កម្ពុជា បានទទួល​រូប​បដិមា​« ដងខ្លួន​ព្រះរាម​» វិញ ពី​សារមន្ទី​អាមេរិក​

​សារមន្ទី Denver Art Museum មួយ​របស់​អាមេរិក បានប្រគល់​រូ​បដិមា «​ដងខ្លួន​ព្រះរាម​» មក​ឲ្យ​កម្ពុជា ក្រោយពី​ទទួលបាន​ភស្តុតាង​ជាក់លាក់​ពី​កម្ពុជា ជុំវិញ​ប្រវត្តិ​នៃ​រូប​បដិមា​នេះ​។ ការប្រគល់​រូប​បដិមា​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​២៨​មីនា​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក ច័ន្ទ តានី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សាទរ​ចំពោះ​ចំពោះ​សារមន្ទីរ Denver Art Museum របស់​អាមេរិក ក្នុងការ​សម្រេច​ផ្ដល់​រូប​បដិមា​ដងខ្លួន​ព្រះរាម​នេះ​មក​កម្ពុជា​វិញ ដែល​ឱកាសល្អ​សម្រាប់​ការជួប​ជុំគ្នា​វិញ​នៃ​រូប​បដិមា​ផ្សេងៗ ស្ថិតនៅ​ប្រាសាទ​ចិន នៃ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​កោះ​កេរ​។ លោក ច័ន្ទ តានី បន្ថែមថា ការប្រគល់​រូប​បដិមា​ដោយ​ស្ម័គ្រចិត្ត​នេះ គឺជា​ការបង្ហាញ​នូវ​ការគិតគូ​របស់​សារមន្ទី Denver Art Museum ចំពោះ​សារសំខាន់​នៃ​សម័យកាល​កោះ​កេរ​នៃ​វប្បធម៌​របស់​កម្ពុជា​។

​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បញ្ជាក់ថា​៖«​ការប្រគល់​ត្រឡប់មកវិញ​នេះ ក៏​ឆ្លុះបញ្ចាំង​ពី​ការ​លួច​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​កើតឡើង​នៅ​ប្រទេស​យើង​កាលពី​អតីតកាល​ព្រមទាំង​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ទាមទារ​ត្រឡប់មកវិញ​នូវ​រូប​បដិមា ដែលជា​ផ្នែក​មួយ​នៃ​ដួងព្រលឹង​ជាតិ ដែល​ត្រូវបាន​យក​ចេញពី​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​»​។​

​ប្រធាន​សារមន្ទីរ Denver Art Museum លោក Christoph Heinrich បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ភស្តុតាង​ជាក់លាក់​ច្រើន​ពី​កម្ពុជា​នោះ លោក​ក៏បាន​ចាត់វិធានការ​ភា្ល​មៗ ដើម្បី​ដក​រូប​បដិមា​នេះ ចេញពី​បញ្ជី​ឈ្មោះ​របស់​សារមន្ទី​ខ្លួន ដើម្បី​រៀប​ចំប​ញ្ចូ​ន​ត្រឡប់មក​ទីឋាន​កំណើត​ខ្លួន​វិញ​។ សារមន្ទីរ Denver Art Museum បាន​ទិញ​រូប​បដិមា​ដងខ្លួន​ព្រះរាម​នៅ​ឆ្នាំ​១៩៨៦ ពី Doris Weiner Gallery នៅ​ក្រុង​ញូវយ៉ក ហើយ​រូ​បដិមា​នេះ​ត្រូវបាន​ដាក់តាំង​នៅក្នុង​សារមន្ទី​ផ្នែក​សិល្បៈ​អាស៊ី អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ​។​
កម្ពុជា បានទទួល​រូប​បដិមា​« ដងខ្លួន​ព្រះរាម​» វិញ ពី​សារមន្ទី​អាមេរិក​

​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រ​សូង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា រូ​បដិមា «​ដងខ្លួន​ព្រះរាម​» ត្រូវបាន​ជន​ទុច្ចរិត​លួច​យក​ពី​កម្ពុជា ទៅ​លក់​ឲ្យ​បរទេស​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០-១៩៧២ នៅពេល​កម្ពុជា​កំពុងស្ថិត​ក្នុងសម័យ​ស​ង្គ្រា​ម​។ លោក​ចាត់ទុកថា ការប្រគល់​រូប​បដិមា​មក​កម្ពុជា​វិញ​នេះ គឺជា​សកម្ម​ភាពល្អ​មួយ​ដែល​បណ្ដា​ប្រទេស​ផ្សេងទៀត​គួរតែ​យក​គំរូ​តាម​សហរដ្ឋអាមេរិក​។ បើតាម​លោក ជុច ភឿន រហូតមកដល់​ពេលនេះ​សារមន្ទី​អាមេរិក​បានប្រគល់​រូប​បដិមា​ដែល​កម្ពុជា​បាន​បាត់បង់​ម​កម្ពុជា​វិញ មាន​ចំនួន​៥០​រូប​ហើយ ។ «​យើង​សប្បាយ​ណាស់ ហើយ​យើង​គិតថា យើង​ខំ​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងឡាយ​យកតម្រាប់​ល្អ​ដែល​អាមេរិក​បានធ្វើ​ដែល​ប្រគល់​។ គេ​មិនមែន​លួច​យើង​ទេ គេ​បានមក​ដោយ​ទិញ​ទេ ដូចនេះ​ទាំងអស់នេះ​គឺជា​សុ​ឆន្ទៈ​របស់គេ សារមន្ទី​ទាំងអស់​ហ្នឹង​គេ​បង្វិល​មក​ឲ្យ​យើង យើង​អរគុណ​គេ​។ ហើយ​យើង​ឲ្យ​សារមន្ទី​ដទៃទៀត​នៅ​បរទេស​សូម​ធ្វើ​តម្រាប់​តាម​សហរដ្ឋអាមេរិក​ដែល​ធ្វើ​កាយវិការ​ដ៏​ល្អ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​លេខាធិការ​ក្រ​សូង​វប្បធម៌​។​

​រូប​បដិមា​ដងខ្លួន​ព្រះរាម ជា​រូបចម្លាក់​ធ្វើ​ពី​ថ្មភក់ ដោយ​ព្រះរាម​មាន​បំពង់​ព្រួញ​នៅ​ពីក្រោយ​ព្រះ​អង្សា​ស្ដាំ ហើយ​រូបនេះ​នៅ​បាត់​ព្រះ​កេស ព្រះហស្ត និង​ព្រះបាទ​។ រូប​បដិមា​ព្រះរាម​បាន​ស្ថាបនា​ឡើង​នៅ​ដើម​សតវត្ស​ទី​១០ មាន​កម្ពស់​ប្រហែលជា​១៥៧​សង់ទីម៉ែត្រ​៕
កម្ពុជា បានទទួល​រូប​បដិមា​« ដងខ្លួន​ព្រះរាម​» វិញ ពី​សារមន្ទី​អាមេរិក​

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​