វីង នៅតែឈានមុខគេលើសេវា ផ្ទេរប្រាក់ចល័ត តាមរយៈការបង្កើតការងារ និងការធ្វើឲ្យ ជីវភាពប្រជាជន តាមជនបទមានភាព ប្រសើឡើង

ធនាគារឯកទេស វីង (កម្ពុជា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារ ចល័តឈានមុខ គេនៅកម្ពុជា និងបានរក្សានូវភាព ឈានមុខគេរបស់ខ្លួនក្នុងវិស័យផ្ទេរ ប្រាក់ចល័ត តាមរយៈ ការផ្តោតទៅលើការច្នៃប្រឌិត ការបង្កើតឱកាសការងារ និងការជួយធ្វើឲ្យជីវភាព ប្រជាជននៅតាមជនបទមានភាពប្រសើឡើង។

ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ 2009 មក វីង បានបង្កើតនូវ មធ្យោបាយថ្មីៗក្នុង ការផ្ទេរប្រាក់ យ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ដោយប្រើប្រាស់ បច្ចេកវិជ្ជានាពេលបច្ចុប្បន្ននេះ។ តាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាព ច្នៃប្រឌិតរបស់ខ្លួន វីង បានផ្តល់ឱកាសដល់ ប្រជាជនកម្ពុជាទាំងអស់អាចប្រើប្រាស់ នូវសេវាហិរញ្ញវត្ថុដូចជា ការផ្ទេរប្រាក់ក្នុងស្រុក ទិញកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ វីងគិតលុយ (ការទូទាត់ដោយប្រើកាត វីង នៅហាងលក់រាយ) និងការទូទាត់លើ បណ្តាញអ៊ីនធឺណិត។

ការបង្កើតថ្មីទាំងអស់នេះបានជំរុញឲ្យមានកំណើនអតិថិជន និងការពង្រីកបណ្តាញ ភ្នាក់ងារ វីង ជាបន្តបន្ទាប់។ ពិតណាស់ វីង បានគ្របដណ្តប់ 100% នៅទូទាំងប្រទេស កម្ពុជា និងបានបង្កើតឱកាសការងារ សម្រាប់បណ្តាញភ្នាក់ងារដ៏ រឹងមាំរបស់ខ្លួន ជិត 4,000 កន្លែង។ ជីវភាពរបស់ភ្នាក់ងារ ដែលបានសហការជាដៃគូជាមួយ វីង បានប្រែក្លាយទៅជាម្ចាស់ អាជីវកម្មដែលមាន ប្រាក់ចំណេញ។ ទន្ទឹមនឹងនេះ វីង បានប្តេជ្ញាចិត្តគាំទ្រយ៉ាងពេញទំហឹង ចំពោះភ្នាក់ងាររបស់ខ្លួនជានិច្ច។ លោក ចូចូ ម៉ាឡូឡូស នាយកប្រតិបត្តិ វីង បានចាត់ទុកភ្នាក់ងារទាំងអស់ជាដៃគូដ៏សំខាន់ក្នុងការ ជួយឲ្យអាជីវកម្មរីកចម្រើន។ លោកបានមានប្រសាសន៍ថា៖ "ភ្នាក់ងាររបស់យើង គឺជា ទ្រព្យសម្បត្តិដ៏មាន តម្លៃបំផុតរបស់យើង ហើយវាជាតួនាទី របស់យើងដើម្បីគាំទ្រដល់ បណ្តាញភ្នាក់ងាររបស់ យើងឲ្យអស់ពីលទ្ធភាព។ យើងធានាថា ប្រព័ន្ធសុវត្ថិភាពគឺមាន នៅគ្រប់ភ្នាក់ងារវីងទាំងអស់ ជាមួយនឹងការបំពាក់ឧបករណ៍ ល្អបំផុត និង ការបណ្តុះបណ្តាលច្បាស់លាស់ ដើម្បីភាពរីកចម្រើន លើអាជីវកម្មរបស់ពួកគេ។ ភាពជាដៃគូដ៏ល្អនេះចំពោះ វីង គឺជាមោទនភាពបំផុតព្រោះ វាមានឥទ្ធិពលយ៉ាង ខ្លាំងលើអាជីវកម្មរបស់ភ្នាក់ងារ វីង និងអាជីវកម្មរបស់យើងទាំងមូលផងដែរ។ ភាពជោគជ័យរបស់ វីង ថ្ងៃនេះគឺកើតចេញពីភាព ជោគជ័យនៃភ្នាក់ងារ វីង ទាំងអស់របស់យើង"។

ប៉ុន្តែអ្វីដែលជាការងារស្នូល នៃភាពជោគជ័យរបស់ វីង នេះ គឺការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះការផ្តល់ នូវសេវាហិរញ្ញវត្ថុទៅ ដល់អតិថិជនដែល មិនសូវនិយមប្រើប្រាស់សេវា ធនាគារ និងអតិថិជនក្រីក្រ ដែលពិបាកនឹង ទទួលបានការប្រើប្រាស់ សេវាធនាគារ។ យោងតាមលោក ម៉ាឡូឡូស វត្តមានរបស់ វីង នៅទូទាំង ព្រះរាជាណាចក្រកម្ពុជាមានតួនាទីយ៉ាង សំខាន់សម្រាប់ដំណើរការ សេវាហិរញ្ញវត្ថុដល់គ្រួសារក្រីក្រ និងអ្នកធ្វើចំណាកស្រុក។ លោក ម៉ាឡូឡូស បានបន្ថែមថា "គោលដៅរបស់យើង គឺដើម្បីផ្លាស់ប្តូររបៀបនៃការ គិតរបស់មនុស្សចំពោះការ ប្រើប្រាស់លុយ និងការផ្លាស់ប្តូរនូវផ្នត់គំនិត ដែលថាពួកគេមិនមានលទ្ធភាព ចូលរួមចំណែក ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ជាតិ។ វីង បានធ្វើឲ្យការរស់នៅរបស់ ប្រជាជនកម្ពុជាដែល រស់នៅតាមជនបទមានភាពប្រសើរឡើង តាមរយៈការផ្តល់ នូវសេវាកម្ម និងការច្នៃប្រឌិតថ្មីៗដែលងាយស្រួលក្នុងការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចឬដោយមិនចាំបាច់ប្រើប្រាស់សាច់ ប្រាក់សុទ្ធ និងផ្តល់ឲ្យពួកគេនូវឱកាសដើម្បីចូលរួមយ៉ាង ពេញលេញក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា "។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត