តែងតំាង​អតីតមេទ័ពខ្មែរក្រហម​ជារដ្ឋលេខាធិការ​ក្រសួងការពារជាតិ

រាជធានីភ្នំពេញ ៖ ​អតីតមេទ័ពខ្មែរក្រហម​ប្រចំាតំបន់រ៉ែត្បូងប៉ៃលិន​ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោក អ៊ី ឈាន ​បានត្រូវរាជរដ្ឋាភិបាល​តែងតំាង​ជារដ្ឋលេខាធិការក្រសួង​ការពារ​ជាតិ ។

នេះបើយោង​តាមលិខិតលេខ៣០៣ល.ស ចុះថ្ងៃទី២៥ មីនា ២០១៦ ​របស់រាជរដ្ឋាភិបាលកម្ពុជា ​ផ្ញើជូនសម្តេច ហេង សំរិន​ ប្រធានរដ្ឋសភាដើម្បីពិនិត្យសម្រេច ។

ដោយឡែកបើតាមលិខិត​ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ដដែលនោះក៍បានតែងតំាងលោក លុយ ដាវីត ​ជារដ្ឋលេខាធិការក្រសួង​ការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិ​ ,លោក ណៅ ធួក ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ​ និងលោក លី ផល្លា ​ជារដ្ឋលេខាធិការក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទ ៕