លោក ស សុខា នាំអំណោយជូន លោកយាយ៣គ្រួសារ ភ្លើងឆេះផ្ទះ

ព្រៃវែង៖ មុននឹងចូលរួម ពិធីបុណ្យដារលាន ឬបុណ្យភូមិ លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តព្រៃវែង បានឈានចូល សួរសុខទុក្ខលោកយាយ ៣នាក់ ដែលរងគ្រោះដោយ សារតែភ្លើងឆេះផ្ទះ របស់លោកយាយ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៦ នេះ នៅឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឳកាសលោកបាន ប្រគល់អំណោយជូន លោកយាយនូវ អង្ករ ១បាវ ស្ករស ២គ.ក្រ ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី ២យួរ ត្រីខ២យួរ សារុង១ និងថវិកា ៨ ម៉ឺនរៀល ក្នុងមួយគ្រួសារ ព្រមទាំងក្រុមការងារ កសាងផ្ទះជូន លោកយាយ ទៀតផង។ សម្រាប់១៤ គ្រួសារដែលបាន ជួយពន្លប់ភ្លើងឆេះផ្ទះ លោកយាយទាំង ៣គ្រួសារ ក៏ជូន សារុង ១ និងថវិកា៕

លោក ស សុខា នាំអំណោយជូន លោកយាយ៣គ្រួសារ ភ្លើងឆេះផ្ទះ