មនុស្សស្លាក់ ឬខក់គួរសង្គ្រោះ បន្ទាន់ដូចម្តេចទៅ?

ផ្លូវដង្ហើម
•    វាអាចជាការស្ទះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល
•    ចំពោះមនុស្សធំ ការខក់កើតឡើងដោយសារអាហារ
•    ចំពោះក្មេង វាអាក៏អាចកើតឡើងក្នុងការលេបរបស់អ្វីមួយដែរ
•    ការខក់អាចជារឿងមួយគ្រោះថ្នាក់ដល់ជីវិតបានបើសិនជាគ្មានការជួយសង្គ្រោះបឋមទេ

មូលហេតុ
•    លេបអាហារដែលមានទំហំធំៗ
•    ការលេបអាហារដែលមិនបានទំពារម៉ត់ល្អ
•    ញ៉ាំអាហារលឿនពេក
•    ការញ៉ាំ និងការនិយាយ
•    ការញ៉ាំគ្រឿងស្រវឹងមុនពេលញ៉ាំអាហារ
•    ពាក់ធ្មេញ
•    មិនយកចិត្តទុកដាក់ចំពោះកូនតូចៗ
•    ការដើរ ឬលេងនៅពេលមានអាហារក្នុងមាត់

រោគសញ្ញា
•    យកដៃច្របាច់កខ្លួនឯង
•    ពិបាកដកដង្ហើម
•    មានសម្លេងពេលកំពុងដកដង្ហើម
•    មិនអាចក្អកបាន
•    ស្បែក ក្រចក និងបបូរមាត់ប្រែទៅជាស្វាយ
•    សន្លប់
ការព្យាបាល
•    ប្រើវិធី Heimlich Maneuver និង CPR -2

Techniques
•    បើសិនជាមនុស្សម្នាក់មិនអាចនិយាយបានទេ ចូរធ្វើវិធី Heimlich Maneuver
•    វិធីនេះ គឺជាការសង្កត់បង្ខំឱ្យសន្ទះខណ្ឌ័ទ្រូង និងពោះ រុញទៅសួតវិញ
•    បង្កើតជាការក្អកសប្បនិមិត្ត

ការធ្វើ Heimlich Maneuver លើមនុស្សកំពុងតែឈរ
•    ចូរឈរនៅពីក្រោយអ្នកជំងឺ
•    ប្រអប់ដៃទាំងពីក្តាប់ចូលគ្នា
•    ដាក់កណ្តាប់ដៃទាំងនោះនៅពីក្រោមឆ្អឹងជំនី ប៉ុន្តែត្រូវឱ្យមេដៃទៅមុន
•    ប្រើកម្លាំងប្រអប់ដៃមួយទៀតទប់កណ្តាប់ដៃមួយដែលប៉ះក្រោមឆ្អឹងជំនី
•    ដៃដែលនៅសល់ធ្វើម៉េចមិនឱ្យប៉ះឆ្អឹងជំនីឡើយ
•    ចូរប្រើកម្លាំងរុញកណ្តាប់ដៃចូលក្នុង និងឡើងលើចំនួនបួនដង
•    ចូរធ្វើបែបនេះរហូតដល់អ្នកជំងឺខ្ជាក់របស់ដែលឆ្លាក់នោះចេញរួច៕

មនុស្សស្លាក់ ឬខក់គួរសង្គ្រោះ បន្ទាន់ដូចម្តេចទៅ?

ប្រភព៖ lookingtoday

  • មនុស្សស្លាក់ ឬខក់គួរសង្គ្រោះ បន្ទាន់ដូចម្តេចទៅ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: