ថាន​ជុំវិញ ឬ​អារម្មណ៍?

   7. បើ​វា​ជា​កត្តា​ដែល​កើតចេញពី​បរិស្ថាន​ខាងក្រៅ ដូចជា ពេលវេលាអាហារ​ឆ្ងាញ់​ដ៏​សន្ធឹកសន្ធាប់… សួរ​ខ្លួន​អ្នក​ថា គួរ​ធ្វើយ៉ាងណា ដើម្បីគ្រប់គ្រង​ខ្លួន​អ្នក​ពី​កត្តា​ជំរុញ​ចិត្ត​ឱ្យ​ចង់​ញ៉ាំ​មួយ​នេះ? រក​អ្វី​ផ្សេង​មកធ្វើ​ជំនួស​សិន រង់ចាំ​ពេល​ហេវ​សឹម​ញ៉ាំ…។

  8. បើ​វា​កើតចេញពី​អារម្មណ៍​វិញ អ្នក​ត្រូវ​សួរ​ខ្លួន​អ្នក​ថា តើ​មាន​វិធីណា​ដែល​អាច​ដោះស្រាយបាន បើ​អ្នក​តែងតែ​នឹកឃើញ​ដល់ការ​ញ៉ាំ​ពេល​មាន​អារម្មណ៍​​ធុញថប់? ដូច្នេះ​អ្នក​គួរ​រក​វិធី​បំបាត់​ភាពធុញថប់ ដោយ​វិធី​ផ្សេង​ដូចជា ហាត់ប្រាណ គេង​សម្រាក ស្តាប់​ចម្រៀង…។

9. រស់នៅ​ជាមួយនឹង​បែបបទ​នៃ​ជីវិត​ដែល​មានតែ​ភាពរស់រវើក​ដូចជា ការហាត់​ប្រាណ​ជាដើម។

10. កុំ​រំពឹងថាអ្វីៗវា​នឹង​បានល្អ​ឥតខ្ចោះ តែ​ត្រូវ​សិក្សា​បន្ថែមពី​វិធីថ្មីៗ ហើយ​ចំណាយពេល​អនុវត្ត​វា​ផង៕

ប្រភព៖ lareine

  • ដំណាក់កាល 10យ៉ាង​ជួយ​គ្រប់គ្រង​ទម្ងន់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/28  Category:សុខភាព
Tags: