ក្រសួងជំនាញថា​សីតុណ្ហភាពនៅក្នុងសប្តាហ៍​នេះ ៣៧-៤០ អង្សាដដែល

រាជធានីភ្នំពេញ ៖​ ក្រសួងធនធានទឹកនិងឧតុនិយម​ នៅប៉ុន្មាននាទីមុននេះ ​បានចេញការព្យាករស្ថានភាពធាតុអាកាស​ប្រចំាសប្តាហ៍ចាប់ពីថ្ងៃទី២៨មីនា ដល់ថ្ងៃទី០៤ ​មេសា ២០១៦ ​ដោយបញ្ជាក់ថា សីតុណ្ហភាពអតិបរមានៅ​តែមានកម្រិតខ្ពស់ដដែល ​៣៧ទៅ៤០អង្សាសេ ​ហើយថាភ្លៀងកក់ខែនឹងអាចកើតមាន​ពីតិចទៅមធ្យមចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៤ ​មេសា ក្នុងនោះរួមមាន៖ ​រាជធានីភ្នំពេញ បាត់ដំបង ​ពោធិសាត់ បន្ទាយមានជ័យ​ ប៉ៃលិន សៀមរាប កំពង់ធំ ​ព្រះវិហារ ស្ទឹងត្រែង​ ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ​រតនគិរី មណ្ឌលគិរី កោះកុង ​កែប កំពត​ ព្រះសីហនុ កំពង់ស្ពឺ ​កណ្តាល តាកែវ ស្វាយរៀង និងខេត្តព្រៃវែង ។

នៅថ្ងៃទី២៨ ​មីនាដដែលនេះក្រសួងធនធានទឹកនិងឧតុនិយមក៍​បានប្រកាសឲ្យមានការប្រុងប្រយ័ត្នបាតុភូតធម្មជាតិ ផ្គរ ​រន្ទះនិងខ្យល់កន្រ្តាក់ ​នៅពេលមេឃរក​កលភ្លៀងផងដែរ ៕