​ទម្លាប់​អាក្រក់​ទាំង​ប្រាំ​របស់​អ្នក​ប្រើ​ប្រាស់​​ ដែល​ធ្វើ​ឲ្យ​ថ្ម​ទូរសព្ទ​​​ឆាប់​ខូច​

ថ្ម​ទូរសព្ទ​ដែល​គ្មាន​ការ​ថែរក្សា​បាន​ដិត​ដល់​ល្អ​នឹង​អាច​បណ្ដាល​ឲ្យ​សមត្ថភាព​របស់​​វា​ចុះ​ខ្សោយ​ដូច​ជា​មិន​កាន់​ថ្ម​ ​ឬ​សាក​​កម្រ​​ពេញ​​​​ក្រោយ​ពី​ប្រើ​ប្រាស់​បាន​រាង​យូរ​បន្តិច។ ​ខាង​ក្រោម​បង្ហាញ​ពី​ទម្លាប់​អាក្រក់​ប្រាំ​ ដែល​ម្ចាស់​ទូរសព្ទ​គួរ​បោះបង់​ប្រសិន​ចង់​ថែ​រក្សា​គុណភាព​ថ្ម​ទូរសព្ទ​ឲ្យ​​បាន​យូរ៖

 

១. សាក​បណ្ដើរ​ចុច​បណ្ដើរ

 

​ទម្លាប់​អាក្រក់​ទាំង​ប្រាំ​របស់​អ្នក​ប្រើ​ប្រាស់​​ ដែល​ធ្វើ​ឲ្យ​ថ្ម​ទូរសព្ទ​​​ឆាប់​ខូច​

 

ការ​ចុច​ទូរសព្ទ​ពេល​កំពុង​សាក​ថ្ម​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​​ថ្ម​ឆាប់​​កើន​ឡើង​កម្ដៅ​ខ្លាំង ​​ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថភាព​​ថ្ម​ឆាប់​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​បង្ក​ហានិភ័យ​ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​សារ​បច្ចុប្បន្ន​ទូរសព្ទ​ផលិត​ឡើង​ពី​សារធាតុ​លោហៈ​ដែល​វា​អាច​ឆ្លង​ចរន្ត។ ត្បិត​ថា​ឱកាស​ដែល​អាច​កើត​មាន​ស្ដួច​ស្ដើង​ប៉ុន្តែ​មិន​បាន​ន័យ​ថា​វា​មិន​កើត​​ឡើង​សោះ​នោះ​ទេ។

 

២. ​ប្រើ​រហូត​ទាល់​តែ​អស់​ថ្ម​រលីង

 

​ទម្លាប់​អាក្រក់​ទាំង​ប្រាំ​របស់​អ្នក​ប្រើ​ប្រាស់​​ ដែល​ធ្វើ​ឲ្យ​ថ្ម​ទូរសព្ទ​​​ឆាប់​ខូច​

 

ថ្ម​ដែល​មាន​លើ​ស្មាតហ្វូន​បច្ចុប្បន្ន​ភាគ​ច្រើន​ជា​ប្រភេទ​​អ៊ីយ៉ុង​លីចូម​ដោយ​វា​មាន​ខួប​​របស់​វា។ ​បើ​​ទម្លាប់​ប្រើ​ប្រាស់​វា​រហូត​ដល់​អស់​ថាមពល​រលីង​ទើប​បញ្ចូល​ គឺ​អាច​បណ្ដាល​ឲ្យ​វា​លែង​កាន់​ថ្ម​​ ​ហើយ​​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​​ថាមពល​ថ្ម​ទូរសព្ទ​ប្រើ​ឆាប់​អស់​ខុស​ពី​ធម្មតា។

 

៣. ប្រើ​ប្រាស់​ឧបករណ៍​​សាក​ឥត​ប្រើ​ខ្សែ​ញឹក​ញាប់

 

​ទម្លាប់​អាក្រក់​ទាំង​ប្រាំ​របស់​អ្នក​ប្រើ​ប្រាស់​​ ដែល​ធ្វើ​ឲ្យ​ថ្ម​ទូរសព្ទ​​​ឆាប់​ខូច​

 

​ត្បិត​ថា​ការ​សាក​​ថ្ម​ដោយ​ឥត​ប្រើ​​ខ្សែ​ជា​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ ​ប៉ុន្តែ​វា​ក៏​មាន​ចំណុច​អវិជ្ជមាន​ដោយ​ពេល​សាក​ថ្ម​ធ្វើ​ឲ្យ​កម្ដៅ​ថ្ម​ឆាប់​កើន​ឡើង​ ខុស​ពី​ការ​សាក​ដោយ​ប្រើ​ខ្សែ​ធម្មតា។ ដូច​ដែល​លើក​ឡើង​ខាង​លើ​ថា​ថ្ម​កើន​ឡើង​កម្ដៅ​ខ្លាំង ​​​​ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថភាព​​ថ្ម​ឆាប់​ចុះ​ខ្សោយ។
​​​​​​​​​​​​​​​​​​​​

៤. ពាក់​​សម្បក​ពេល​សាក​ថ្ម​

 

​ទម្លាប់​អាក្រក់​ទាំង​ប្រាំ​របស់​អ្នក​ប្រើ​ប្រាស់​​ ដែល​ធ្វើ​ឲ្យ​ថ្ម​ទូរសព្ទ​​​ឆាប់​ខូច​

 

​ទោះ​បី​ជា​សម្បក​​ទូរសព្ទ​ស្អាតៗ​បាន​ជួយ​ឲ្យ​ទូរសព្ទ​អ្នក​មើល​ទៅ​កាន់​តែ​ទាក់​ទាញ​ ប៉ុន្តែ​ពេល​សាក​ថ្ម​សម្បក​នេះ​នឹង​រក្សា​កម្ដៅ​​ពី​ថ្ម​មិន​ឲ្យ​ភាយ​ចេញ​ ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​ឡើង​កម្ដៅ។

 

៥. ​ប្រើ​ប្រាស់​ឆ្នាំង​សាក​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រុមហ៊ុន​

 

​ទម្លាប់​អាក្រក់​ទាំង​ប្រាំ​របស់​អ្នក​ប្រើ​ប្រាស់​​ ដែល​ធ្វើ​ឲ្យ​ថ្ម​ទូរសព្ទ​​​ឆាប់​ខូច​

 

ការ​ប្រើ​ប្រាស់​ឆ្នាំង​សាក​ក្លែង​ក្លាយ​ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ថ្ម​ឆាប់​ខូច​ ដោយ​សារ​វា​បញ្ចូល​​ថាមពល​ទៅ​កាន់​ទូរសព្ទ​ដោយ​ប្រើ​ប្រាស់​កម្លាំង​លើស​ពី​ឆ្នាំង​សាក​ដើម។ ​​លើស​ពី​នេះ​ឆ្នាំង​សាក​ក្លែង​ក្លាយ​ក៏​អាច​បង្ក​ជា​អគ្គីភ័យ​ផង​ដែរ៕​​​​

 

ចុច​អាន៖ វិធី​ប្រើ​ស៊ីម​ទាំង​ពីរ​​ ​និង​មេម៉ូរីកាត​ ក្នុង​ពេល​តែ​មួយ​លើ​ S7 Edge

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ thegioididong​​​​​​​​​​​