​មិន​ដល់​មួយ​សប្ដាហ៍​ iPhone SE ​ទទួល​បាន​ការ​កុម្ម៉ង់​ទុក​ជាង​​៣​លាន​គ្រឿង​នៅ​ចិន​

ទូរសព្ទ​ iPhone SE ដែល​ក្រុមហ៊ុន​ Apple បាន​ប្រកាស​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​​ ហាក់​បី​ដូច​ជា​មាន​ការ​គាំទ្រ​ខ្លាំង​ពី​អតិថិជន​នៅ​ក្នុង​ប្រទេស​ចិន។ បើ​យោង​តាម​របាយការណ៍​ពី​ CNBC ​បង្ហាញ​ថា​​ថា​​មក​ទល់​ពេល​នេះ​ទូរសព្ទ​ស៊េរី​ថ្មី​នេះ​ទទួល​បាន​​ការ​កុម្ម៉ង់​ទុក​ចំនួន​ ៣,៤​លាន​គ្រឿង។

 

​មិន​ដល់​មួយ​សប្ដាហ៍​ iPhone SE ​ទទួល​បាន​ការ​កុម្ម៉ង់​ទុក​ជាង​​៣​លាន​គ្រឿង​នៅ​ចិន​

 

​របាយការណ៍​ដដែល​នេះ​បាន​​ឲ្យ​ដឹង​ទៀត​ថា​ទូរសព្ទ​ពណ៌​មាស​ហាក់​មាន​ការ​ពេញ​និយម​ជាង​គេ​ ដែល​តាម​កៀក​​ពី​ក្រោយ​ដោយ​ពណ៌​ស៊ី​ជម្ពូ។ ចំពោះ​​ iPhone SE នៅ​ក្នុង​ប្រទេស​ចិន​មាន​តម្លៃ​ចាប់​ពី​៣២៨៨​យ័ន​ (ប្រមាណ​៥០៦​ដុល្លារ) ​ថ្លៃ​ជាង​តម្លៃ​លើ​​ទីផ្សារ​សហរដ្ឋអាមេរិក​ ដែល​មាន​ចាប់​ពី​៣៩៩​ដុល្លារ។

 

​​​​​​​គួរ​រំលឹក​ថា​ក្រុមហ៊ុន​ Apple បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទុក​មុន​លើ​ម៉ូដែល​ iPhone SE នេះ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ខែ​មីនា​​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ប្រទេស​ចិន​ ហើយ​ថ្ងៃ​ទី​៣១​ខែ​មីនា​គឺ​ជា​ថ្ងៃ​ដែល​ដាក់​លក់​ជា​ផ្លូវ​ការ៕​

 

ចុច​អាន៖ មើល​តម្លៃ​ iPhone SE ​នៅ​ក្នុង​ប្រទេស​ចំនួន​១០​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena​​​​​​​​​​​