៦​ចំណុច​ដែល​ស្ត្រី​គ្រប់រូប​គួរ​អនុវត្ត​ការ​ហាត់ប្រាណ​បែប​ក្បួន​យ៉ូ​ហ្គា​

៦​ចំណុច​ដែល​ស្ត្រី​គ្រប់រូប​គួរ​អនុវត្ត​ការ​ហាត់ប្រាណ​បែប​ក្បួន​យ៉ូ​ហ្គា​

​ទាំងនេះ គឺជា​ហេតុផល ៦​យ៉ាង ដែល​អាច បញ្ជាក់បាន ថា​ការ​ហាត់ប្រាណ បែប​យូ​ហ្គា អាច​ជួយ​អ្នក អោយ​ឆាប់​មាន ផ្ទៃពោះ​បាន ។​

១. ជួយ​កាត់បន្ថយ​ស្ត្រេ​ស​
បន្ទាប់​ពី​រាល់ពេល ដែល​អ្នក​បញ្ចប់ ថ្នាក់​ហាត់ប្រាណ បែប​យូ​ហ្គា នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា មាន​ភាព ស្ងប់​សុខ និង មាន​សន្តិភាព​នៅ​ក្នុង​ចិត្ត​។ វា​អាច​ជួយ អោយ​រាងកាយ​អ្នក បាន​សម្រាក និង ធ្វើអោយ ផ្លូវ ចិត្ត​អ្នក​ស្ងប់​ល្អ និង ជួយ​អោយ​អ្នក​ដកដង្ហើម​យឺតៗ បាន​ស្រួល​ល្អ ។ ប្រព័ន្ធ​ប្រសាទ ដែល​ត្រូវបាន​ទទួល ជំនួយ តាមរយៈ​ការដកដង្ហើម​នេះ នឹង​ជួយ​ក្នុងការ បន្ទាប​កម្រិត​នៃ​អរ​ម៉ូ​ន របស់​ស្ត្រេ​ស ដូចជា cortisol ជាដើម ។ វា​មាន​សក្តានុពល ជាពិសេស ក្នុង​ការពង្រឹង​ដល់​លទ្ធភាព​មាន​កូន​របស់​អ្នក និង ជូ​យ​អោយ អ្នក​គេង​បាន​ស្កប់ស្កល់​ល្អ នៅក្នុង​ពេល​យប់ ។​

២.​បង្កើន​ចរន្តឈាមរ​ត់​ទៅកាន់​ស្បូន​
ក្នុង​ករណី​នៃ ភាព​មិន​អាច​មាន​កូន​បាន ជារឿយៗ គេ​តែង​ប្រទះ​ឃើញ​នូវ បញ្ហា​នៃ​ការ រាំងស្ទះ នៅក្នុង តំបន់​ណា​មួយ នៃ​រាងកាយ ជាពិសេស​នោះ គឺ​នៅ​ត្រង់​ផ្នែក​ខាងក្រោម​ចង្កេះ ។ ការអនុវត្ត​លំ​ហាត់ប្រាណ បែប​យូ​ហ្គា ក្នុង​ស្ថានភាព​មួយ​ដែល​ត្រូវបាន គេ​ហៅថា pigeon ជួយ​ក្នុង​ការ ចំហ​នៅ​ផ្នែក​ត្រគាក និង កំ​ភ្លៅ​។ ហើយ​ថាមពល ចាប់ផ្តើម ធ្វើ​ចលនា​ទៅកាន់​ផ្នែក​ខាងក្រោម​នៃ​រាងកាយ​។​

៣. ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សាំ​
ការសិក្សា​បាន​បង្ហាញថា ក្បាច់ pranayama ( វិធី​ក្នុង​ការគ្រប់គ្រង​ដង្ហើម ) និង ការ​តាំងសមាធិ គឺជា វិធីសាស្ត្រ​មួយ ក្នុងការ កាត់បន្ថយ​ស្ត្រេ​ស និង បង្កើតបាន​នូវ បម្រែបម្រួល​ជា​វិជ្ជមាន ចំពោះ​ប្រព័ន្ធ​ភាព សាំ​នៅក្នុង​រាងកាយ ។ ការ​ពត់ពេន​ដងខ្លួន និង​ស្តាប់​នូវ ចង្វាក់​ពី​ធម្មជាតិ​របស់​រាងកាយ តាមរយៈ​វិធី នៃ​ហាត់​យូ​ហ្គា និង​ការដកដង្ហើម អាច​ជួយ​នាំយក មក​អោយ​អ្នក នូវ​សេចក្តី​ស្ងប់​សុខ និង ការប្រមូលផ្តុំ អារម្មណ៍​បានល្អ ដើម្បី​ទទួលបាន នូវ​សម្តត្ថភាព ក្នុងការ​ជាសះស្បើយ​ពី​ខាងក្នុង​ខ្លួន បាន​ដោយ​ខ្លួនឯង ។ ដំណាក់កាល​នេះ នឹង​ជួយ​អោយ​អ្នក មាន​អារម្មណ៍​ថា​មាន ថាមពល ក្នុងអំឡុងពេល​នៃ​ការព្យាយាម មាន​ផ្ទៃពោះ ។​

៤. ពង្រឹង​ដល់ ដំណើរការ​របស់​អូ​វែ​
 ការអនុវត្ត​នូវ លំ​ហាត់ប្រាណ​យូ​ហ្គា សៃ​ស្ថានភាព​ជាក់លាក់​ណាមួយ មានដូចជា ការ​ដេក ហើយ​ដាក់​ជើង អោយ​ខ្ពស់ ទល់​នឹង​ជញ្ជាំង គឺ​អាច​បង្កើន ដ​ណើ​រឈាម​រត់ នៅក្នុង​រាងកាយ​ទៅកាន់ អាង​ត្រគាក និង តំបន់​នៅ​ជិត អូវែ​អោយបាន​ល្អ ។ នៅពេល​ដែល​អ្នក ដាក់​ស្ថានភាព​ដងខ្លួន បញ្ច្រាស់ បែបនេះ  នៅក្នុង​ដំណាក់កាល នៃ​លំ​ហាត់ប្រាណ​យូ​ហ្គា គឺ​វា​អាច​បង្កើន ដល់​ចរន្តឈាម​រត់ ទៅកាន់ សិរី​រៈ​បន្ត​ពូជ ដែល​មានន័យថា វា​អាច បង្កើន​ដល់​កម្រិត​អុកស៊ីសែន និង សារធាតុចិញ្ចឹម​បំប៉ន បន្ថែម ទៅកាន់ សិរី​រៈ​បន្ត​ពូជ​របស់​អ្នក បាន​ផង​ដែរ ។​

៥. បន្ថយ​ផល​រំខាន នៃ​ការព្យាបាល​ដោយ​ប្រើ​អរ​ម៉ូ​ន​
 អ្នក​នឹង​មាន​អារម្មណ៍ ហាក់ដូចជា ទទួលបាន​នូវ​អំណរ​សាទរ ដ៏​ល្អ​មួយ បន្ទាប់​ពី​អ្នក​បាន បញ្ចប់​ថ្នាក់ ហាត់​យូ​ហ្គា ដោយសារ​តែ​វា អាច​ជួយ​អ្នក ក្នុង​ការកាត់បន្ថយ​ស្ត្រេ​ស ដែល​វា​នឹង មាន​អត្ថប្រយោជន៍​ជាពិសេស នៅពេល​ដែល​អ្នក កំពុងតែ ព្យាយាម​ទទួលយក ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​អោយ​ឆាប់​មានកូន ក្នុង​រយៈពេល ជា​ច្រើនលើក​ច្រើនសារ​។ នៅពេលដែល តុល្យភាព​របស់​ស្ត្រេ​ស ត្រូវ​បាន​ធ្លាក់ចុះ នោះ កម្រិត​អរ​ម៉ូ​ន នៃ​ស្ត្រេ​ស ក៏​អាច​នឹង ធ្លាក់​ចុះ​ចេញ​ពី​រាងកាយ បាន​យ៉ាង​ឆាប់រហ័ស​ផង​ដែរ និង ជួយ​អោយ អារម្មណ៍​របស់​អ្នក មាន​តុល្យភាព​ល្អ ។​

៦. បង្កើន​ឱកាស​នៃ​ភាពជោគជ័យ​របស់​អ្នក​
 នៅក្នុង​លំ​ហាត់ប្រាណ បែប​យូ​ហ្គា អ្នក​អាច​ធ្វើ​ការគ្រប់គ្រង​ស្ត្រេសបាន ដោយ​ការ ដឹកនាំ នូវ វិធី​នៃ​ការ ឆ្លើយតប តាមរយៈ​ការ​សម្រាក នៅក្នុង​រាងកាយ និង តបត​ប្រឆាំងនឹង ឥទ្ធិពល​អាក្រក់ របស់​អរ​ម៉ូ​ន នៃ​ស្ត្រេ​ស ។​ការសិក្សា បានបង្ហាញ​ថា ការហាត់​យូ​ហ្គា និង ការ​តាំងសមាធិ អាចជួយ បង្កើនបាន​ជាពិសេស នូវ អត្រា​នៃ​ការជោគជ័យ​ក្នុងការ​មាន​ផ្ទៃពោះ​បាន ចំពោះ​ស្ត្រី ។ វា​ជា​ការចាំបាច់ សម្រាប់​អ្នក ក្នុងការ​ចង​ចាំ​ថា ការរស់នៅ​ក្នុង​ជីវិត ដែល​អាច​មាន​កូន​បាន គឺ​មាន​សារៈសំខាន់ ជាំ​ង​ការ ត្រៀមខ្លួន​ជាស្រេច ក្នុងការ​ក្លាយជា​ឳ​ពុក​ម្តាយ​គេ ។ ដូច្នេះ អ្នក​ត្រូវ​មាន​ភាព រីករាយ​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត ដើម្បី​ធ្វើអោយ​បំណង​របស់​អ្នក ក្លាយជា​ការពិត ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី28 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។