ប្រសិនបើ​ពិសា​ចេក ២ ផ្លែ​រាល់ថ្ងៃ​ឱ្យបាន ១ ខែ រឿង​ទាំងនេះ​នឹង​កើតឡើង​ចំពោះ​រាងកាយ​របស់លោក​អ្នក​!

    ​ដើម្បី​សុខភាព​ល្អ លោកអ្នក​ត្រូវតែ​កាត់បន្ថយ​ចំនួន​ចំណីអាហារ​កែច្នៃ ដែល​តែងតែ​មាននៅ​ផ្ទះបាយ​។ អាហារ​កែច្នៃ​អាចមាន​រសជាតិ​ឆ្ងាញ់​ក៏ពិតមែន ប៉ុន្តែ​ធម្មជាតិ​របស់​យើង​ក៏បាន​ផ្តល់ឱ្យ​យើង​នូវ​របស់​ឆ្ងាញ់​ដូចគ្នា​ដែរ​។

​    ​ជាក់ស្តែង ផ្លែ​ចេក​សម្បូរ​ដោយ​វីតាមីន សារធាតុចិញ្ចឹម និង​កាក​សរសៃ​ហ្វា​យ​បឺ​។ មួយវិញទៀត ផ្លែ​ចេក​មាន​តម្លៃថោក និង​អាច​រក​ទិញ​បាន​គ្រប់​ផ្សារ​។

​    ​ផ្លែ​ចេក​មាន​ជាតិ​កាល់​ឡូរី​ទាប​។ តាមរយៈ​ការទទួល​ទាន​ចេក លោកអ្នក​អាច​បន្ថែម​បង្អែម​លាង​មាត់​ដោយ​ពុំ​បំផ្លាញ​រាងរៅ និង​សុខភាព​នោះឡើយ​។ ជា​មធ្យម ចេក​មួយ​ផ្លែ​ផ្ទុក​ជាតិ​កាល់​ឡូរី​តែ ១១០ ប៉ុណ្ណោះ​។ កាក​សរសៃ​ហ្វា​យ​បឺ​របស់​ចេក​ជួយ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ និង​ជួយ​ដល់​ដំណើរការ​រំលាយ​អាហារ​យ៉ាង​រលូន​ផងដែរ​។

​    ​* អត្ថប្រយោជន៍​សុខភាព​របស់​ចេក​មាន​អ្វីខ្លះ​?

​    ​១. បន្ថយ​សម្ពាធ​ឈាម​
​    ​សម្រាប់​អ្នក​កើត​ជំងឺលើសឈាម ផ្លែ​ចេក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​ផ្ទុក​ជាតិ​សូ​ដ្យូ​ម​ទាប​។ ដោយសារតែ​ហេតុនេះ ទើប​ចេក​ជា​ឱសថ​ព្យាបាល​ដ៏​អស្ចារ្យ​សម្រាប់​ជំងឺលើសឈាម និង​សុខភាព​បេះដូង​។ ចេក​ជួយ​ប្រព័ន្ធ​លំហូរ​ឈាម​របស់​រាងកាយ​បញ្ជូន​អុកស៊ីសែន​ទៅ​ខួរក្បាល និង​ជួយ​រាងកាយ​ថែទាំ​ចង្វាក់បេះដូង​ឱ្យបាន​ទៀងទាត់ និង​រក្សា​តុល្យភាព​ជាតិ​ទឹក​ក្នុង​រាងកាយ​ផងដែរ​។

​    ​២. ទប់ស្កាត់​ការ​ទល់លាមក​
​    ​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ទល់លាមក សូម​ពិសា​ចេក​មួយ​ផ្លែ ព្រោះ​កាក​សរសៃ​ហ្វា​យ​បឺ​របស់​ចេក​អាចជួយ​បញ្ហា​នេះ​បាន​។ ចេក​ជួយ​ជំរុញ​ការស្តារ និង​ការថែទាំ​មុខងារ​របស់​ពោះវៀន​។

​    ​៣. បង្កើន​ថាមពល​
​    ​ដោយសារ​ចេក​សម្បូរ​វីតាមីន រ៉ែ និង​កាបូ​អ៊ី​ដ្រា​ត​សារជាតិ​ស្ករ​ទាប ដូច្នេះ​ចេក​អាចជួយ​ជំរុញ​កម្រិត​ថាមពល​របស់​លោកអ្នក​។ នេះ​មានន័យថា ចេក​ល្អ​បំផុត​នៅមុន​ពេល​ហាត់ប្រាណ ឬ​លេង​កីឡា​។

​    ​៤. ព្យាបាលក្រហាយ​ទ្រូង​
​    ​ចេក​ផ្ទុក​ថ្នាំបន្សាប​អាស៊ីត​បែប​ធម្មជាតិ​។ លោកអ្នក​ត្រូវ​ចាំ នៅពេល​ក្រហាយ​ទ្រូង សូម​ទទួលទាន​ចេក​។

​    ​៥. កម្ចាត់​ភាពស្លេកស្លាំង​
​    ​ប្រសិនបើ​រាងកាយ​ខ្វះ​ជាតិ​ដែក សូម​ព្យាយាម​ទទួលទាន​ចេក​ឱ្យបាន​ញឹកញាប់​ជាង​មុន ព្រោះ​ចេក​ជួយ​ជំរុញ​ការផលិត​កោសិកា​ឈាមក្រហម និង​អេ​ម៉ូ​ក្លូ​ប៊ី​ន​។

​    ​៦. កម្ចាត់​ភាព​តានតឹង​តប់ប្រមល់​
​    ​ចេក​ផ្ទុក​សារធាតុ Tryptophan ពេល​ប៉ះ​រាងកាយ​វា​នឹង​ប្រែ​ក្លាយទៅជា​អ័រម៉ូន Serotonin ដែល​ជួយ​ឱ្យ​យើង​ស្រួលខ្លួន និង​មាន​អារម្មណ៍​រីករាយ​៕