ហេតុអ្វីគួរម៉ាស្សា ស្បែកក្បាល?

ចំណាយពេលត្រឹមតែបន្តិច ដើម្បីម៉ស្សាស្បែកក្បាល អាចឱ្យអ្នកទទួលបាននូវគុណប្រយោជន៍យ៉ាងធំធេង។​ មិនដឹង​ថាហេតុអ្វីបានជា មនុស្សមួយចំនួនបែរជាបដិសេធ ចំពោះការម៉ាស្សាស្បែកក្បាល ទាំងដែលវាបានផ្តល់នូវប្រយោជន៍យ៉ាងច្រើនដូចជា ផ្តល់ការសម្រាក ជួយឱ្យមានអារម្មណ៍ល្អ បង្កើនសុខភាពសក់ និងជួយឱ្យចលនាឈាមរត់បានស្រួល​ជាដើម។

ព្រោះតែការម៉ាស្សា ជាអ្នកដឹកនាំចលនាឈាម ដោយការយកម្រាមដៃឈ្លីលើស្បែកក្បាលថ្នមៗ ឈាមនឹងបង្កើន​ដំណើរនៃ​ការ​ធ្វើ​ចលនាជម្រុញឱ្យសក់ដុះបានល្អ និងពង្រឹងឬសសក់ឱ្យរឹងមាំ កាត់បន្ថយសក់ជ្រុះ ហើយបើអ្នកម៉ាស្សាលាយជាមួយ​ប្រេង​ទៀត​នោះ​ វាអាចជួយកាត់បន្ថយអាការស្ងួត និងរមាស់​ស្បែកក្បាលបានថែមទៀតផង។ ក្រៅពីនេះការម៉ាស្សាស្បែកក្បាល ក៏​ជា​វិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយភាពតឹងណែន ចុករោយលើសាច់ដុំ បំបាត់ការឈឺក្បាល និងចុករោយគល់កជាដើម។​

ចំណោយ​ពេលប្រហែលជា 5នាទី ក្នុងការម៉ាស្សាស្បែកក្បាល ហើយបន្ទាប់ពីនោះ អ្នកពិតជាមានអារម្មណ៍ថា បានសម្រាកទាំង​កាយ និងខួរក្បាល បន្ថយភាពតានតឹង។ ការព្យាបាលស្បែកក្បាលដ៏អស្ចារ្យមួយទៀត គឺការចំណាយពេលប្រមាណ 5-20 នាទី​សម្រាក និងម៉ាស្សាស្បែកក្បាលនៅកន្លែងណា ដែលស្ងាត់អាចឱ្យអ្នកសម្រាកបានកាន់តែស្រួល។ ធ្វើបែបនេះមុនពេល​អ្នក​កក់​សក់ និង​មុនពេលអ្នកងូតទឹក ហើយបើអ្នកចង់ប្រើប្រេងនោះ អ្នកគួរតែប្រើប្រេងចូចូបាពីធម្មជាតិ ព្រោះប្រេង​ប្រភេទនេះមាន​ប្រយោជន៍ណាស់ សម្រាប់សក់ និងស្បែកក្បាល ប៉ុន្តែសូមចាំថា វាគួរតែប្រើក្នុងបរិមាណសមល្មមតែប៉ុណ្ណោះ (ត្រឹមតែ 3-4 ​ដំណក់​បានហើយ)។

ព្យាបាលខ្លួនអ្នកដោយការម៉ាស្សាស្បែកក្បាល យ៉ាងហោចណាស់ឱ្យបានម្តងក្នុងមួយសប្តាហ៍​ ហើយអ្នក​នឹង​ឃើញពីលទ្ធផលរបស់វា នោះគឺគេងលក់ស្រួលនៅពេលយប់ សក់មានសំណើមភ្លឺរលោង និងកាត់បន្ថយអារម្មណ៍​ធុញ​ថប់​ជាដើម។ ចាប់ផ្តើមពីពេលនេះទៅ ដើម្បីប្រយោជន៍នាពេលប៉ុន្មាននាទីខាងមុខនេះ និងនាថ្ងៃអនាគត៕

ប្រភព៖tomnerb

  • ហេតុអ្វីគួរម៉ាស្សា ស្បែកក្បាល?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: