ធ្លាប់ភ្លេច Log out គណនី Facebook របស់​អ្នក​លើ​ទូរស័ព្ទ​មិត្ត​ភក្តិ​អ្នក​ដែរទេ? អ្នក​អាច Log out បាន​លើ​ឧបករណ៍​ដទៃ​ទៀត​បាន​តាម​វិធីនេះ!

ជាការពិតណាស់គណនី Facebook គឺជារបស់ឯកជនមួយ ដែល​ទាមទារ​អោយ​យើង​មាន​​ភាព​​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ ក្នុង​ការ​​ការ​ពារ​​មិន​​គួរ​​អោយ​​អ្នក​​ដទៃ​​ប៉ះ​​​ពាល់​​នោះ​​ទេ​ លើក​​លែង​​តែ​​អ្នក​​នោះ​ជា​​មនុស្ស​​សំខាន់​បំផុត​​សម្រាប់​​អ្នក។​ ប្រសិន​​បើ​​ជា​​អ្នក​​បា​ន​​ខ្ចី​ទូរស័ព្ទ​ រឺ​កុំព្យូទ័រ​មិត្តភក្កិ​របស់​អ្នក​ដើម្បី​ប្រើប្រាស់​គណនី​ Facebook ហើយ​អ្នក​ស្រាប់​តែ​ភ្លេច​ចាក​ចេញ​ (Log out) តើ​អ្នក​នឹង​ដោះ​ស្រាយ​ដោយ​វិធី​ណា​ទៅ? ​មនុស្ស​​មួយ​ចំនួន​បង្ខំ​ចិត្ត​ផ្លាស់​ប្តូរ​លេខ​សំងាត់​ ហើយ​មួយ​ចំនួន​ទៀត​មិន​ដឹង​ថា​ដោះ​ស្រាយ​ដោយ​វិធី​ណា​ទេ​ ហើយ​ថ្ងៃ​នេះ​យើង​នឹង​ប្រាប់​ពី​វិធី​ដ៏​ងាយ​ស្រួល​មួយ​ដល់​អ្នក​ទាំង​អស់​ គ្នា។

ធ្លាប់ភ្លេច Log out គណនី Facebook របស់​អ្នក​លើ​ទូរស័ព្ទ​មិត្ត​ភក្តិ​អ្នក​ដែរទេ? អ្នក​អាច Log out បាន​លើ​ឧបករណ៍​ដទៃ​ទៀត​បាន​តាម​វិធីនេះ!

ជាជំហ៊ានដំបូង យើងត្រូវការទូរស័ព្ទ រឺកុំព្យូទ័រសិន ដើម្បីបើកគណនី​ Facebook របស់​យើង​ រួច​សឹម​បញ្ជា​បិទ​តាម​រយៈ​អ៊ីនធឺណែត​តែ​ម្តង។

  • បើកគណនី Facebook អ្នកហើយចូលទៅកន្លែង​ Account Setting សម្រាប់​ទូរស័ព្ទ​ រឺ​ថេប្លេត​ ហើយ​ចំពោះ​កុំព្យូទ័រ​វិញ​ចុច​ចូល​ Setting
  • ចុចលើពាក្យ Security > Active Session រឺ Where You’re logged in សម្រាប់​កុំព្យូទ័រ > នោះ​អ្នក​នឹង​ឃើញ​ព៌តមាន​ទាក់​ទង​នឹង​ឧបករណ៍​នានា​ដែល​បាន​បើក​គណនី​អ្នក។​ អ្នក​ក៏​ឃើញ​មាន​ពី​ពេល​វេលា​ និង​លេខ​ IP Address ផង​ដែរ។
  • ប្រសិនបើអ្នកចង់បញ្ឈប់មិនអោយទូរស័ព្ទ រឺកុំព្យទ័រទាំងនោះ​ប្រើ​គណនី Facebook អ្នក​បាន​ទៀត​អ្នក​គ្រាន់​តែ​ចុច​ខ្វែង​ លុប​វា​ចេញ​ទៅ​ជា​ការ​ស្រេច
  • បន្ទាប់អ្នកអ្នកចុចខ្វែងហើយ ទូរស័ព្ទ រឺកុំព្យូទ័រទាំងនោះ​នឹង​មិន​អាច​ប្រើ​គណនី​ Facebook អ្នក​ទៀត​នោះ​ទេ។

ធ្លាប់ភ្លេច Log out គណនី Facebook របស់​អ្នក​លើ​ទូរស័ព្ទ​មិត្ត​ភក្តិ​អ្នក​ដែរទេ? អ្នក​អាច Log out បាន​លើ​ឧបករណ៍​ដទៃ​ទៀត​បាន​តាម​វិធីនេះ!

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

វិធីនេះមានភាពងាយស្រួល ហើយក៏រហ័សដែរ ដូច្នេះហើយអ្នកមិនចាំបាច់​ភ័យ​ព្រួយ​ថា​អ្នក​ដទៃ​អាច​ប្រើ​ប្រាស់​គណនី​ Facebook អ្នក​ទៀត​នោះ​ទេ​ ព្រោះអី​យើង​អាច​គ្រប់​គ្រង​ឧបករណ៍​ដែល​អាច​ប្រើ​គណនី​យើង​បាន​ដោយ​ងាយ​ ស្រួល​ស្រួល​បំផុត។​ អ្នក​ទាំងអស់​គ្នា​ក៏​គួរ​តែ​ឧស្សាហ៍​ឆែក​មើល​ផង​ដែរ​ថា​មាន​នរណា​ខ្លះ​ប្រើ ​គណនី​យើង​ ព្រោះ​ជួន​កាល​មាន​អ្នក​លួច​ Hack គណនី រឺ​លួច​ប្រើ​គណនី​របស់​យើង​ដែល​យើង​មិន​អាច​ដឹង​ខ្លួន​បាន។

  • ដោយ: Hong
  • 10:35 AM, 28 March
  • ប្រភព: Facebook
  • Tag: ចំណេះដឹងទូទៅ