ផ្ទះ​មន្ត្រីនគរបាល​វរ​៧៩៥ ដែល​ឆេះ​បំផ្លាញ​ទាំងស្រុង ឥលូវ​កសាង​ជិត​រួចរាល់​ហើយ​

​ព្រះវិហារ:
ផ្ទះមួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ដែលជា​កម្មសិទ្ធិ​របស់​មន្ត្រីនគរបាល​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧៩៥ ត្រូវ​ឆេះ​បំផ្លាញ​ទាំងស្រុង​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ឥលូវ បាន​កសាង​រួចរាល់​ជា​ស្ថាពរ​ហើយ​។ នេះ​ជាការ​បញ្ជាក់​ឲ្យ​ដឹង​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦​នេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​មេបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​និង​ទី​៥ បាន​បញ្ជាក់ថា ផ្ទះ​ដែល​កំពុងដំណើរការ​សាងសង់​យ៉ាង​ឆាប់រ​ហ័ ស​នោះ ម្ចាស់ផ្ទះ​ដែលជា​មន្ត្រីនគរបាល នឹង​ចូលទៅ​រស់នៅ​ជាមួយ​ក្រុមគ្រួសារ នា​រយៈពេល​ប៉ុន្មាន ថ្ងៃ​ខាងមុខនេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ក្នុងនាម​ថ្នាក់ដឹកនាំ​បាន​សម្តែង​ការសោកស្តាយ យ៉ាង​ពន់ពេក​ចំពោះ ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើតឡើង​ចំពោះ មន្ត្រី​ក្រោម​ឳ​វាទ​របស់ខ្លួន​។ ទោះបី យ៉ាង ណាក៏ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ បាន​ដឹកនាំ​កំលាំង និង​ឈរ​បញ្ជា​ឲ្យ​មេបញ្ជាការ​វរ ព​ន្លឿ​នក​សាង​ផ្ទះ​ថ្មី​ឡើងវិញ ធ្វើយ៉ាងណា​ដើម្បី​លើកទឹកចិត្ត​ដល់​មន្ត្រីនគរបាល​រស់​នៅ មានផ្ទះ​ស្នាក់នៅ​ដូចពេលមុន​។​    ​

​សូមបញ្ជាក់ថា​នៅវេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៦​នេះ ផ្ទះ​របស់លោក​អនុសេនីយ៍ទោ ស៊ឹម ធី មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៧៩៥​ស្ថិត នៅ​ចំណុច​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ បំផ្លាញ​ទាំងស្រុង​។

​ផ្ទះ​លោក​អនុសេនីយ៍ទោ ស៊ឹម ធី ដែល​ឆេះ​នោះ​ត្រូវបាន​កសាង​អំពី​ឈើ​ប្រក់​ស័ង្កសី និង​នៅពេល​ឆេះ​គ្មាន​នរណា​ជួយ​ពន្លត់​ទាន់​ឡើយ​។ មន្ត្រីនគរបាល​នៅ​ទីនោះ​បាន​និ​យា​យា​ថា ផ្ទះ​នោះ​ឆេះ​ឡើង​គឺ​បន្ទាប់ពី​លោក​អនុ​សេ នី​យ៍​ទោ ស៊ឹម ធី នៅ​បំរើ​ការងារ​នៅក្នុង​អង្គភាព ហើយ​ប្រពន្ធ​មិន​នៅផ្ទះ​និង​បន្សល់ទុក​កូន ស្រី​មួយរូប​អាយុ​១២​ឆ្នាំ​នៅចាំ​ផ្ទះ ហើយ​កុមារី​នោះ​គាត់​បង្កាត់ភ្លើង​ដាំបាយ​ហើយក៏​ឆាប ឆេះ​ឡើង​តែម្តង​។​
​ក្រោយពី​ទទួលដំណឹង​នេះ លោក​អនុសេនីយ៍ទោ ស៊ឹម ធី និង​ក្រុមគ្រួសារ​សូម​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ​និង​ក្រុមគ្រួសារ ចំពោះ​ទឹកចិត្ត​និង​កាយវិការ​ដ៏​ប្រពៃ ដែល​តែងតែ​យកចិត្តទុកដាក់ បំរើប្រជាជន​និង​សង្គម ជាតិ​ទាំងមូល តាម​បទបញ្ជារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​៕

ផ្ទះ​មន្ត្រីនគរបាល​វរ​៧៩៥ ដែល​ឆេះ​បំផ្លាញ​ទាំងស្រុង ឥលូវ​កសាង​ជិត​រួចរាល់​ហើយ​

ផ្ទះ​មន្ត្រីនគរបាល​វរ​៧៩៥ ដែល​ឆេះ​បំផ្លាញ​ទាំងស្រុង ឥលូវ​កសាង​ជិត​រួចរាល់​ហើយ​

ផ្ទះ​មន្ត្រីនគរបាល​វរ​៧៩៥ ដែល​ឆេះ​បំផ្លាញ​ទាំងស្រុង ឥលូវ​កសាង​ជិត​រួចរាល់​ហើយ​

ផ្ទះ​មន្ត្រីនគរបាល​វរ​៧៩៥ ដែល​ឆេះ​បំផ្លាញ​ទាំងស្រុង ឥលូវ​កសាង​ជិត​រួចរាល់​ហើយ​