ព្រឹកស្អែក ​សម្តេចតេជោសែន​ ទទួលជួបរដ្ឋមន្រ្តីទូរគមនាគមន៍​រុស្ស៊ី

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលនោះទេ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នឹងអនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួង​ទូរគមនាគមន៍ ​និងប្រព័ន្ឋផ្សព្វផ្សាយនៃសហព័ន្ឋរុស្ស៊ី លោក នីកូឡាយ នីគីហ្វូរ៉ូវ (Nikolay Nikiforov)​ ចូលជួបសម្តែងការគួរសម ​និងធ្វើសវនាការ ។

តាមគម្រោងជំនួបខាងលើ​នឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព ​ទីស្តីការគណៈរដ្ឋមន្រ្តី ​វេលាម៉ោង ០៩ព្រឹកថ្ងៃទី២៩ ​មីនា ២០១៦ ៕