CR7៖ ខ្ញុំចង់ឲ្យកូនខ្ញុំ ក្លាយជា កំពូលកីឡាករ បាល់ទាត់ដូចខ្ញុំ

Cristiano Ronaldo បានលើកឡើងថា ខ្លួនចង់ឲ្យកូនប្រុស ជាទីស្រលាញ់ Cristiano Ronaldo Jr ក្លាយជា “កំពូលកីឡាករបាល់ទាត់ម្នាក់ ដូចជាឪពុករបស់គេ” យ៉ាងដូច្នោះដែរ នាពេលអនាគត។

CR7៖ ខ្ញុំចង់ឲ្យកូនខ្ញុំ ក្លាយជា កំពូលកីឡាករ បាល់ទាត់ដូចខ្ញុំ

តារាឆ្នើមវ័យ៣១ឆ្នាំ របស់ក្រុម Real Madrid បានប្រាប់ដល់ Zhejiang Satellite TV ថា៖ “ខ្ញុំចង់ឲ្យកូនប្រុសរបស់ខ្ញុំក្លាយជាកីឡាករបាល់ទាត់។ ខ្ញុំជាកីឡាករបាល់ទាត់ ហើយខ្ញុំក៏ចង់ឲ្យគាត់ដូចខ្ញុំដែរ។ គាត់មានទេពកោសល្យខាងកីឡា ប៉ុន្តែគាត់នៅក្មេងណាស់ តែបើគាត់ស្រលាញ់បាល់ទាត់ ពិតជារឿងល្អ”។

Ronaldo Jr នឹងឈានដល់អាយុ៦ឆ្នាំ នៅខែមិថុនាខាងមុខ។ យ៉ាងណាក្ដី CR7 បានបន្ថែមថា ខ្លួនមិនបង្ខំកូនទេ ពោលគឺនឹងបណ្ដោយតាមឌុងពីធម្មជាតិរបស់គេ។

CR7៖ ខ្ញុំចង់ឲ្យកូនខ្ញុំ ក្លាយជា កំពូលកីឡាករ បាល់ទាត់ដូចខ្ញុំ

CR7៖ ខ្ញុំចង់ឲ្យកូនខ្ញុំ ក្លាយជា កំពូលកីឡាករ បាល់ទាត់ដូចខ្ញុំ“ខ្ញុំបានដាក់បាល់ទាត់ជាច្រើននៅផ្ទះ ហើយគាត់តែងតែលេងវា…គាត់ចូលចិត្ត។ ខ្ញុំមិនបង្ខំគាត់ ឲ្យក្លាយជាកីឡាករបាល់ទាត់ឡើយ ប៉ុន្តែត្រូវតែបណ្ដោយទៅតាមធម្មជាតិរបស់គេ។ វាជាជម្រើសជាតិគាត់។ គាត់នឹងអាចធ្វើអ្វី ដែលគាត់ចង់ធ្វើ…ខ្ញុំមិនបង្ខំទេ។ ប៉ុន្តែជាក់ស្ដែង ខ្ញុំចង់ឲ្យគាត់ ក្លាយជាកំពូលកីឡាករបាល់ទាត់ ដូចជាឪពុករបស់គេ”។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បញ្ជាក់៕

ប្រភព៖ សប្បាយ