ទៀង មុំ​សុធាវី បង្ហើប​មូលហេតុ​មិន​ព្រម​ចេញ​ក្រៅ​ស្រុក​ក្នុងឱកាស​ចូលឆ្នាំថ្មី​

6 Videos


ទៀង មុំ​សុធាវី ជា​តារាចម្រៀង​មួយរូប ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​បងប្អូន​ទស្សនិកជន​នៅក្រៅ​ប្រទេស ជា​រៀងរាល់ឆ្នាំ​នាង​តែងតែ​ចំណាយ​ពេលវេលា​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ។ ដោយឡែក​សម្រាប់​ឆ្នាំ ២០១៦ នេះ​វិញ ទៀង មុំ​សុធាវី បែរជា​ប​ដិ​េ​សធ​មិន​ព្រម​ចេញទៅ​ក្រៅប្រទេស​ដូចជា​សព្វដង​នោះឡើយ ។ តើ​មាន​មូលហេតុ​អ្វីដែល​ធ្វើ​ឲ្យ​ស្រី​ស្រស់​រូបនេះ​មិន​ហ៊ាន​ចេញ​ក្រៅ​ដូច​កាលពី​ពេលមុន​?

ទៀង មុំ​សុធាវី បង្ហើប​មូលហេតុ​មិន​ព្រម​ចេញ​ក្រៅ​ស្រុក​ក្នុងឱកាស​ចូលឆ្នាំថ្មី​

M88


​ក្នុង​មួយឆ្នាំៗ ទៀង មុំ​សុធាវី រកប្រាក់​ចំណូល​បាន​យ៉ាងច្រើន​ពី​ការ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ហើយ​ទស្សនិកជន​ដែល​ស្នេហា​វិស័យ​សិល្បៈ​ម្នាក់ៗ​គិតថា នាង​ច្បាស់​ជា​រៀបការ និង រស់នៅ​ក្រៅប្រទេស​ទៅហើយ ពីព្រោះ​ពុំ​ឃើញ​វត្តមាន​របស់​នាង​នៅក្នុង​ស្រុក​ខ្មែរ​ឡើយ ។

ទៀង មុំ​សុធាវី បង្ហើប​មូលហេតុ​មិន​ព្រម​ចេញ​ក្រៅ​ស្រុក​ក្នុងឱកាស​ចូលឆ្នាំថ្មី​

​ទោះ​ជាមាន​ព័ត៌មាន​បែបនេះ​ក្តី ទៀង មុំ​សុធាវី នៅតែ​លេចមុខ​នៅក្នុង​ស្រុក​ខ្មែរ​ដដែល ជាពិសេស​នៅក្នុង​ឆ្នាំ ២០១៦ នេះ នាង​កាន់តែ​លេចមុខ​ខ្លាំង​ជាមួយ​ការចេញ​សម្តែង​តាម​ការប្រគំ​តន្ត្រី​តាម​ស្ថានីយទូរទស្សន៍​ក៏ដូចជា​តាម​បណ្តា​ខេត្ត​ក្រុង​នានា ។

ទៀង មុំ​សុធាវី បង្ហើប​មូលហេតុ​មិន​ព្រម​ចេញ​ក្រៅ​ស្រុក​ក្នុងឱកាស​ចូលឆ្នាំថ្មី​

​ទៀង មុំ​សុធាវី បានបញ្ជាក់​ប្រាប់ថា មូលហេតុ​ដែល​នាង​មិន​ព្រម​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ដោយសារ​ឆ្នាំនេះ​នាង​ត្រូវ​ប្រឡង​បញ្ចប់​ផ្នែក​ចម្រៀង​នៅក្នុង​ខែឧសភា នាង​មិនអាច​បោះបង់​ការសិក្សាចោល​នោះទេ ។ ដូច្នេះហើយ​ទើប​នាង​មិន​ទទួល​ការ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ ។ ទោះបីជា​ខាង​អ្នកធានា​ឲ្យ​នាង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ដាក់​លក្ខខណ្ឌ​ល្អៗ​ដល់​នាង​ក្តី ក៏​នាង​មិន​ទទួលយក​ដែរ ។

ទៀង មុំ​សុធាវី បង្ហើប​មូលហេតុ​មិន​ព្រម​ចេញ​ក្រៅ​ស្រុក​ក្នុងឱកាស​ចូលឆ្នាំថ្មី​

​តារាចម្រៀង​វ័យ ២៥ ឆ្នាំ ទៀង មុំ​សុធាវី ទទួលស្គាល់​ផងដែរ​ថា រាល់ពេល​ដែល​នាង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ម្តងៗ​នាង​ទទួលបាន​ចំណូល​ច្រើន​ពី​ការចេញ​សម្តែង​ម្តងៗ សម្រាប់​ឆ្នាំនេះ​គឺ​នាង​មិនបាន​ចេញទៅ​នោះទេ ។ សូម្បីតែ​ក្នុង​កម្មវិធី​មហាសង្ក្រាន្ត​ដែល​នឹង​រៀបចំ​នៅ​ទឹកដី​ខេត្តសៀមរាប ក៏​នាង​មិនបាន​ចូលរួម​ដែរ ពីព្រោះ​នាង​ចង់​ចំណាយ​ពេលវេលា​នៅ​ជាមួយ​ក្រុមគ្រួសារ​វិញ ។​ ​ទៀង មុំ​សុធាវី មិន​ស្តាយ​ចំពោះ​ការអាក់ខាន​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​នោះទេ តែ​នាង​មាន​គម្រោង​នឹង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​នៅ​បំណាច់​ឆ្នាំនេះ ដូចជា​ប្រទេស អូស្ត្រាលី និង សហរដ្ឋ អា​មេ​រិ​ក ។

ទៀង មុំ​សុធាវី បង្ហើប​មូលហេតុ​មិន​ព្រម​ចេញ​ក្រៅ​ស្រុក​ក្នុងឱកាស​ចូលឆ្នាំថ្មី​

​កន្លងមក ទៀង មុំ​សុធាវី ធ្លាប់​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា​េ​ម​រិ​ក ចំនួន​ពីរលើក ប្រទេស​បារាំង ជប៉ុន និង ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត ។​ ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​ត្រៀម​នឹង​ចូលមក​ដល់​នេះ ទៀង មុំ​សុធាវី គ្រោង​នឹង​នាំ​ក្រុមគ្រួសារ​ទៅ​ដើរ​កម្សាន្ត​នៅ​ស្រុកកំណើត​នៅ​ខេត្តតាកែវ ពីព្រោះ​រាល់​ឆ្នាំ​នាង​តែងតែ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស មិនមាន​ពេលវេលា​នៅ​ជាមួយ​ក្រុមគ្រួសារ​នោះទេ ៕ អា​លី​ណា

ទៀង មុំ​សុធាវី បង្ហើប​មូលហេតុ​មិន​ព្រម​ចេញ​ក្រៅ​ស្រុក​ក្នុងឱកាស​ចូលឆ្នាំថ្មី​

ទៀង មុំ​សុធាវី បង្ហើប​មូលហេតុ​មិន​ព្រម​ចេញ​ក្រៅ​ស្រុក​ក្នុងឱកាស​ចូលឆ្នាំថ្មី​