ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​រីករាយ​អបអរ​ ដែល​បាន​ទទួល​សាលា​ថ្មី​ជា​ជំនួយ​សម្បុរសជន​ជប៉ុន

ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​រីករាយ​អបអរ​ ដែល​បាន​ទទួល​សាលា​ថ្មី​ជា​ជំនួយ​សម្បុរសជន​ជប៉ុន

កំពង់ធំ ​៖ ​សាលាបឋមសិក្សា​ងន​ជា​សាលារៀន​មួយ ដែល​មាន​វ័យ​ចំណាស់ និង​ត្រូវបាន​សាងសង់​ក្នុង​ឆ្នាំ​១៩៦៧ រហូត មកដល់ពេលនេះ ត្រូវបាន​បាក់បែក​ធ្លុះធ្លាយ និង​ខូចខាត​ស្ទើរ​ទាំងស្រុង។ រហូតមកដល់​ពេលនេះ ត្រូវបាន​លោកស្រី អ៊ូ ឈី​ដា សប្បុរសជន​ ជប៉ុន ​​ផ្តល់​សាលា​អាគារ​មួយ​ខ្នង ​​មាន​៣​បន្ទប់ និង​បាន​ធ្វើឡើង​ស្ថិត​នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ង​ន ភូមិ​ង​ន ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្តកំពង់ធំ។

លោក​ទន់ វន់ នាយក​សាលា​បឋម​សិក្សា​ង​ន បាន​ឲ្យ​ដឹង​ថា សាលាបឋមសិក្សា​ង​ន នៅ​ជនបទ ដាច់ស្រយាល ពី​ទីប្រជុំជន ចម្ងាយ​ពី​ទី​រួម​ខេត្ត ៧០​គីឡូម៉ែត្រ ប្រជាពលរដ្ឋ​ភាគច្រើន​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ និង​មាន​ជីវភាព ខ្វះខាត​ ទើប​មិន​មាន​លទ្ធភាព​ក្នុង​ការ​ជួយ​សាងសង់​សាលា។ កន្លងមក​ដោយ​សាលារៀន​នេះ ធ្លុះធ្លាយ ​​​​​​​​ប្រជាពលរដ្ឋ ​ក៏​នាំគ្នា​យក​ស៊ីម៉ងត៍​ និង​ខ្សាច់​លាយ​គ្នា​ដើម្បី​បិទ នៅ​ចំណុច​បែកបាក់ ពេល​ភ្លៀង​​ម្តងៗ​មាន​ផល ពិបាក​ក្នុង​ការ​បង្រៀន​សិស្ស ដែល​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន ទី​១ អាគារ​អាច​នឹង​បាក់​សង្កត់​គ្រប់ពេល ដំបូង​ធ្លុះ ផ្ទៃ​ខាងក្នុង​សាលា​គឺជា​ដីខ្សាច់ មិនតែប៉ុណ្ណោះ​កំណើន​សិស្ស​កើន​ឡើង ខ្វះ​បន្ទប់រៀន សិស្ស​ត្រូវ ផ្លាស់ប្តូរ​គ្នា ទើប​មកដល់ពេលនេះ បានការ​ឧបត្ថម្ភ​គាំទ្រ ជំនួយ​ពី​លោកស្រី អ៊ូ ឈី​ដា សប្បុរសជន​​​ជប៉ុន ដែល​ជា​ម្ចាស់ជំនួយ សាងសង់​សាលារៀន​បឋម​សិក្សា​ង​ន​នេះ។

លោក ទន់ វន់ នាយក​សាលាបឋមសិក្សា​ង​ន បាន​ឲ្យ​ដឹង​ពី​ប្រវត្តិ​នៃ​សាលារៀន​ដែល​មាន​អាយុ​ចំណាស់​នោះ​ថា ​សាលា​នេះ​ បាន​សាងសង់​អាគារ​មួយ​ខ្នង ៣​បន្ទប់ នៅ​ឆ្នាំ ១៩៦៧​រហូតមកដល់​ពេលនេះ​មាន​អាយុ ៤៩​ឆ្នាំ និង​បាន​សាងសង់​អាគារ​មួយ​ខ្នង​៣​បន្ទប់​ទៀត នៅ​ឆ្នាំ ១៩៩៥។ អាគារ​ទាំងនេះ មាន​សភាព​ចាស់​ទ្រុឌ​ទ្រម មាន​សិស្ស​ចំនួន ១៩៣​នាក់ ស្រី ៨៨​នាក់ មាន​ចំនួន​៧​ថ្នាក់ តែ​៤​បន្ទប់​គត់​សម្រាប់​បង្រៀន​សិស្ស គ្រូ​មាន​៦​នាក់​ស្រី​៤។

ប្រជាពលរដ្ឋ រួម​ទាំង​សិស្សានុសិស្ស បាន​សម្តែង​នូវ​ក្តីរំភើប ក្រៃលែង​ខណៈ​ដែល​ពួកគាត់​បានទទួល​សាលា​រៀន​ថ្មី ជា​ចំណងដៃ​របស់លោក​ស្រី​ម្ចាស់ជំនួយ៕