មន្ត្រី​ប៉ូលិស​ម្នាក់​ ដេក​ស្លាប់​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទឹក​កំពេញ

មន្ត្រី​ប៉ូលិស​ម្នាក់​ ដេក​ស្លាប់​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទឹក​កំពេញ



ព្រះសីហនុ ​៖ ​សព​មន្ត្រី​នគរបាល​ម្នាក់​ ត្រូវ​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទឹក​កំពេញ​ ដោយ​មិន​ដឹង​មូលហេតុ។ ជនរងគ្រោះ​បាន​ដេក​ស្លាប់​ឡើង​រឹង​ឆ្កឺត​ ដោយ​នៅ​លើ​មុខ​ និង​ដៃជើង​សព​ មាន​ស្នាម​ពណ៌​ខ្មៅ​រោល។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ ​បាន​កើត​មាន​នៅ​ម៉ោង​១៧​និង​៤៨​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ​ខែ​មីនា​ នៅ​ចំណុច​ក្រុម​១ ភូមិ​៤ ឃុំ​ទំនប់រលក​ ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​សព​ជនរងគ្រោះ​មាន​ឈ្មោះ​សឹង វី ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ មាន​ឋានន្តរសក្ដិ​ថ្នាក់​អនុសេនីយ៍ទោ​នៅ​អង្គភាព​នគរបាល​ព្រំដែន​ទឹក​ឈរ​ជើង​នៅ​ស្រុក​ស្ទឹងហាវ​។​

ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ជនរងគ្រោះ​នេះ​ បើ​យោង​តាម​ការ​ធ្វើ​កោសលវិច័យ​របស់​សមត្ថកិច្ច​ជំនាញ​ និង​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា ​សព​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គរ​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​នោះ​ទេ៕

មន្ត្រី​ប៉ូលិស​ម្នាក់​ ដេក​ស្លាប់​នៅ​ក្នុង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទឹក​កំពេញ