ធ្លាប់​​ជួប​​បញ្ហា​សាក​បញ្ចូលថ្ម​ទូរស័ព្ទ​មិន​ចូល​ដែរទេ? នេះ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង!

អ្នកប្រើប្រាស់ទូរស័ព្ទមួយចំនួន ប្រហែល​ធ្លាប់ បាន​ជួប​ប្រទះ នូវ​បញ្ហាសាក​ថ្ម​ទូរស័ព្ទ មិន​ងាយ​ចូល រឺ​មិន​ចូល ដែល​វា​គឺ​ជា​បញ្ហា ដ៏​ឈឺ​ក្បាល​បំផុត​មួយ។ បញ្ហា​នេះ អាច​កើត​ឡើង ដោយ​មូល​ហេតុ​ជា​ច្រើន​ផ្សេងៗ​គ្នា ដែល​ទូរស័ព្ទ​ខ្លះ មិនឡើងថ្មនោះទេ ទោះបីជាយើង សាកទុកចោល យូរក៏ដោយ រឺឯខ្លះទៀតសាកបាន​យឺតៗ និងមួយចំនួនទៀត សាកបានលឿន ប៉ុន្តែប្រើចុះវិញ ក៏លឿនដែរ។

ធ្លាប់​​ជួប​​បញ្ហា​សាក​បញ្ចូលថ្ម​ទូរស័ព្ទ​មិន​ចូល​ដែរទេ? នេះ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង!

ប្រសិនបើអ្នកទាំងអស់គ្នា ធ្លាប់ជួបប្រទះ នឹងបញ្ហានេះ រឺក៏ចង់ដឹងអំពីដោះស្រាយ ដើម្បីជាប្រយោជន៍ ដល់​ថ្ងៃមុខនោះ សូមតាមដាន ជាមួយខេមបូរីផត ទាំងអស់គ្នា។

ដំណោះស្រាយទី 1: សម្អាតរន្ធ USB ដោយខ្លួនឯង

វិធីដ៏ងាយស្រួល ហើយអ្នកក៏គួរតែគប្បីសាកល្បង ធ្វើមុនគេបង្អស់នោះ គឺព្យាយាមសម្អាតរន្ធ USB ទូរស័ព្ទអ្នក អោយស្អាតសិន ក្រែងលោ វាមានជាប់ធូលីដី ក្អែល ដែលរារាង មិនអោយឌុយសាក បញ្ជូន​ថាមពលអគ្គីសនី ទៅទូរស័ព្ទបានល្អ។ ដំបូងសូមបិទទូរស័ព្ទ អោយរលត់ ហើយដោះថ្មចេញ (បើអាច)។ ព្យាយាមប្រើឈឺចាក់ធ្មេញ រឺក៏វត្ថុតូច និងទន់ មកជូនសំអាតថ្នមៗ​ នៅលើបន្ទះ លោហៈក្នុងរន្ធ USB ហើយបើអាច សូមផ្តិតសាំង ជាមួយសំឡី មកជូតសំអា​តវាក៏បានដែរ។ វិធីនេះគឺមានប្រសិទ្ធភាព ខ្ពស់​ណាស់ ពោលមនុស្ស 7 នាក់ ក្នុងចំណោម 10 នាក់បានអោយដឹងថា ទូរស័ព្ទគេអាចសាកថ្មបានលឿន និងល្អជាងមុន។

ធ្លាប់​​ជួប​​បញ្ហា​សាក​បញ្ចូលថ្ម​ទូរស័ព្ទ​មិន​ចូល​ដែរទេ? នេះ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង!

ដំណោះស្រាយទី 2: សាកល្បងផ្លាស់ប្តូរខ្សែរ USB

ខ្សែរ USB គឺជាផ្នែកមួយ ដែលងាយនឹងខូចជាងគេ ព្រោះអីយើងតែងតែ បត់វាចុះឡើង និងមានអ្វីសង្កត់ ដែលអាចអោយ ដាច់ខ្សែខាងក្នុង ហើយមុខបញ្ជូនថ្មវាក៏អាច សឹកខូច ផងដែរ។ អ្នកសាកល្បង ខ្ចីខ្សែ​ឆ្នាំង​សាក ពីទូរស័ព្ទដទៃមកប្រើជាមួយ ដុំឆ្នាំសាករបស់អ្នកសិន ហើយប្រសិនបើវានៅតែមានបញ្ហាទៀត សឹម​សាក​ល្បង ផ្លាស់ប្តូរដុំឆ្នាំងសាក។

ធ្លាប់​​ជួប​​បញ្ហា​សាក​បញ្ចូលថ្ម​ទូរស័ព្ទ​មិន​ចូល​ដែរទេ? នេះ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង!

ដំណោះស្រាយទី 3: ផ្លាស់ប្តូរទំលាប់របស់អ្នក

អ្នកមិនគួរទំលាប់ ទុកទូរស័ព្ទអ្នក នៅកន្លែងដែលសំបូរ ដោយកំទេចធូលី​ និងរបស់តូចៗ​ច្រើន​នោះ​​ទេ ព្រោះ​អីវាអាច ធ្លាក់ចូលទៅក្នុងរន្ធសាកថ្មបាន ដែលវានឹងរារាំង មិនអោយទូរស័ព្ទ ស្រូបថ្មចូល រឺក៏​សាក​យឺត។ មួយវិញទៀត អ្នកក៏មិនគប្បីសាកទូរស័ព្ទ ទុកចោលនៅពេលរាត្រី នោះទេ ព្រោះអីវានឹងធ្វើអោយ ថ្មទូរស័ព្ទទូរស័ព្ទអ្នក ឆាប់ចុះខ្សោយ ហើយវាក៏អាច បង្ករជាបញ្ហា ជាច្រើនទៀតដែរ ដូចជាខូចអ៊ីសេ រឺក៏​ថ្ម​ប៉ោង​ខូច ហើយក៏អាច ផ្ទុះទូរស័ព្ទ បានផងដែរ(កម្រ)។ ជាធម្មតា ទូរស័ព្ទអ្នក អាចសាកបានពេញ 100% ដោយចំណាយពេល 3 ទៅ 4 ម៉ោងប៉ុណ្ណោះ ហើយនៅពេល ដែលវាពេញហើយ វានឹងមាន ប្រព័ន្ធមួយ​ដែល​រារាំង ថាមពលមិនអោយចូលទៀត ក៏ប៉ុន្តែប្រព័ន្ធនេះ អាចនឹងខូចបាន ប្រសិនបើជាយើងនៅតែទុក ទូរស័ព្ទសាកចោល។

ធ្លាប់​​ជួប​​បញ្ហា​សាក​បញ្ចូលថ្ម​ទូរស័ព្ទ​មិន​ចូល​ដែរទេ? នេះ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង!

ដំណោះស្រាយទី 4 : ផ្លាស់ប្តូរថ្មទូរស័ព្ទថ្មី​

ប្រសិនបើទូរស័ព្ទអ្នក មានវ័យចំណាស់ ហើយនោះ ថ្មរបស់វា ក៏អាចនឹងដល់វ័យ ចំណាស់ហើយដែរ ដែល​មិន​អាចស្រូប និងផ្ទុកថាមពល បានល្អ ដូចមុនទៀតទេ។ ជាធម្មតា ថ្មទូរស័ព្ទមួយ អាចប្រើប្រាស់ បានល្អ​ចំនួន​ពីរឆ្នាំ ប៉ុន្តែប្រសិនបើអ្នក ឧស្សាហ៍សាកថ្ម ពេកនោះ វាក៏ធ្លាក់ចុះទៅតាមនោះដែរ។ ហេតុដូច្នេះ​ហើយ ប្រសិនបើអ្នក មានបញ្ហា សាកថ្មមិនងាយពេញ ហើយឆាប់អស់នោះ ណាមួយទូរស័ព្ទអ្នក ក៏មាន​​វ័យ​ចំណាស់ហើយនោះ សូមសាកល្បង ផ្លាស់ប្តូរថ្មទូរស័ព្ទថ្មី ហើយចៀសវាង ជ្រើសរើសយកថ្មក្លែងក្លាយ ព្រោះអីវាមិនអាចប្រើបានយូរនោះទេ ហើយក៏អាចបង្ករ ជាបញ្ហាធ្ងន់ធ្ងរមកវិញដែរ។

ធ្លាប់​​ជួប​​បញ្ហា​សាក​បញ្ចូលថ្ម​ទូរស័ព្ទ​មិន​ចូល​ដែរទេ? នេះ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង!

ដំណោះស្រាយទី 5: ចៀសវាងកុំ សាកតាមកុំព្យូទ័រ និងប្រើប្រាស់ ឆ្នាំងសាក ដែលត្រូវនឹង ថាមពល ទូរស័ព្ទអ្នក

ការសាកថ្មតាមកុំព្យូទ័រ វាមិនលឿនរហ័ស ដូចសាកដោយប្រើឆ្នាំងសាកនោះទេ ហើយអ្នកក៏គប្បីជ្រើស​រើស​ឆ្នាំង​សាក ដែលត្រូវនឹង​ថាមពល ទូរស័ព្ទរបស់​អ្នក​ផង​ដែរ។ នាពេលបច្ចុបន្ននេះ ទោះបីជាខ្សែ​សាក​ឧបករណ៍ អេឡិចត្រូនិចទាំងអស់ វាមានសណ្ឋាន ដូចគ្នាក៏ដោយ ក៏ប៉ុន្តែវាមិនប្រាកដថា អាចប្រើ​ជាមួយ​គ្នា បានល្អនោះទេ។ ជាឧទាហរណ៍ឆ្នាំងសាក iPhone អាចប្រើជាមួយ iPad បាន ប៉ុន្តែវាមិនអាច សាក​បាន​លឿន​ល្អនោះទេ ហើយប្រសិនបើអ្នកយកឆ្នាំងសាក iPad មកសាក iPhone ក្នុងរយៈពេលយូរ វា​អាច​នឹង​បង្ករជាបញ្ហាបាន។

ធ្លាប់​​ជួប​​បញ្ហា​សាក​បញ្ចូលថ្ម​ទូរស័ព្ទ​មិន​ចូល​ដែរទេ? នេះ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង!

ដំណោះស្រាយទី 6 : ធ្វើការទម្លាក់ រឺតម្លើង Software ទូរស័ព្ទ

Software ក៏ជាផ្នែកមួយដែលធ្វើអោយទូរស័ព្ទឆាប់អស់ថ្មដែរ។ សូមប្រើប្រាស់ ជំនាន់ Software ដែល​អ្នក​គិតថា ស៊ីថ្មតិច តាមរយៈសាកសួរ មតិអ្នកប្រើប្រាស់ដទៃទៀត។

ដំណោះស្រាយទី 7 : បិទចោល

ដើម្បីសាកថ្មទូរស័ព្ទ បានលឿន សូមបិទចោលនូវ Mobile Data, Wi-Fi, Bluetooth ជាដើម និង​បិទ​កម្មវិធី​ទាំងអស់នៅក្នុង Background និងបិទទូរស័ព្ទចោលមួយភ្លែតសិន។ ធ្វើបែបនេះ នឹងជួយ​អោយ​ទូរស័ព្ទ វាបញ្ឈប់ ដំណើរការនានា ដែលស៊ីថ្ម ជួយអោយវា អាចស្រូបថ្មបានលឿន។ ហើយរៀងរាល់​សប្តាហ៍ អ្នកគួរតែបិទទូរស័ព្ទអោយវាសម្រាកបានបន្តិចផង។

***Samsung: រាល់ការទិញសាមសុង Galaxy S7 Edge ឬ S7 លោកអ្នកនឹងទទួលបាន Memory Card 64GB ឥតគិតថ្លៃ រួមជាមួយស៊ីមកាត Cellcard ដែលមានទឹកប្រាក់ 360$ ហើយអាចប្រើ​អ៊ីនធឺណែត​រហូត​ដល់​​ទៅ 3GB ។ លោកអ្នកក៏អាចបង់រំលោះ នៅហាងទំនើបសាមសុង ជាមួយ​នឹង​អត្រាការប្រាក់ ០% ។ កម្មវិធីដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី 20 ខែមីនា រហូតដល់ ថ្ងៃទី 30 ខែមេសា 2016 ។ សាមសុង Galaxy S7 edge និង S7 ជាកំពូលស្មាតហ្វូនដំបូងដែលមានបំពាក់ Hybrid slot ប្រើប្រាស់ស៊ីមពីរ ឬ បន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB។ ស្មាតហ្វូនទាំងពីរក៏​បាន​បង្កើន​​នូវសមត្ថភាព​ជា​ច្រើនដូចជា IP68 ការពារការជ្រាបទឹក និងធូលី ហើយកាមេរ៉ាមាន dual pixel ជាមួយ Len 1.7 ដែល​អាចថតរូបបានច្បាស់ទោះនៅទីងងឹត ។

ដំណោះស្រាយទី 8 : តាមដានកម្លាំងថ្មទូរស័ព្ទរបស់អ្នក

ពេលខ្លះ ថ្មទូរស័ព្ទអ្នកវាគ្មានបញ្ហាទេ ប៉ុន្តែទូរស័ព្ទអ្នក បែរជាបង្ហាញសារ សាកថ្មមិនចូល រឺក៏មិនចូល​ទៅ​វិញ។ អ្នកគួរតែធ្វើការតេស្តថ្ម ដោយប្រើប្រាស់កម្មវិធី Battery Calibration ដែលអ្នកអាច ដោនឡូដ​ចេញ​ពី Playstore បាន។

ធ្លាប់​​ជួប​​បញ្ហា​សាក​បញ្ចូលថ្ម​ទូរស័ព្ទ​មិន​ចូល​ដែរទេ? នេះ​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​យល់​ដឹង!

សង្ឃឹមថាដំណោះស្រាយទាំងនេះ នឹងអាចជួយអ្នកបាន ហើយប្រសិនបើអ្នក នៅតែមានបញ្ហាទៀតនោះ សូមយក​ទូរស័ព្ទរបស់អ្នក ទៅជួបជាងដែលមាន ជំនាញត្រឹមត្រូវ ដើម្បីពិគ្រោះ អោយដឹង ពីរោគ​សញ្ញ​របស់​វា។ ដំបូន្មានចុងក្រោយនោះ គឺអ្នកមិនគួរប្រើប្រាស់ ឆ្នាំងសាកក្លែងក្លាយ នោះទេ ហើយក៏​ចៀស​វាង​កុំឧស្សាហ៍សាកថ្ម ទូរស័ព្ទពេកដែរព្រោះអីវាធ្វើអោយ អាយុកាល របស់ថ្មឆាប់ចាស់ ខូចខាតបាន។ ការ​ប្រើប្រាស់ដុំ Power Bank (គ្មានស្តង់ដា) ក៏ជាកត្តាមួយ ដែលអ្នក គួរចៀសវាងផងដែឬ ព្រោះអីវាមិន​អាច​ផ្ទេរ​ថាមពលបានល្អ និងស្ថិតស្ថេរ​ដែលអាចបង្ករ បញ្ហាជាច្រើន​ដូចជាដល់ថ្ម ប្រព័ន្ធទប់ភ្លើង​អ៊ីសេ​ជា​ដើម​។

  • ដោយ: Hong
  • 2:29 PM, 28 March
  • ប្រភព: AP
  • Tag: ចំណេះដឹងទូទៅ