ដំបូន្មានល្អៗក្នុងការ​ថែរក្សា​ស្បែក-ក​

នៅក្នុង​អត្ថបទ​នេះ ឡា​រ៉ែ​ន នឹង​ប្រាប់​អ្នក​អំពី​ការថែរក្សា​ស្បែកលើ​បរិវេណ​ក​របស់​អ្នក។ យើង​នឹង​ពណ៌នា​អំពី​របៀប​ដែល​អ្នក​អាចការពារ​ស្បែក-ក​របស់​អ្នក​ពី​ស្នាម​ផ្នត់ ជ្រួញ និង​ស្នាម​អុច​ខ្មៅ។ វិធីខ្លះ​មាន​ភាពងាយស្រួល​ក្នុងការ​អនុវត្តន៍ ដោយ​មិនចាំបាច់​ត្រូវ​ចំណាយប្រាក់​ច្រើន​ទៅលើ​ផលិតផល​ដែលមាន​តម្លៃ​ថ្លៃ​នោះទេ។ ផលិតផលភាគច្រើន​ដែល​អ្នកទិញ​ពី​ទីផ្សារ​ក្នុងស្រុក​សម្បូរ​ទៅដោយ​សារធាតុគីមី​ដែល​អាច​ប៉ះពាល់​ដល់​ស្បែក ឬ​បង្ក​ជា​បញ្ហាផ្សេងៗទៀត។ ខាងក្រោម​នេះ​គឺជា​វិធី​នៃ​ការថែរក្សា​សម្រស់​ដ៏​មាន​សុវត្ថិភាព​បំផុត​ក្នុងការប្រើ​ជាមួយ​ផ្ទៃមុខ និង​ស្បែ​កនៅ​បរិវេណ-ក​របស់​អ្នក។

 ការពារ​បរិវេណ​ស្បែក-ក
ការ​បណ្តោយឱ្យ​ស្បែក-ក​ត្រូវ​ខ្យល់​ត្រូវ​ថ្ងៃ ដោយ​មិនបាន​គិតពី​ការរក​អ្វី​មក​បិទបាំង​ការពារ​គឺជា​ផ្នែក​មួយ​ដែលនាំឱ្យ​ស្បែក​ត្រង់​ម្តុំ​នោះមាន​សភាព​ជ្រួញ និង​ខ្មៅ​ស្រអាប់​ជាង​កន្លែងផ្សេងៗទៀត។ ដូច្នេះមិន​ថា​អាកាសធាតុ​ក្តៅ ត្រជាក់ ឬ​មាន​ខ្យល់​ធ្លាក់​នោះទេ អ្នក​គួរ​រក​អ្វីមក​គ្របដណ្តប់​វា​ឱ្យបាន​ជិត​ល្អ ពេល​អ្នកចេញ​ទៅខាង​ក្រៅ​ផ្ទះ។

 ម៉ាស្សា​ស្បែក-ក
កុំ​អង្គុយ​សម្លឹង​ទូរទស្សន៍ ឬ​កុំព្យូទ័រ​ក្នុង​រយៈពេល​យូរពេក គួរ​ឆ្លៀតពេល​ប្រើ​ដៃ​ម៉ាស្សា​សាច់​ត្រង់​ករ​បស់​អ្នកខ្លះ ដើម្បីឱ្យ​ឈាម​ដើរ​បានស្រួល​នាំយក​នូវ​សភាព​ស្បែក​ដែល​ស្រស់ស្រាយ​មកវិញ។

   លាប​ឡេ​ការពារ
មនុស្ស​មួយចំនួន​តែង​មើលរំលង ហើយ​បោះចោល​ការបន្ថែមការការពារ​ស្បែក​នៅលើ​បរិវេណ-កដោយ​ការ​លាប​ឡេ​ថែរក្សា​ស្បែកឬ​ឡេ​ការពារ​កម្តៅថ្ងៃ បើ​អ្នកជា​មនុស្ស​ម្នាក់​ក្នុងចំណោម​នោះ ឡា​រ៉ែ​នសូមជម្រាបថា​ឈប់​ទៅ ព្រោះ​បើ​មុខ​ស ហើយ-ក​ខ្មៅ​ក៏​វា​មិន​ស្អាតដែរ។

 ធ្វើ​ឡេ​លាប​ស្បែក​ពី​ធម្មជាតិ
បង្កើត​ផលិតផល​ថែរក្សា​ស្បែក​ពី​ធម្មជាតិ​ទុក​សម្រាប់​ប្រើ​ខ្លួនឯងឱ្យបាន​ញឹកញាប់ ទុក​ថា​ជា​វិធី​ល្អ​មួយ​ដែល​អ្នក​អាចធ្វើ ដើម្បី​កាត់បន្ថយការចំណាយ ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ និង​ជាពិសេស​មិនចាំបាច់បារម្ភ​ពី​ផលប៉ះពាល់​ដល់​ស្បែក​ទៀតផង។ ល្បាយ​នៃ​ប្រេង​អាល់​ម៉ុ​ន និង​ទឹកដោះគោ(ជា​ម៉ាស​ដ៏​ល្អ​ក្នុងការ​សម្អាត​ស្បែក-ក), ចេក និងទឹកដោះគោ(ជួយ​ឱ្យ​ស្បែក-ក​តឹង​ណែន និង​រលោង​ស្អាត), ទឹកក្រូច​ឆ្មារ,ទឹក​ផ្លែ​ប៉េងប៉ោះ, ត្រសក់(ធ្វើឱ្យ​ស្បែ​កស ជួយ​បណ្តេញ​ស្នាម​ខ្មៅ​នៅលើ​ស្បែក)៕

ប្រភព៖lareine

  • ដំបូន្មានល្អៗក្នុងការ​ថែរក្សា​ស្បែក-ក​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព
Tags: