តារាម៉ូដែល ហង្ស ស្រីណាង ចោរឆក់កាបូប បណ្ដាលឲ្យដួល បាក់ឆ្អឹងដងកាំបិត

តារាសម្ដែង និងម៉ូដែលកញ្ញា ហង្ស ស្រីណាង ត្រូវចោរឆក់កាបូប បណ្ដាលឲ្យដួលម៉ូតូ បោកក្បាលទៅនឹងថ្នល់ សន្លប់ស្ដូកស្ដឹង នៅម្ដុំផ្សារសាមគ្គី កាលពីម្សិលមិញនេះ។

តារាម៉ូដែល ហង្ស ស្រីណាង ចោរឆក់កាបូប បណ្ដាលឲ្យដួល បាក់ឆ្អឹងដងកាំបិត

បើតាមការឲ្យដឹងពី អ្នកស្រី យិន ស៊ួយ ត្រូវជាម្ដាយជនរងគ្រោះ  ម្សិលមិញនេះនៅម៉ោងប្រហែល៦ព្រឹក កញ្ញា ហង្ស ស្រីណាង បានជិះម៉ូតូពីផ្ទះរបស់ខ្លួននៅម្ដុំសន្ធរមុខ កាត់ម្ដុំផ្សារសាមគ្គី ក្នុងគោលបំណងទៅយកម្ដាយចេញពីធ្វើការ នៅមន្ទីរពេទ្យព្រះកេតុមាលា។ ពេលមកដល់កន្លែងកើតហេតុ ក៏ត្រូវចោរជិះម៉ូតូមានគ្នា២នាក់ មិនចាំម៉ាកមកឆក់កាបូប បណ្ដាលឲ្យដួលម៉ូតូបោកក្បាលទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹង ហើយត្រូវបានអាជ្ញាធរ និងប្រជាពលរដ្ឋក្បែរនោះ ហៅឡានពេទ្យដឹកមកសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង ។

មកទល់ម៉ោងនេះ  កញ្ញា ហង្ស ស្រីណាង បានដឹងខ្លួនវិញហើយ ប៉ុន្តែតារាស្រីម្នាក់នេះ ត្រូវបានបាក់ឆ្អឹងដងចាំបិត និងមានឈាមដក់នៅក្នុងខួរក្បាលតិចតួច ដោយរង់ចាំតាមដានបន្ត។ បច្ចុប្បន្ននាងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។

តារាម៉ូដែល ហង្ស ស្រីណាង ចោរឆក់កាបូប បណ្ដាលឲ្យដួល បាក់ឆ្អឹងដងកាំបិតតាមការរាប់រៀបរបស់ម្ដាយ កញ្ញា ហង្ស ស្រីណាង ក្នុងកាបូបដែលក្រុមចោរឆកឲ្យទៅបាននោះ មានប្រាក់ជាង១០០ដុល្លារ ចិញ្ចៀនប្លាក់ទីន២វង្សមានតម្លៃជាង២០០ដុល្លារ ទូរសព្ទ១គ្រឿងតម្លៃជាង៥០០ដុល្លារ អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួនទៀត។  ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានអាជ្ញាធរយកទៅរក្សាទុករង់ចាំក្រុមគ្រួសារទៅធានាយកមកវិញ។

កញ្ញា ហង្ស ស្រីណាង គឺជាអតីតតារាម៉ូដែលក្នុងក្រុម Sun Super Models Cambodia បច្ចុប្បន្ននាងបានចេញពីក្រុមមួយនេះហើយ ដោយមកធ្វើជា Models Freelance វិញ។ ក្រៅពីដើរម៉ូដ តារារូបនេះ ធ្លាប់បានសម្ដែងខារ៉ាអូខេ ថតស្ប៉តពាណិជ្ជកម្មជាច្រើនផងដែរ។ ក្រៅពីអាជីពសិល្បៈវិញ នាងគឺជា ម្ចាស់ហាងកែសម្ផស្សមួយថែមទៀតផង៕

តារាម៉ូដែល ហង្ស ស្រីណាង ចោរឆក់កាបូប បណ្ដាលឲ្យដួល បាក់ឆ្អឹងដងកាំបិត

តារាម៉ូដែល ហង្ស ស្រីណាង ចោរឆក់កាបូប បណ្ដាលឲ្យដួល បាក់ឆ្អឹងដងកាំបិត

តារាម៉ូដែល ហង្ស ស្រីណាង ចោរឆក់កាបូប បណ្ដាលឲ្យដួល បាក់ឆ្អឹងដងកាំបិត

 ប្រភព៖ សប្បាយ