មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?

6 Videos


​ជា​តារាចម្រៀង ក្រៅពី​មាន​ទឹកដម​សំឡេង​ល្អ​ពីរោះ​ក្រអួន​ក្រអៅ​ទាញ​ចិត្ត​មិត្តអ្នកស្តាប់​ឱ្យ​លន្លង់លន្លោច​ឈ្លក់​វង្វេង​នឹង​ការ​ច្រៀង​​របស់ខ្លួន​ហើយ​នោះ តារាចម្រៀង​ទាំងនោះ ក៏ត្រូវ​តែ​ចេះ​វិ​វ​ឌ្ឍ​ខ្លួន​ចាប់យក​អ្វីដែល​ថ្មី ប្លែក ដើម្បី​បម្រើ​ដល់​អារម្មណ៍​ទស្សនិកជន​កុំ​ឱ្យមាន​ភាពស៊ាំ​ដដែល និង ធុញទ្រាន់ ។ ហេតុ​ដូច​ច្នេះ​ហើយ បានជា តារាចម្រៀង​មួយចំនួន តែងតែ​ខិតខំ​រិះរក​អ្វីដែល​ថ្មីៗ ទាំង​ការរៀបចំ​ខ្លួន ទាំង​សមត្ថភាព​នៃ​ការប្រើប្រាស់​សំឡេង ដើម្បី​ទាញយក​ប្រជាប្រិយភាព​រៀងៗ​ខ្លួន ។

យើង​ងាក​មក​តារាចម្រៀង​ប្រុសៗ​លំដាប់​ជួរមុខ​ដែល​កំពុងតែ​សាង កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​នេះ​វិញ យើង​ឃើញថា ម្នាក់ៗ​មានការ​រៀបចំខ្លួន​ប្លែកៗ ពេញនិយម​ទៅតាម​សម័យកាល រហូតដល់​ទស្សនិកជន​មួយចំនួន​លាន់មាត់​ថា អីយ៉ា​! តារាៗ​ពិតជា​ពូកែ​លេង​ម៉ូដ​សក់​ប្លែក​តាម​មិនទាន់​​តែម្ដង ។ តារា​ទាំងនោះ​មានដូចជា ៖

M88


​ព្រាប សុវត្ថិ : តារាចម្រៀង​ចាស់វស្សា​លំដាប់​កំពូល​ម្នាក់នេះ ក្រៅពី​មាន​ទឹកដម​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​ហើយ នោះ រូបលោក​ក៏ត្រូវ​បាន​ចាត់​ចូល​ជាតា​រា​ដែល​ពូកែ​លែង​ស្ទីល​ប្លែកៗ​ដើម្បី​ទាញ​ចិត្ត​មិត្តៗ​យុវវ័យ គឺ​ទាំង​សម្លៀក បំពាក់ និង ស្ទា​យ​ម៉ូដ​សក់​តែម្ដង ដែលជា​ហេតុ​ធ្វើឱ្យ​លោក​នៅតែ​ពេញនិយម​ជានិច្ច​សម្រាប់​មិត្តៗ​យុវវ័យ ។​

មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?

ខេមរៈ សិរីមន្ដ : តារាចម្រៀង​ប្រុស​លំដាប់​កំពូល​ប្រចាំ​ផលិតកម្ម សាន់​ដេ រូបនេះ​ក៏​ពូកែ​ក្នុងការ​តុបតែង​ខ្លួន​ប្លែកៗ បំពេញ​ទៅតាម​ចំណង់​ចំណូលចិត្ត​មិត្ត​យុវវ័យ​ផងដែរ ហើយក៏​ជាតា​រា​ដែលមាន​សាច់ដុំ​ក្បាលពោះ​ប្រាំមួយ​កង់ ទៀតផង ។​

មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?

​ឆន សុវណ្ណ​រាជ : តារា​ប្រុស​រូប​សង្ហា ដែល​សាធារណជន​តែងតែ​ផ្គូរ​ផ្គង​ធ្វើជា​គូគ្រង​ជាមួយ ឱក សុគន្ធ​កញ្ញា រូបនេះ ក៏​ពូកែ​ចេញ​ស្ទា​យ​ប្លែក​មិនធម្មតា​ដែរ ទាំង​ម៉ូដ​ខោអាវ និង ម៉ូដ​សក់ ដែលជា​ទូទៅ សក់​របស់លោក​គឺមាន ពណ៌​ក្រហមព្រឿងៗ​តែម្ដង ។​

មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?

​ឆាយ វីរៈ​យុទ្ធ : តារាចម្រៀង​ល្បី​ជួរមុខ​រួម​ទ្រនំ​ជាមួយ ខេមរៈ សេរី​មន្ដ រូបនេះ ក៏​តែងតែ​បញ្ចេញ​សម្រស់​សក់​​របស់ខ្លួន​បែប​ប្លែកៗ​ផងដែរ ហើយ​ម៉ូដ​ចុងក្រោយ​ដែល​លោក​បានបង្ហាញ​គឺ ម៉ូដ​ក្រង​ចង​ទៅក្រោយ​បែប​ជនជាតិ ស្បែក​ខ្មៅ ។​

មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?

នី​កូ : តារាចម្រៀង​វ័យក្មេង​បែប​យុវវ័យ​ស្រករ​ក្រោយ​រូបនេះ ក្រៅពី​មាន​រូបរាង​សង្ហា​ហើយ​នោះ រូបលោក​ក៏​ពូកែ​​ក្នុងការ​លេងខ្លួន​បែប​យុវវ័យ​សម័យថ្មី ដែល​មើលទៅ​សាមញ្ញៗ​ប៉ុន្តែ​មាន​ភាព​ទាក់ទាញ​ខ្ពស់ ៕ ភូមិន្ទ​

មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?មើល​បន្ដិច​មើល៍​! តារាចម្រៀង​ប្រុស​ណាខ្លះ​ដែល​ពូកែ​លេង​ស្ទីល​ម៉ូដ​សក់​បាន​ឡូយ​ជាងគេ​?