ប្រាំ​ពីរ​សំណួរ​នឹង​ជួយ​អោយ​​នារី​គ្រប់​រូប​​ដឹង​ថា​នាង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ឬ​ទេ

ប្រសិន​បើ​លោក​អ្នក​ត្រូវ​បាន​គេ​សួរ​​ថា​អំពី​​កត្តា​ចាំបាច់​មួយ​ណា​ដែល​សំខាន់​ជាង​គេ​ក្នុង​ការ​រក្សា​ចំណង​អាពាហ៍ពិពាហ៍​អោយ​បាន​គង់​វង្ស​យូរ​អង្វែង អ្នក​ប្រហែល​ជា​ឆ្លើយ​ថា “​ទំនាក់​ទំនង”​។

ជា​ការ​ពិត​ពុំ​អាច​ប្រកែក​បាន ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​គឺ​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ជា​ពិសេស​នោះ​គឺ​ជីវិត​អាពាហ៍ពិពាហ៍​តែ​ម្ដង។ ការ​ទាក់​ទង​គ្នា​ផ្ដោត​សំខាន់​ទៅ​លើ ការ​ស្ដាប់​គ្នា​ ក៏​ដូច​ជា​ការ​ចែក​រំលែក និង​ការ​​បញ្ចេញ​យោបល់​អោយ​គ្នា។ ការ​ធ្វើ​បែប​នេះ​គឺ​ជា​ការ​រឹត​បន្តឹង​ចំណង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​អោយ​កាន់​តែ​រឹង​មាំ​ឡើង។​

មុន​ពេល​ដែល​លោក​អ្នក​ឈាន​ជើង​ចូល​ក្នុង​ការ​បង្កើត​គ្រួ​សារ​មួយ​ដ៏​កក់​ក្ដៅ លោក​អ្នក​គប្បី​សួរ​ខ្លួន​ឯង ក៏​ដូច​ជា​ដៃគូ​របស់​លោក​អ្នក​នូវ​សំណួរ​មួយ​ចំនួន​ជា​មុន​សិន។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​អោយ​លោក​អ្នក​ប៉ាន់​ស្មាន​បាន​នូវ​រឿង​ដែល​អាច​នឹង​កើត​ឡើង​នៅ​ថ្ងៃ​មុខ ហើយ​វា​នឹង​ជួយ​អោយ​លោក​អ្នក​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ចាប់​ដៃ​គ្នា​សាង​អនាគត​គ្រួសារ​មួយ​ដ៏​កក់​ក្ដៅ​ប្រកប​ដោយ​ភាព​ជោគជ័យ។

ថ្ងៃ​នេះ Cambomag នឹង​​ផ្ដល់​នូវ​កម្រង​សំណួរ​មួយ​ចំនួន​ដែល​​លោក​អ្នក​គួរ​តែ​សួរ​ដៃគូ​របស់​លោក​អ្នក។​ ចូរ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សួរ​អី​ ព្រោះ​ថា​វា​អាច​នឹង​ជួយ​ជីវិត​ស្នេហា​របស់​លោក​អ្នក​។

១. តើ​បង​អាច​ជួយ​អ្វី​អូន​បាន​ខ្លះ?

ប្រាំ​ពីរ​សំណួរ​នឹង​ជួយ​អោយ​​នារី​គ្រប់​រូប​​ដឹង​ថា​នាង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ឬ​ទេ

​​​​នៅ​ពេល​ដែល​លោក​អ្នក​បាន​រៀប​ការ​ហើយ វា​ចាំ​បាច់​ណាស់​ក្នុង​ការ​ចែក​រំលែក​កិច្ច​ការ​គ្នា​ធ្វើ។ ការ​ដែល​សួរ​សំណួរ​មួយ​នេះ​ទៅ​កាន់​ភរិយា​របស់​អ្នក វា​អាច​នឹង​ជួយ​អោយ​នាង​គិត​ថា​នាង​គឺ​ជា​នារី​សំណាង​បំផុត​ក្នុង​ពិភពលោក។​ ចូរ​សួរ​សំណួរ​មួយ​នេះ​ទៅ​កាន់​នាង​អោយ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ធ្វើ​អោយ​នាង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ព្រោះ​ថា​លោក​អ្នក​យក​ចិត្ត​ទុក​ចំពោះ​ទុក្ខ​ធុរៈ​របស់​នាង។​

២.​ តើ​ធ្វើ​បែប​នេះ​ល្អ​ទេ?

ប្រាំ​ពីរ​សំណួរ​នឹង​ជួយ​អោយ​​នារី​គ្រប់​រូប​​ដឹង​ថា​នាង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ឬ​ទេ

ក្រោយ​ពេល​រៀប​ការ អ្នក​ទាំង​ពីរ​ក្លាយ​ទៅ​ជា​មនុស្ស​តែ​ម្នាក់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី វា​បង្ហាញ​ពី​ការ​គោរព​មួយ​ក្នុង​ការ​សាកសួរ​យោបល់​ពី​ដៃ​គូ​របស់​លោក​អ្នក​សិន​ មុន​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។

៣. តើ​អូន​ព្រម​លើក​លែង​ទោស​អោយ​បង​ទេ?

ប្រាំ​ពីរ​សំណួរ​នឹង​ជួយ​អោយ​​នារី​គ្រប់​រូប​​ដឹង​ថា​នាង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ឬ​ទេ

បុរស​ខ្លះ​តែង​តែ​គិត​ថា​អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​សុទ្ធ​តែ​ត្រឹម​ត្រូវ ហើយ​ស្ត្រី​គឺ​ជា​អ្នក​ដែល​តែង​បង្កើត​កំហុស។ អាកប្បកិរិយា​បែប​នេះ មិន​បាន​ធ្វើ​អោយ​នរណា​ម្នាក់​សប្បាយ​ចិត្ត​ទេ។​ ម៉្លោះ​ហើយ​នៅ​ពេល​ដែល​លោក​អ្នក​ដឹង​ខ្លួន​ថា​បាន​បង្កើត​កំហុស​ណា​មួយ ចូរ​កុំ​មាន​ការ​អៀន​ខ្មាស​ក្នុង​ការ​សុំ​អភ័យ​ទោស​ពី​នាង​។ គ្រាន់​តែ​និយាយ​ពាក្យ​ថា​សុំ​ទោស​មួយ​មាត់​វា​មិន​មែន​ជា​រឿង​ថោក​ទាប​អី​នោះ​ទេ តែ​វា​បញ្ជាក់​ពី​ការ​ដឹង​ខុស​ និង​ទំនួល​ខុស​ត្រូវ។​

៤. អូន​អាច​ជួយ​ពន្យល់​បង​រឿង​ខ្លះ​បាន​ទេ?

ប្រាំ​ពីរ​សំណួរ​នឹង​ជួយ​អោយ​​នារី​គ្រប់​រូប​​ដឹង​ថា​នាង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ឬ​ទេ

នៅ​ពេល​ដែល​លោក​អ្នក​មិន​យល់​នៅ​រឿង​ណា​មួយ​ ចូរ​កុំ​ធ្វើ​ជា​ចេះ​អី។​ វិធី​ដ៏​ល្អ​បំផុត​គឺ​សាក​សួរ​ចំណេះ​ដឹង​ខ្លះ​ៗ​ពី​នាង ព្រោះ​ដើម្បី​ធ្វើ​អោយ​នាង​យល់​ថា​អ្នក​ក៏​ត្រូវ​ការ​គំនិត​របស់​នាង អ្នក​អោយ​តម្លៃ​នាង​ អ្នក​អើ​ពើ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​នាង ដែល​ជួយ​អោយ​នាង​មាន​សេចក្ដី​សុខ​នៅ​ក្នុង​គ្រួសារ​មួយ​នេះ។ ទោះ​បី​ជា​ពេល​ខ្លះ​នាង​ហាក់​ដូច​ជា​ពុំ​ដឹង​ថា​គួរ​ផ្ដល់​យោបល់​អោយ​អ្នក​ក៏​ដោយ​ ក៏​ការ​ធ្វើ​បែប​នេះ​ផ្ដល់​នូវ​ភាព​សំខាន់​អោយ​ទៅ​នាង​បាន​ដែរ។​

៥. ទទួល​យក​យោបល់​របស់​បង​ទេ?

ប្រាំ​ពីរ​សំណួរ​នឹង​ជួយ​អោយ​​នារី​គ្រប់​រូប​​ដឹង​ថា​នាង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ឬ​ទេ

នៅ​ពេល​ដែល​លោក​អ្នក​កំពុង​តែ​ជជែក​គ្នា​អំពី​ប្រធាន​បទ​ណា​មួយ ច្បាស់​ណាស់​នឹង​មាន​ការ​ខ្វែង​គំនិត​គ្នា​​ជាក់​ជា​មិន​ខាន។ ម្ល៉ោះ​ហើយ​វា​ជា​ការ​ប្រសើរ​ក្នុង​ការ​ស្នើ​សុំ​អោយ​នាង​ទទួល​យក​ការ​បញ្ចេញ​មតិ​របស់​លោក​អ្នក​។ ការ​សម្រប​សម្រួល​គ្នា​ជា​រឿង​ចាំ​បាច់​បន្ទាប់​ពី​ការ​មិន​យល់​ចិត្ត​កំឡុង​ពេល​មាន​ជម្លោះ​ពាក្យ​សម្ដី។ ការ​ស្នើ​សុំ​អោយ​នាង​ទទួល​យក​យោបល់​ល្អៗ​របស់​អ្នក​ដោយ​ការ​លួងលោម នឹង​ធ្វើ​អោយ​នាង​មាន​ចិត្ត​ស្ងប់​ដែល​អាច​អោយ​នាង​មិន​មាន​ចិត្ត​រឹង​រួស​ក្នុង​ការ​ទទួល​យក​គំនិត​របស់​លោក​អ្នក។

៦.​​ តើ​ក្ដី​ស្រម៉ៃ​របស់​អូន​គឺ​ជា​អ្វី?

ប្រាំ​ពីរ​សំណួរ​នឹង​ជួយ​អោយ​​នារី​គ្រប់​រូប​​ដឹង​ថា​នាង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ឬ​ទេ

វា​ជា​ការ​ប្រសើរណាស់​ក្នុង​ការ​សួរ​សំណួរ​មួយ​នេះ​ទៅ​កាន់​នាង។ ការ​ដែល​លោក​អ្នក​ចង់​ដឹង​ពី​ក្ដី​ប្រាថ្នា​របស់​នាង មាន​ន័យ​ថា​អ្នក​ក៏​ចង់​ជួយ​នាង​ក្នុង​ការ​ធ្វើ​អោយ​បំណង​ប្រាថ្នា​របស់​នាង​​បាន​សម្រេច​ដូច​គ្នា​។ នាង​នឹង​យល់​ថា​នាង​ពិត​ជា​មិន​ឯកា​ទេ ព្រោះ​នាង​តែង​មាន​បុរស​ម្នាក់​ដែល​នៅ​ក្បែរ​នាង​គ្រប់​ពេល​វេលា។​

៧. តើ​បង​គួរ​ធ្វើ​យ៉ាង​ណា​ទើប​ធ្វើ​អោយ​អូន​កាន់​តែ​សប្បាយ​ចិត្ត?

ប្រាំ​ពីរ​សំណួរ​នឹង​ជួយ​អោយ​​នារី​គ្រប់​រូប​​ដឹង​ថា​នាង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ឬ​ទេ

នេះ​ជា​សំណួរ​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ចំណោម​សំណួរ​ទាំង​ប្រាំ​ពីរ។ វា​ជា​សំណួរ​មួយ​ដែល​មាន​ន័យ​ជ្រៅ​មែន​ទែន​ ព្រោះ​ថា​អ្នក​ពិត​ជា​គិត​បាន​វែង​ឆ្ងាយ អ្នក​ខ្វាយ​ខ្វល់​ពី​សុខ​ទុក្ខ​របស់​នាង អ្នក​បារម្ភ​ខ្លាច​នាង​ពិបាក​ចិត្ត។ ម៉្លោះ​ហើយ​ អ្នក​តែង​សួរ​សំណួរ​នេះ​ទៅ​កាន់​ដើម្បី​ធ្វើ​អោយ​នាង​យល់​ថា នាង​ពិត​ជា​នារី​ម្នាក់​ដែល​បាន​ធ្វើ​ការ​សម្រេច​បា​ន​ត្រឹម​ត្រូវ​បំផុត​ដែល​បាន​ជ្រើសរើស​អ្នក​ជា​ដៃ​គូ​ជីវិត។​

ប្រភពៈ boldsky

ដោយៈ Gemini Fleta

  • ប្រាំ​ពីរ​សំណួរ​នឹង​ជួយ​អោយ​​នារី​គ្រប់​រូប​​ដឹង​ថា​នាង​មាន​សុភមង្គល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ឬ​ទេ已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:កំសាន្ត
Tags: