ឥដ្ឋ​ស្រាល របស់​ក្រុមហ៊ុន P.K LIGHT BLOCK គ្រោង​នាំ​ចេញទៅ​ក្រៅប្រទេស​

ភ្នំពេញ:
បន្ទាប់ពី​មានការ​គាំទ្រ​ខ្លាំង​ក្នុង​ស្រុកលើ​ការប្រើប្រាស់​ប្រភេទ​ឥដ្ឋ​ស្រាល​P.K​ដែលជា​បច្ចេកទេស​ថ្មី​ចំណេញ​ទាំង​ថវិកា ពេលវេលា​និង​ការពារ​បរិស្ថាន​ក្រុមហ៊ុន​ផលិត​ឥដ្ឋ​ស្រាល​P.K​ដែលមាន​រោងចក្រ​នៅ​កម្ពុជា​គ្រោង​នឹង​នាំចេញ​នូវ​ផលិតផល​នេះ​ទៅ​ក្រៅប្រទេស​នាពេល​អនាគត​ផងដែរ​។​

​ការបង្ហាញ​នូវ​ប្រសិទ្ធភាព​ប្រភេទ​ឥដ្ឋ​ស្រាល​P.K​ដល់​អតិថិជន​ដែលជា​ម្ចាស់​គម្រោង​សាងសង់​អគារ ខុន​ដូរ ផ្ទះល្វែង សាលារៀន​..​។​ល​។​ត្រូវបាន​ធ្វើឡើង​តាមរយៈ​សិក្ខាសាលា​មួយ​ស្តីអំពី​ប្រសិទ្ធិភាព​ឥដ្ឋ​ស្រាល​ក្នុង​វិស័យ​សំណង់​និង​លើកកម្ពស់​បរិស្ថាន​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ មិនា ឆ្នាំ​២០១៦ កន្លងមកនេះ​នៅ​សណ្ឋាគារ​អ៊ិន​ធើ​កង់​ទី​ណង់​តា​ល់​។​

​លោក អ៊ុក សារុន នាយករង​ក្រុមហ៊ុន​P.K LIGHT BLOCK បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ធ្វើ​សិក្ខាសាលា​នេះ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលិតផល​ឥដ្ឋ​ស្រាល​ដែលជា​ផលិតផល​មួយ​ទើប​ចូល​តែ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ដោយ​បច្ចេកវិទ្យា​ទំនើប​អាចជួយ​ឲ្យ​ចំណេញ​ទាំង​ពេលវេលា ថវិកា​ក៏ដូចជា​ជួយ​ការពារ​បរិស្ថាន​សម្រាប់​អ្នកប្រើប្រាស់​នូវ​ផលិតផល​ឥដ្ឋ​ស្រាល​នេះ​។​

​លោក​បាន​បន្តថា រោងចក្រ​ផលិត​ឥដ្ឋ​ស្រាល​P.K​បាន​បង្កើតឡើង​នៅ​ប្រទេស​កម្ពុជា​រយៈពេល​១​ឆ្នាំ ដែលជា​រោងចក្រ​មួយ​ដែល​នាំ​បច្ចេកវិទ្យា​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​វិស្វករ​មាន​ទាំង​បរទេស​និង​ខ្មែរ​ផងដែរ​។ ដោយឡែក​វត្ថុធាតុដើម​មួយចំនួន​នាំចូល​ពី​ក្រៅប្រទេស​និង​មួយចំនួនទៀត​គឺ​នៅក្នុង​ស្រុក​ខ្មែរ​យើង​តែម្តង​។​

​លោក អ៊ុក សារុន​បាន​បញ្ជាក់ថា រយៈពេល​១​ឆ្នាំ​ផលិតផល​ប្រភេទ​ឥដ្ឋ​ស្រាល​P.K​គឺមាន​អតិថិជន​ប្រើប្រាស់​មាន​សន្ទុះ​ខ្លាំង​ដែល​នឹកស្មាន​មិន​ដល់ ។ ភាគច្រើន​ជា​ម្ចាស់​ម៉ៅការ​សំណង់ ម្ចាស់​គម្រោង​សាងសង់​អគារ ខុន​ដូរ ផ្ទះល្វែង​.​។​ល​។ ក្រៅពី​ការផ្គត់ផ្គង់​ក្នុងស្រុក​ក្រុមហ៊ុន​មាន​គម្រោង​នាំចេញ​ទៅ​ក្រៅប្រទេស​ផងដែរ​ជាពិសេស​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​។​

​គួររំលឹកថា​រោងចក្រ​ផលិត​ឥដ្ឋ​ស្រាល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ រោងចក្រ​មួយ​នេះ​អាច​ស្រូបយក​កម្លាំង​ពលកម្ម​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៣០០​ទៅ​៤០០​នាក់​៕​

ឥដ្ឋ​ស្រាល របស់​ក្រុមហ៊ុន P.K LIGHT BLOCK គ្រោង​នាំ​ចេញទៅ​ក្រៅប្រទេស​

ឥដ្ឋ​ស្រាល របស់​ក្រុមហ៊ុន P.K LIGHT BLOCK គ្រោង​នាំ​ចេញទៅ​ក្រៅប្រទេស​