បោសសម្អាតករណីគ្រឿងញៀន ដូចវែកចកក្នុងបឹង

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥​និង​៣០​នាទី កម្លាំងប៉ុស្តិ៍​ផ្សារ​កណ្តាល​បាន​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ ហើយ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​គេ​កំពុង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ខ្ទម​អនាធិបតេយ្យ​សង់​នៅ​លើ​ដី​អណ្តូង ស្ថិត​នៅ​ក្នុង​មណ្ឌល​៨​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ផ្សារ​កណ្តាល ពេល​នោះ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់ បាន​រត់​ចេញ​ពេល​ឃើញ​សមត្ថកិច្ច​ហើយ ក៏​បាន​ទម្លាក់​ម្សៅ​ក្រម​ពណ៌​ស​ពី​ថង់​តូច​រួច​គេចខ្លួន​បាត់ នៅ​សល់​តែ​ជនសង្ស័យ​ពីរ​នាក់ ១.​ឈ្មោះ​ជា ដប ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២. ខាន់ សុ​ខន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ បន្ទាប់​សមត្ថកិច្ច​បាន​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង​ពីរ បាន​សារភាព​ថា​ខ្លួន​បាន​លក់​គ្រឿងញៀន ប្រភេទ​ម្សៅ​ក្រម​ពណ៌​ស ឲ្យ​ទៅ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​រត់គេច​ខ្លួន ដោយ​មួយ​កញ្ចប់​តំលៃ​១០​ដុល្លា​អា​មេ​រិ​ក  និង​មួយ​កញ្ចប់​ទៀត​តំលៃ​៣០.០០០​រៀល ។

ក្រោយមក សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ផ្សារ​កណ្តាល បាន​ត្រួតពិនិត្យ​នៅ​ក្នុងផ្ទះ​ខ្ទម​ដែល​ជនសង្ស័យ​ស្នាក់​នៅ បាន​ប្រទះ​ឃើញ​ដាវ​សាម៉ូ​រ៉ៃ ចំនួន​៣​ដើម និង​ប្រដាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០១៦ ដោយ​ចង្អុល​ពី​ជនសង្ស័យ​ខាងលើ កម្លាំង​​ប៉ុស្តិ៍​ផ្សារ​កណ្តាល សហការ​ជាមួយ​កំលាំង​ព្រហ្មទណ្ឌ ក្រុង បាន​បង្ក្រាប​បក្ខពួក​ជនសង្ស័យ​ខាងលើ​បាន​ចំនួន​៣​នាក់​ទៀត នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ១.​ឈ្មោះ ធី​រិ​ទ្ធ ចាន់​ឡេះ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២.​ឈ្មោះ ​សៀត អឿ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ៣. ឈ្មោះ ​កុក ឡំ​ពៅ ភេទ​ប្រុស អាយុ១៦​ឆ្នាំ ដកហូត​បាន​ឆ្នាំ​ញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​១​ថង់​តូច សើ្ម​នឹង ១​ជី​ខ្មែរ តម្លៃ​៨.០០០​បាត ជនសង្ស័យ​ទាំង​បី​ខាងលើ​រស់នៅ​ភូមិ បា​លិ​លេ​យ្យ​២ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។ បន្ទាប់​មក​សមត្ថកិច្ច​កសាង​សំនុំរឿង​ប​ញ្ចូ​ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ទៅ​កាន់​តុលា​ខេត្តបន្ទាយមានជ័យ ដើម្បី​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕