ជប៉ុន​ផ្តល់​ថវិកា​ជិត​២​សែន​ដុល្លារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ចំនួន ១៧៧៨២១​ដុល្លារ​អាមេរិក ដល់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ សម្រាប់​សាងសង់​ស្ពាន និង​កែលម្អ​ផ្លូវ​ជនបទ ដើម្បី​រួម​លើកស្ទួយ​ធនធានមនុស្ស និង​សេដ្ឋកិច្ចកម្ពុជា​។​

​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ស​និ្ត​សុខ​មនុស្សជាតិ​នេះ ត្រូវបាន​ផ្តល់​ដល់​ប្រធាន​មន្ទីរ​សាធារណៈ​ខេត្ត​ទាំងពីរ តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦​នេះ ក្នុង​សាលប្រជុំ​ធំ​សា្ថ​ន​ទូត​ជប៉ុន​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ផ្តល​ជំនួយឥតសំណង​នេះ ថា រដ្ឋាភិបាល​ជប៉ុន បាន និង​កំពុង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា តាមរយៈ​ជំនួយ​ផ្នែក​ហិរញ្ញប្បទាន និង​ជំនួយ​ផ្នែក​បច្ចេកទេស ក្នុងនោះ រួមមាន គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ ជាដើម​។​

ជប៉ុន​ផ្តល់​ថវិកា​ជិត​២​សែន​ដុល្លារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​

​ជាក់ស្តែង លោក​បន្តថា រដ្ឋាភិបាល​ជប៉ុន​បានទទួល​ស្គាល់​ពី​សារៈសំខាន់​វិស័យ​ដឹកជញ្ជូន ពីព្រោះ​វិស័យនេះ បាន​ជួយ​លើកកម្ពស់​សុខមាលភាព​ប្រជាជន​កម្ពុជា តាមរយៈ​ការបង្ក​ភាពងាយស្រួល​ដល់​ប្រជាជន​ធ្វើដំណើរ​ទៅ​សាលារៀន មន្ទីរពេទ្យ ទីផ្សារ និង​តំបន់​ផ្សេងទៀត​។​

​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ បន្ថែមថា ជំនួយ​ទីមួយ គឺ​ថវិកា​សរុប​ចំនួន ៩០៣៥០​ដុល្លារ អាមេរិក​ត្រូវបាន​ផ្តល់ជូន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ សម្រាប់​សាងសង់​ស្ពានបេតុង​ថ្មី​មួយ​ប្រវែង ១៥​ម៉ែត្រ ស្ថិតក្នុង​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោក​រំពឹងថា ប្រជាពលរដ្ឋ​ជាង ៣៤០០​នាក់ នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាង​ធំធេង តាមរយៈ​គម្រោង ទីមួយ​ក្នុង​តំបន់​ពួកគេ​។​

ជប៉ុន​ផ្តល់​ថវិកា​ជិត​២​សែន​ដុល្លារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​

​ដោយឡែក ជំនួយ​ទី​ពីរ លោក​ថា ថវិកា​សរុប​ចំនួន ៨៧៤៧១​ដុល្លារ ត្រូវបាន​ផ្តល់​ដល់​មន្ទី​រ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ សម្រាប់​សាងសង់​ផ្លូវ​ក្រួស​ក្រហម ប្រវែង ៤​ពាន់​ម៉ែត្រ និង​លូ​ចំនួន ៦ ក្នុង​ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ​។ លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន រំពឹងថា ពលរដ្ឋ​ជាង ៣២០០​នាក់ នឹង​ទទួល​ប្រយោជន៍​ពី​ការធ្វើដំណើរ​ទៅមក​សាលារៀន មន្ទីរពេទ្យ ផ្សារ និង​តំបន់​ដទៃ តាមរយៈ​ជំនួយ​ទី​ពីរ​នេះដែរ​។​

​ថ្លែង​បញ្ចប់​ចំណាប់អារម្មណ៍ លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ រំពឹងថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ទាំងពីរ នឹង​អនុវត្ត​គម្រោង​ទាំងពីរ យ៉ាង​រលូន និង​ប្រសិទ្ធភាព​ខ្ពស់​។ ហើយ​ថា គម្រោង​ទាំងនេះ នឹងត្រូវ​បាន​ថែទាំ​យ៉ាង​ត្រឹមត្រូវ ដើម្បី​ប្រជាជន​កាន់តែច្រើន​អាច​ទទួល បាន​ប្រយោជន៍​ពី​គម្រោង​រដ្ឋាភិបាល​ជប៉ុន​។ ជាងនេះទៀត លោក​ថា​៖«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គម្រោង​ទាំងនេះ នឹង​ជួយ​ពង្រឹង​ជា​បន្តទៀត នូវ​ទំនាក់ទំនង​មិត្តភាព​ដែលមាន​រួចមកហើយ​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា​»​។​

ជប៉ុន​ផ្តល់​ថវិកា​ជិត​២​សែន​ដុល្លារ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ឧ​ត្ត​រ​មានជ័យ និង​ព្រះវិហារ​

​ជាការ​ឆ្លើយតប លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​ថ្លែង​អំណរ​អគុណ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា សំដៅ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​តាម​ទីជនបទ​។ លោក​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅពេល​គម្រោង​នេះ​សាងសង់​រួច វា​ពិតជា​សម្រួល ដល់​ជីវភាព​ប្រជាជន តាមរយៈ​ការកាត់បន្ថយ​ចំណាយ​ពេលវេលា​ធ្វើដំណើរ​ទៅ​សាលារៀន វត្ត​អារាម និង​មន្ទីរពេទ្យ ជាដើម​»​។ លោក សាំង ប៊ុន​ថេ​ន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ជប៉ុន​ផងដែរ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​