អាការជំ​ងឺ​​​ពងទឹក​តូចៗ​នៅក្នុង​អូវែរ​

6 Videos


​ជំងឺ​ពងទឹក​តូចៗ​នៅក្នុង​អូវែរ (Polycystic ovary syndrome)​បណ្តាលមកពី​ប្រព័ន្ធ​អែន​ដូ​គ្រី​ន (Endocrine) មានដំណើរ​ការខុស​ប្រក្រតី ហើយ​ច្រើនតែ​កើតមាន​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ។ ស្ត្រី​ដែលមាន​ជំងឺ​ពងទឹក​តូចៗ​នៅ​អូវែរ​ច្រើន​តែមាន​អូវែរ​ទំហំ​ធំ​ព្រោះ​នៅក្នុង​នោះ​មាន​វត្តមានពងទឹក​តូចៗ ។ មូល​ហេតុដែល​ធ្វើឱ្យ​កើត​ជំងឺ​នេះ​អាច​បណ្តាលមកពី​ការបញ្ចេញ​អង់​ហ្ស៊ី​ម អាំង​ស៊ុយ​លីន​ពី​លំពែង​កើន​ខ្លាំង​ទើប​ភ្ញោ​ច​ឱ្យ​អូវែរ​បង្កើន​ការផលិត​អ័រម៉ូន​អង់​ដ្រូ​ហ្សែ​ន (Androgen)​ហួស​កម្រិត​ដែល​ទៅ​រារាំង​អូវែរ​ខ្លួនឯង​មិនឱ្យ​ទម្លាក់​ពង ។

​ជំងឺ​តំណពូជ​ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​មូលហេតុ​ដ៏​ចម្បង​ធ្វើឱ្យ​កើត​ជំងឺ​ពងទឹក​តូចៗ​នៅក្នុងអូវែ​រដែរ ព្រោះ​ការស្រាវជ្រាវ​បាន​បញ្ជាក់ថា​ឱ្យតែ​ម្តាយ​មាន​ជំងឺ​នេះនោះ​កូនចៅ​ជំនាន់​ក្រោយច្រើនតែ​កើតមាន​ជំងឺ​នេះ​ដូចគ្នា ។ ស្ត្រី​ភាគច្រើន​មិនទាន់​យល់ដឹង​ពី​អាការរោគ​ខុសធម្មតារបស់​ខ្លួនឯងហើយ​ព្រងើយកន្តើយ​ទើប​ធ្វើឱ្យ​ជំងឺ​នេះ​វិ​វ​ឌ្ឍ​កាន់តែ​ធ្ងន់ ។

M88


​យ៉ាងណាមិញ​ការអង្កេត​មើល​ភាពខុសប្រក្រតី​របស់​ជំងឺ​នេះ​មិន​ពិបាក​ទេ​ដូចជា​ត្រូវ​ចាប់អារម្មណ៍​លើ​ការ​មក​រដូវ​ដែល​ចាប់ផ្តើម​មក​មិន​ទៀងទាត់​ដែលជា​ទូទៅ​ការ​មក​រដូវ​ទៀងទាត់គឺ​មិន​ក្រោម ២១ ថ្ងៃ ហើយក៏​មិនត្រូវ​លើសពី ៣៥ ថ្ងៃ​ដែរ ។ ហេតុនេះ​ភាគច្រើន​ស្ត្រី​ដែលមាន​ជំងឺ​ពងទឹក​តូចៗ​នៅក្នុង​អូវែរ​ច្រើន​មាន​រដូវ ៣ ទៅ ៨ ដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ។ ក្រៅពីនេះដោយសារតែ​អ័រម៉ូន​បុរស​អង់​ដ្រូ​ហ្សែ​ន​កើនឡើង​ច្រើន​ជ្រុល​ក្នុង​ខ្លួន​ស្ត្រី​ទើប​ធ្វើឱ្យ​រាងកាយស្ត្រី​មានការ​ប្រែប្រួល​ស្រដៀង​ទៅនឹង​ការ​ធំធាត់​របស់​បុរស ។

​សក់​ក្បាល​បែរជា​ជ្រុះ​ច្រើន​ខុសពី​ការ​ជ្រុះ​សក់​តាម​ធម្មជាតិ រីឯ​កន្លែង​ដែល​មិនគួរ​មាន​រោម​ដុះបែរជា​ដុះ​ព្រោងព្រាតជាពិសេស​សម្បូរ​នៅលើ​ផ្ទៃមុខ ទ្រូង ខ្នង ពោះ និង ម្រាមដៃ​ម្រាមជើងជាដើម ។ ម្យ៉ាងទៀត​បញ្ហា​សម្រស់​ផ្ទៃមុខ​ក៏​គួរ​ចាប់អារម្មណ៍​ដែរ​ព្រោះ​អ័រម៉ូន​អង់​ដ្រូ​ហ្សែ​នបាន​ទៅ​បង្កើន​ការផលិត​ជាតិ​ខ្លាញ់​លើ​ផ្ទៃមុខ​ជាហេតុ​ធ្វើឱ្យ​កើត​«​មុន​» ។ ទោះជា​យ៉ាងនេះ​ក្តីជំងឺ​នេះ​ក៏​មិន​ពិបាក​ព្យាបាល​ទេ ។ យោងតាម​ផ្នែក​វេជ្ជសាស្ត្រ​ថ្នាំ​ពន្យារកំណើត​ត្រូវបាន​ជ្រើសរើស​ជា​ជម្រើស​ទីមួយ​សម្រាប់​ព្យាបាល​ជំងឺ​ពងទឹក​តូចៗ​នៅក្នុង​អូវែរ ព្រោះ​វា​បាន​ទៅធ្វើ​ការកែប្រែ​អ័រម៉ូន​ស្ត្រី​ឱ្យ​ត្រឡប់មក​ធម្មតា​វិញ ៕​