អ្វីជាគភ៌ក្រៅស្បូន ? តើវាមានរោគសញ្ញាអ្វីខ្លះ?

សុខភាព៖ ការមានផ្ទៃពោះធម្មតា គឺទារកមានការវិវត្តន៍ លូតលាស់នៅ ក្នុងស្បូនរបស់ស្ត្រី តែកូនក្រៅស្បូន គឺបានន័យថា ស៊ុតបង្កកំណើតបាន ធ្វើការរីកធំធាត់ នៅខុសទីតាំង ក្នុងខ្លួនស្ត្រី។ ភាគច្រើននៃកូនក្រៅ ស្បូន គឺស៊ុតបង្កកំណើតបានភ្ជាប់ខ្លួនវា នៅក្នុងដៃស្បូន។ កូនក្រៅស្បូន គឺជាស្ថានភាពគ្រោះថ្នាក់ធ្ងន់ ធ្ងរមួយ។ ពួកវា អាចធ្វើអោយមាន ការហូរឈាមផ្នែកខាងក្នុង, មានការបង្ករោគ និង អាចអោយស្ត្រីស្លាប់ បាន។

នរណាខ្លះជាអ្នកប្រឈម នឹងការមានកូនក្រៅស្បូន ?
ស្ត្រីនឹងមានការកើនឡើងនូវ គ្រោះថ្នាក់ប្រឈមនឹង ការមានកូនក្រៅស្បូន ប្រសិនបើ៖

-ធ្លាប់មានប្រវត្តិកើតជំងឺ រលាកឆ្អឹងអាងត្រគាក ឬ ជំងឺនៅស្រទាប់ក្នុងនៃស្បូន។
-មានអាយុ ៣០ឆ្នាំ ឬ ច្រើនជាងនេះ។
-ធ្លាប់មានប្រវតិ្តមាន កូនក្រៅស្បូនពីមុនមក។
-មានការវះកាត់ ត្រង់តំបន់ពោះ, ដៃស្បូន ឬ ឆ្អឹងអាងត្រគាក។
-ជក់បារី។
-ធ្លាប់មានការចាក់បញ្ចូល ស៊ុតបង្កកំណើត ទៅក្នុងដៃស្បូន ក្នុងអំឡុងពេល នៃដំណើរការព្យាបាល ភាពអសម្ថភាពក្នុងការបង្កកំណើត ( វាជាធម្មតាត្រូវបាន បណ្តុះនៅក្នុងស្បូន ប៉ុន្តែនៅក្នុងករណី ជាកម្រវាអាចនឹងត្រូវបាន គេបណ្តុះនៅក្នុងដៃស្បូន) ។

តើអ្វីខ្លះជារោគសញ្ញា នៃកូនក្រៅស្បូន ?
ស្ថិតក្នុងដំណាក់កាលដំបូងនៃការមានគភ៌ កូនក្រៅស្បូនក៏ហាក់នឹងមានសភាព ដូចការមានផ្ទៃពោះ ធម្មតាផងដែរ។ ស្ត្រីអាចនឹងមានការបាត់ឈាមរដូវ, តឹងណែននៅក្នុងសុដន់, អស់កម្លាំង និង ក្អួតចង្អោរ ។ រោគសញ្ញា នៃការមានកូនក្រៅស្បូន មានដូចជា៖

-មានការឈឺពោះយ៉ាងខ្លាំង ឬ ផ្នែកចំហៀងណាមួយនៃរាងកាយ។
-មានការរមួលក្រពើ និង មានស្នាមអុជៗ ។
-ឈឺស្មា។
-ក្អួតចង្អោរ និង ក្អួត។
-មានការវិលមុខ ឬ សន្លប់។
-ធ្លាក់ឈាមតាមទ្វារមាស។

ប្រសិនបើអ្នកមានការឈឺចាប់ ឬ ធ្លាក់ឈាមក្នុងសភាពធ្ងន់ធ្ងរ នោះអ្នកត្រូវប្រញាប់ទៅ កាន់បន្ទប់ សង្គ្រោះបន្ទាន់អោយបានភ្លាមៗ ។ប្រសិនបើអ្នកមានសញ្ញាណា មួយផ្សេងទៀត នៃការមានកូនក្រៅស្បូន នោះអ្នកត្រូវ ប្រញាប់ទាក់ទងទៅកាន់ អ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នក។ ការធ្វើរោគវិនិច្ឆ័យបានដឹង និង ការព្យាបាលនូវបញ្ហាកូនក្រៅស្បូនេះ បានកាន់តែឆាប់គឺកាន់តែប្រសើរ ៕

អ្វីជាគភ៌ក្រៅស្បូន ? តើវាមានរោគសញ្ញាអ្វីខ្លះ?

ប្រភព៖ គេហទំព័រ www.health.com.kh