នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​ សុមេធ ចូលរួម​បិទ​ស​និ្ន​បាត​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦​របស់​ស្នងការ​ខេត្ត​ប៉ៃលិន​

ប៉ៃលិន:
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ តំណាងអោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សា វឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ជា​ធិបតី​នៅ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ។ ពិធី​នេះ​ប្រព្រឹត្តឡើង​នៅ​ល្ងាច​ថ្ងៃទី​២៨ ​ខែមីនា ​ឆ្នាំ​២០១៦ ។​
​   
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក្នុងនាម​សម្តេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី និង​ក្នុងនាម​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​គាំទ្រ​ចំ ពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កងកម្លាំង​នគរបាល​ខេត្ត​ប៉ៃលិន ដែល​បានសម្រេច​ភារកិច្ច ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អប្រសើរ​នាពេល​ឆ្នាំកន្លងមក ដោយ​លោក​បានបង្ហាញ​អោយឃើញ​ភាពងាយស្រួល ការលំបាក បញ្ហា​ប្រឈម​និង​វិធាន ការ​ដើម្បី​លុបបំបាត់​នូវ​បញ្ហា​ទាំងនោះ សំដៅ​អនុវត្ត​កិច្ចការ​របស់ខ្លួន​អោយមាន​ប្រសិទ្ធភាព​សម្រាប់​ឆ្នាំ​២០១៦​នេះ​។​
​    ​
ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​សំដែង​នៅ​ការកោតសរសើរ ដោយស្មោះ​និង​កក់ក្តៅ​បំផុត ដែល​បាន​រួមគ្នា​ត្រួត​សភាព​ការ​យ៉ាង​ល្អប្រសើរ​នៅ​ទូទាំង ប្រទេស​ជាពិសេស​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដែល​បាន​ខិតខំ​បំពេញភារកិច្ច ដើម្បី​បុព្វហេតុ​សន្តិសុខ សន្តិភាព ការបង្រួបបង្រួម​ជាតិ រក្សា​ស្ថេរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម អោយបាន​ល្អប្រសើរ ។​
​    ​
ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ខេត្ត​ប៉ៃលិន​កើនឡើង​៥​ករណី ដែល​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានផ្តល់​អនុសាសន៍​អោយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប៉ៃលិន ការិយាល័យ​ជំនាញ អធិការ​ក្រុង ស្រុក និង​ប៉ុ​ស្កិ៍​នគរបាល​ឃុំ​សង្កាត់ បន្ត​តាមដាន មុខសញ្ញា​និង​បង្ក្រាប​ជនដៃដល់ អោយបាន​ទាន់ពេលវេលា​ធ្វើយ៉ាងណា ការពារ​សន្តិសុខ នៅក្នុង​មូលដ្ឋាន ដើម្បីអោយ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​។​
​    ​
បញ្ហា​គ្រឿងញៀន នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក៏បានផ្តល់​នូវ​គំនិត​ធ្វើ​យ៉ាង ណា​អោយ​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ ទប់ស្កាត់​ការហូរចូល ការជួញដូរ ចែកចាយ​និង ប្រើប្រាស់​គ្រឿងញៀន ទាំង​តូច ទាំង​ធំ អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ។​ជាពិសេស​ត្រូវ​ទប់ ស្កាត់​និង​បង្ក្រាប​មុខសញ្ញា​បងតូច បងធំ ធ្វើយ៉ាងណា​អោយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
​    ​
ក្នុង​ឳ​កាស​បិទ​សន្និបាត​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បានផ្តល់​អនុសាសន៍ និង​ខ្លឹម​សារសំខាន់ៗ​ចំនួន​៧​ចំណុច ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដែល​ខ្លឹមសារ ទាំង​៧​ចំណុច​នោះ មាន​ពាក់ព័ន្ធ​និង​សន្តិសុខ​ជាតិ បទល្មើស​ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ សាធារណៈ គ្រឿងញៀន អគ្គីភ័យ នគរបាល​មូលដ្ឋាន នគរបាល​ព្រំដែន និង​ពាក់ព័ន្ធ​ការ ពង្រឹង​វិន័យ​នគរបាលជាតិ​។​
​    ​
ក្នុង​ឳ​កាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​នាំយក​ថវិកា​មួយចំនួនធំ ទៅ ចែកជូន​ដល់​កងកម្លាំង​នគរបាល​ដែល​ចូលរួម​៕​​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​ សុមេធ ចូលរួម​បិទ​ស​និ្ន​បាត​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦​របស់​ស្នងការ​ខេត្ត​ប៉ៃលិន​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​ សុមេធ ចូលរួម​បិទ​ស​និ្ន​បាត​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦​របស់​ស្នងការ​ខេត្ត​ប៉ៃលិន​

នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​ សុមេធ ចូលរួម​បិទ​ស​និ្ន​បាត​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦​របស់​ស្នងការ​ខេត្ត​ប៉ៃលិន​
នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង​ សុមេធ ចូលរួម​បិទ​ស​និ្ន​បាត​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦​របស់​ស្នងការ​ខេត្ត​ប៉ៃលិន​
រូបភាពៈ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ចូលរួម​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៥​និង​ទិសដៅ​ឆ្នាំ​២០១៦ នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​៕​គូលែន   

​