​ទេសចរ​ចិន​មួយ​រូប​ស្លាប់​ដោយ​សារ​ឈរ​ Selfie នៅ​ក្បែរឆ្នេរ​​សមុទ្រ​កោះ​បាលី​

​មាន​មនុស្ស​ម្នាក់​ទៀត​ហើយ​បាន​ស្លាប់​ដោយ​សារ​តែ​ការ​ Selfie ដោយ​ម្ដង​នេះ​កើត​ឡើង​លើ​ទេសចរ​សញ្ជាតិ​ចិន​ ដែល​កន្លែង​កើត​ហេតុ​គឺ​នៅ​លើ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី។

 

​ទេសចរ​ចិន​មួយ​រូប​ស្លាប់​ដោយ​សារ​ឈរ​ Selfie នៅ​ក្បែរឆ្នេរ​​សមុទ្រ​កោះ​បាលី​

 

​​ទេសចរ​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ Xioa Hong ដែល​​ធ្វើ​ដំណើរ​​មក​ពី​ខេត្ត​ Quantong ប្រទេស​ចិន។ បើ​តាម​កាសែត​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ដែរ​ថា​បុរស​រង​គ្រោះ​ដែល​មាន​វ័យ​៤៨​ឆ្នាំ​​រូប​នេះ​ បាន​ទៅ​លេង​ឆ្នេរ​សមុទ្រ​ជា​មួយ​ទេសចរ​ចំនួន​១៩​រូប​ផ្សេង​ទៀត ហើយខណៈ​​ពេល​កំពុង​ Selfie ជា​ក្រុម ​​​​​បុរស​រូប​នេះ​ស្រាប់​តែ​ត្រូវ​ទឹក​រលក​​បោក​អូស​យក​ចូល​ទៅ​ក្នុង​សមុទ្រ​មួយ​រំពេច។

 

​បន្ទាប់​ពី​បាន​រក​ឃើញ​សព្វ​ គេ​ក៏​​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ Jungutbatu Health Center ​ក្រោយ​​មក​ទៀត​ទើប​បញ្ជូន​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ Sanglah  ក្រុង​​ Denpasar ដើម្បី​ធ្វើ​កោសលវិច័យ។

 

គួរ​​រំលឹក​ថា​នេះ​មិន​មែន​ជា​លើក​មួយ​ទេ​ដែល​ការ​ Selfie ធ្វើ​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​ ពោល​កន្លង​មក​គឺ​កើត​មាន​ជា​ច្រើន​ករណី​មក​ហើយ៕
​​​​​​​
ចុច​អាន៖ ព័ត៌មាន​ថា ព្យុងយ៉ាង​​ ​ព្រមាន​ទូត​បរទេស​​ជម្លៀស​ប្រជាជន​ចេញ​​​​ ជា​ដំណឹង​ចាស់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Bali.Coconuts​​​​​​​​​​​