វប្ប​ធម៌​នៃ​ការ​ចែក​រំ​លែក​នៅ​តែ​មាន​ជា​និច្ច សម្រាប់​សង្គម​ខ្មែរ​យើង

សេចក្តី​ស្រ​លាញ់​ ភាព​មេត្តា​ករុណា ​ភាព​អាណិត​អាសូ​ ចំ​ពោះ​អ្នក​ដែល​ខ្សត់​ខ្សោយ ​ជាង​ខ្លួន​នៅ​តែ​មាន​ជា​ហូ​ហែរ ​សម្រាប់​សង្គម​ខ្មែរ  មិន​ថា​ជំ​នាន់​ណា​នោះ​ទេ​មនុស្ស​តែង​តែ​ចែក​រំ​លែក​នូវ​សេចក្តី​ស្រលាញ់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ​មិន​ថា​អ្នក​មាន​មិន​ថា​អ្នក​ក្រ​នោះ​ទេ តែង​តែ​ផ្តល់​នូវ​ភាព​កក់​ក្តៅ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ជា​ទួឡ្ហី​ករណ៍​បញ្ជាក់​ថា ​មនុស្ស​តែង​ តែ​មាន​ក្តី​មេត្តា​ឱ្យ​គ្នា​ទៅវិ​ញ​ទៅ​មក​ជា​និច្ច។
វប្ប​ធម៌​នៃ​ការ​ចែក​រំ​លែក​នៅ​តែ​មាន​ជា​និច្ច សម្រាប់​សង្គម​ខ្មែរ​យើង
តួ​យ៉ាង​នៅ​ក្នុង​សង្គ​មខ្មែរ​ជាក់​ស្តែង ​កម្ម​វិធី​មនុស្ស​ធម៌​ផ្សេងៗ ​ត្រូវ​បាន​បង្កើ់ត​ឡើង​ជា ​ប្រចាំ​ដើម្បី ​ជា​ការ​រៃអង្គាស​ស្វែង​រក​ថវិការ ​ជួយ​ទៅ​ដល់​ចាស់​ជរា ក្មេង​កំព្រា ​មនុស្ស​គ្មាន​ទី​ពឹង​  និង ​កុមារ​ក្រី​ក្រ​ជា​ដើម​ ដែល​ទង្វើ​ទាំង​អស់​នេះ​ហើយ​ ជា​វប្បធម៌​នៃ​ការ​ចែក​រំលែក​ដែល​ខ្មែរ​យើ ង​មាន​ជា​យូរ​លង់​ណា​ស់​មក​ហើយ។
វប្ប​ធម៌​នៃ​ការ​ចែក​រំ​លែក​នៅ​តែ​មាន​ជា​និច្ច សម្រាប់​សង្គម​ខ្មែរ​យើង
កាល​ពី​ ថ្ងៃ​ទី​២៧​ ខែ ​មីនា​ ឆ្នាំ​២០១៦ ​គណះ​គ្រប់​គ្រង​សាលា ​លោក​គ្រូ  ​អ្នក​គ្រូ ​សា​លា​ខ្មែរ​ស្តង់​ដារ ​អាមេ​រិក​កាំង ​រូម​ទាំង​សិស្សា​នុ​សិស្ស ​ប្រមាណ​ជាង ៨០​នាក់ ​បាន​ធ្វើ​ដំណើរ​ទៅ ​ដល់​សា​លា​បឋម​សិក្សា​បន្ទាយ​ត្រាវ ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្តតា​កែវ ​។​ដើម្បី​នាំយក​អំ​ណោយ​របស់ ​សិស្ស ​សាលា​ឯក​ជន ខ្មែរ​អាមេរិក​កាំង​ស្តង​ដារ ​រួម​ទាំង​អំណោយ​លោក​គ្រូ​អ្នក​គ្រូ ​ទាំង​អស់​ចែក​រំលែក​សេចក្តី​ស្រលាញ់ ​ភាព​មនុស្ស​ធម៌ ​មួយ​ចំនែក ​ជូន​ទៅ​កាន់​ក្មេង​ផង​ដែរ។ 
វប្ប​ធម៌​នៃ​ការ​ចែក​រំ​លែក​នៅ​តែ​មាន​ជា​និច្ច សម្រាប់​សង្គម​ខ្មែរ​យើង
បន្ទាប់​ពី​ធ្វើ​ការ​បរិច្ចាគ​ នូវ​ភាព​មនុស្ស​ធម៌ ​របស់​ក្រុម​ក្មេង​ៗ​ទៅ​កាន់​ក្មេងៗ​ដូច​គ្នា​ហើយ ​គណះ​គ្រប់​គ្រង ​សាលា​ឯក​ជន​មួយ​នេះ​ក៏​បាន​បន្ត​ដំណើរ ជា​មួយ​ក្រុម​សិស្ស​ជាង​៨០ ​នាក់ ​ក៏​បាន​បន្ត​ដំ​ណើរ​ទៅ​កាន់​ទីវត្ត​អារាម​ដើម្បី​អុជ​ធូប​និង​ប្រគេន​ទ័យ​ទាន​ជូន ព្រ​សង្ឃ​ផង​ដែរ៕
វប្ប​ធម៌​នៃ​ការ​ចែក​រំ​លែក​នៅ​តែ​មាន​ជា​និច្ច សម្រាប់​សង្គម​ខ្មែរ​យើង
អត្ថបទដោយ៖ កញ្ញា
​​​​​​​​