គ្រាន់តែនោមញឹកសោះ អាចជាបញ្ហាដែរទេ?

គ្រាន់តែនោមញឹកសោះ អាចជាបញ្ហាដែរទេ?

ការនោមញឹក ប្រហែលជាបញ្ហា ដែលរំខានដល់រូបអ្នកទាំងថ្ងៃ និងយប់ ដែលប៉ះពាល់ដល់ដំណេក ការងារ និងជីវិតរស់នៅរាល់ថ្ងៃ។ ក្រៅពីនេះ វាអាចជាសញ្ញា នៃជំងឺណាមួយដែរ។

ដោយសារតែមាន ជំងឺខុសៗគ្នាមួយចំនួន អាចបណ្តាលឲ្យនោមញឹកនោះ យកល្អ អ្នកគួរតែស្វែងរក នូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវទៅ។ ចូរទាក់ទងគ្រូពេទ្យ បើសិនជាអ្នក កំពុងតែនោមញឹកជាងធម្មតា បូករួមជាមួយនឹងបញ្ហាដូចខាងក្រោមនេះ៖

   - មិនមានមូលហេតុណាមួយ ដែលនាំឲ្យនោមច្រើនដូចជា ផឹកទឹក គ្រឿងស្រវឹង ឬកាហ្វេអ៊ីនច្រើនជាងធម្មតា
   - បញ្ហាដែលរំខានដល់ការគេង ឬសកម្មភាពរាល់ថ្ងៃ
   - ធ្លាប់មានបញ្ហាផ្លូវទឹកម៉ូតផ្សេងៗ

ចូរទាក់ទងគ្រូពេទ្យ ឲ្យបានលឿនតាមតែអាចធ្វើបាន បើសិនជាអ្នកនោមញឹក បូករួមនឹងសញ្ញា ដូចខាងក្រោមនេះ

  - ឈាមក្នុងទឹកនោម
  - ទឹកនោមទៅជាក្រហម ឬត្នោតចាស់
  - នោមឈឺ
  - ឈឺនៅចំហៀងខ្លួន ពោះផ្នែកខាងក្រោម ឬក្រលៀន
  -  ពិបាកនោម
  - ចេះតែចង់នោមខ្លាំង
  - ទប់ទឹកនោមមិនបាន
  -  ក្តៅខ្លួន។

ជំងឺនៅផ្លូវទឹកម៉ូត ប្រហែលជាបណ្តាលឱ្យមាន រោគសញ្ញាដូចខាងក្រោម ប៉ុន្តែ ក៏អាចជាជំងឺធ្ងន់ធ្ងរផ្សេងៗទៀតដែរ។ យកល្អ គួរតែទាក់ទងគ្រូពេទ្យ ដើម្បីរកឲ្យឃើញថា អ្វីទៅកំពុងតែបង្ក បញ្ហានោមញឹកដល់រូបអ្នក និងរបៀបនៃការព្យាបាល៕

ប្រភព៖ www.health.com.kh