Tavia Yeung លួច​រៀបការ​ស្ងាត់ៗ​

6 Videos


​ពិតណាស់ អ្នកគាំទ្រ​ជាច្រើន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ព័ត៌មាន​នេះ តែ​មិត្តភក្តិ​ជិតស្និទ្ធ​របស់​នាង Tavia Yeung ក៏​ដូចគ្នា​ដែរ ក្រោយពី​ឃើញ​រូបថត ។​ ​យោងតាម​ប្រភព​សារព័ត៌មាន គេ​បានដឹងថា រូបថត​រវាង​នាង Tavia និង មិត្ត​ប្រុស Him Law នេះ​បាន​បង្ហោះ​តាម​ប្រព័ន្ធ​អន​ឡាញ​កាលពីពេល​ថ្មីៗ គឺ​ថត​នៅមុខ​ប្រាសាទ Leed Castle នៅក្នុង​ប្រទេស​អង់គ្លេស ។

Tavia Yeung លួច​រៀបការ​ស្ងាត់ៗ​

M88


ពេលដែល​សារព័ត៌មាន​ទាក់​ទង់​សួរ​បញ្ជា​ក់លើ​រឿងនេះ នាង Tavia បាន​ឆ្លើយ​បដិសេធថា នាង​កំពុង​ដើរ​កម្សាន្ត ហើយ​នាង​នឹង​បកស្រាយ​ពេលដែល​ត្រឡប់មក​ហុងកុង ។ ការរៀប​អាពាហ៍ពិពាហ៍​របស់​នាង​ពិតជា​រៀបចំ​បាន​សម្ងាត់​ល្អ​ណាស់ តែ​ទោះបីជា​នាង Tavia មិនបាន​ប្រកាស​ជា​ផ្លូវការ​ក៏ដោយ មិត្តភក្តិ​ជិតស្និទ្ធ​នាង​បាន​ចេញមុខ​អបអរសាទរ​នាង​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ ។​

Tavia Yeung លួច​រៀបការ​ស្ងាត់ៗ​

​យ៉ាងណាក្តី មិត្តភក្តិ​ល្អ​របស់​ពួកគេ​មួយចំនួន​ក៏​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ដែរ ក្រោយពី​ឃើញ​រូបថត​មង្គលការ ហើយ​ពួកគេ​ក៏​ជូនពរ​បាន​គូ​ស្វាមីភរិយា​ថ្មី​ដែរ និង ប្រាប់​អ្នកគាំទ្រ​ថា ចាំមើល​ការប្រកាស​ជា​ផ្លូវការ​ពី​អ្នក​ទាំងពីរ​សិន ៕ ​ថា​វរិ​ទ្ធ (​ឡប​លី​ផ​ប​)

Tavia Yeung លួច​រៀបការ​ស្ងាត់ៗ​Tavia Yeung លួច​រៀបការ​ស្ងាត់ៗ​Tavia Yeung លួច​រៀបការ​ស្ងាត់ៗ​