ធ្លាយដំណឹងថា ស្មាតហ្វូន HTC 10 នឹងចេញលក់នៅថ្ងៃទី១៥ មីនា

បច្ចេកវិទ្យា៖ ស្មាតហ្វូន HTC 10  ធ្លាយដំណឹងថា នឹងបង្ហាញវត្តមាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦  ហើយនឹងចេញលក់ ជាផ្លូវការ នៅថ្ងៃទី១៥ ខែមីនា នេះបើយោងតាម gsmarena ។

បច្ចុប្បន្នសម្រាប់ព័ត៌មានផ្លូវការ មិនទាន់ចេញផ្សាយ នៅឡើយនោះទេ ខណៈដែលស្មាតហ្វូននេះ នឹងបង្ហាញវត្តមាន នៅទឹកដីអាម៉េរិក ។

យោងតាមប្រភពព័ត៌មានចរចាមអារ៉ាមខាងលើ បានបញ្ជាក់ថា ស្មាតហ្វូននេះ មានអេក្រង់ទំហំ ៥.១៥អ៊ីញ ប្រភេទ  QHD LCD  អង្គចងចាំ 4GB/32GB  និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ៕

ធ្លាយដំណឹងថា ស្មាតហ្វូន HTC 10 នឹងចេញលក់នៅថ្ងៃទី១៥ មីនា