ចង​.​ក​ម្តង​តែ​មិន​ស្លាប់ ចឹ​ង​ប្រឹងរ​ស់ទាំង​ត្រដ

ខេត្ត​កំពត​ ៖ លោក​​តា​​​​អាយុ​​ជាង​៧០ឆ្នាំ​​​​​​​ម្នាក់ ​បាន​ជួប​​ជាមួយ​អ្នក​​យក​​ព័​​ត៌​មាន​​កោះសន្តិភាពឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​២៧ ​មីនា ​​​២០១៦ ​នេះ​​​ដោយ​បា​ន​​រៀប​រាប់​​ពី​​ជីវិត​រស់នៅ​ឯកោ​​​របស់លោកតា ដែល​គ្មាន​ទីពឹង​​ពុំនាក់​​ស្នាក់​អា​ស្រ័យ ​ក្នុង​​​វ័យចាស់​ជរា​​ និងពិការ​ជើង​ម្ខាង​ថែម​ទៀត​ ​សព្វថ្ងៃ​លោកតា​ស្ថិត​​នៅ​ក្នុងភូមិ​ទ្វី​ខាងជើង​ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។​​

​លោក​តា​មាន​ឈ្មោះ​ងី​ន​ គី​ម ​ហៅ​​តា​​ទ​ស្សេ​​ ​​​គ្មាន​​ផ្ទះ​ពិតប្រាកដ​នោះ​​​ទេ​ រស់​ដោយសារ​​បងប្អូន​អ្នក​ស្គាល់​​ហុច​បន្តិចបន្តួច ​បាន​​​មួយ​ថ្ងៃ​រួច​មួយ​​ថ្ងៃ ​​។ ​​​រូប​​គាត់​ជា​បុរស​ពោះម៉ាយ​ជាង​២០​ឆ្នាំ​មក​ហើយ ​​មានកូន​ស្រី​ម្នាក់ ប៉ុន្តែ​កូនស្រី​តាំង​ពី​រៀបចំឱ្យ​​មាន​គូ​ស្រករ​​មក ​ពួក​គេ​មិន​ដែល​នឹក​នា​ដល់​រូប​គាត់​ ជា​ឪពុក​បង្កើត​នោះ​ទេ ។

លោក​តា​​ឱ្យ​ដឹង​​ទៀតថា មាន​​ថ្ងៃមួយនោះ គាត់​​​ធ្លាក់ខ្លួន​ឈឺ ​ហើយ​​សុំ​ផ្ទះ​ក្មួយ​​ស្នាក់ នឹកឃើញ​ថា ​បើ​គាត់​ស្លាប់ទៅ​គ្រាន់​បាន​ក្មួយ​​ដឹង​។ ​ដោយ​​ជំ​ងឺ​ក្នុង​ខ្លួន ​ធ្វើ​ឱ្យ​​គាត់​ពិបាក​ខ្លាំង​​ ​ពេល​នោះ​ត្រូវក្មួយ​ៗ​​អត់​នៅផ្ទះ​ រូប​គាត់​ក៏​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួន​ឯង ​ដោយ​យក​ក្រ​ម៉ា​​ដើរ​ទៅ​​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ ​ដើម្បី​ចងក.​បញ្ចប់ជីវិត​ឱ្យ​​ផុត​ទុក្ខ ។ ប៉ុន្តែ​ចៃដន្យ​ នៅ​ពេល​ចង​រួច​ហើយ ​គាត់​លោត​ចុះ​ ស្រាប់តែ​ចំណង​ក្រ​ម៉ា​របូត​​ ​គាត់ធ្លាក់​​​មក​ដី​​សន្លប់​តែ​មួយ​សន្ទុះ​​។ ​ដឹងខ្លួន​វិញ ​ទើប​គាត់​យល់​ថា​ ប្រហែលជា​​​គាត់​មិន​ទាន់​អស់កម្ម​ទេមើលទៅ​ ​ចង់​បញ្ចប់ជីវិតឱ្យ​​ផុត​ទុក្ខ​ហើយ​​នៅ​មិន​ស្លាប់​ទៀត​ ។

តាម​រយៈ​​​កោះសន្តិភាព លោកតា​សូម​អំពាវនាវ​​​​ឱ្យ​សប្បុរសជន​​ មេត្តា​​ជួយ​ផ្តល់​នូវ​ស្បៀងអាហារ​ និង​ថវិកា​តាម​សទ្ធា​​ជូនគាត់​ផង ដើម្បី​បាន​រស់​កំដ​​ជីវិត ​ទំ​រាំ​អស់​ជីវិត​លាចាក​​លោក​នេះ​ ​​។