ចង់​បាន​ធ្មេញ​ស​មែន​ទេ?? សាក​ល្បង​អាហារ​ធម្ម​ជាតិ​ទាំង​៥​ប្រភេទ​នេះ

មនុស្ស​គ្រប់​រូប ​សុទ្ធ​តែ​ចង់​ទទួល​បាន​ធ្មេញ​ស ​ដូច​នេះ ​គេ​តែង​តែ​ទៅ​ពេទ្យ​ធ្មេញ ​ដើម្បី​ធ្វើ​ឱ្យ​វា​ឡើង​ពណ៌​ស ​ប៉ុន្តែ ​បើ​អ្នក​ប្រើ​គីមី​ច្រើន វា​នឹង​ប៉ះ​ពាល់​ដល់​ធ្មេញ​អ្នក​ណាស់។​ ខាង​ក្រោម​នេះ​ យើង​ខ្ញុំ​នឹង​ប្រាប់​អ្នក ​​ពី​វិធី​ធ្វើ​ឱ្យ​ធ្មេញ​ស ​តាម​បែប​ធម្ម​ជាតិ។
ចង់​បាន​ធ្មេញ​ស​មែន​ទេ?? សាក​ល្បង​អាហារ​ធម្ម​ជាតិ​ទាំង​៥​ប្រភេទ​នេះ
1.    អ្នក​អាច​ពិសារ​ផ្លែ​ឈើ ​ឬប​ន្លែ ​ដែល​មាន​សម្បក​រឹង ​ដូច​ជា ​ផ្លែ​ប៉ោម ​និង​ការ៉ុត​ជា​ដើម ​ព្រោះ​នៅ​ពេល​ដែល​អ្នក​ទំពារ វា​នឹង​ជួយ​ជម្រះ​ធ្មេញ​អ្នក​ឱ្យ​ស ​ដោយ​មិន​ចាំ​បាច់ ​ប្រើ​ថ្នាំ​ដើម្បី​ស​ឡើយ។
2.    ឈីស ​ក៏​ជា​អាហារ ​ដែល​អាច​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​ស​បាន​ដែរ ​​ព្រោះ​នៅ​ពេល​ដែល​អ្នក​បរិភោគ វា​នឹង​ជួយ​សម្អាត​កំណក​នៅ​លើ​ធ្មេញ​អ្នក ​ថែម​ទាំង​អាច​ការ​ពារ ​មិន​ឱ្យ​មេ​រោគ ​ទំ​នៅ​លើ​ធ្មេញ​អ្នក​ទៀត​ផង។
3.    បើ​អ្នក​បរិភោគ​ពពួក​ក្រូច​ច្រើន​ដូច​ជា  ​ក្រូច​ឆ្មារ ​ក្រូច​ថ្លុង ​ក្រូច​ពោធិ៍​សាត់ ​ឬក្រូ​ចឃ្វិច​ជា​ដើម​ វា​សុទ្ធ​តែ​អាច​ជម្រះ ធ្មេញ​អ្នក​ឱ្យ​ស​ស្អាត ​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​មេរោគ​ក្នុង​មាត់​អ្នក​ងាប់​អស់។
4.    ផ្លែ​ស្ត្របឺរី ​ក៏​អាច​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​ស​ដែរ ​ក្រោយ​ពេល​ដែល​អ្នក​ពិសារ​រួច ​ព្រោះ​វា​មាន​ជាតិ​ជូរ ​ដែល​ល្អ ចំ​ពោះ​សម្ជស្ស​ធ្មេញ​របស់​អ្នក។
5.    បើ​ទឹក​ដោះ​គោ​វិញ ​អ្នក​គួរ​តែ​ផឹក​ឱ្យ​បាន​ច្រើន ​ព្រោះ​មាន​ជាតិ​កាល់​ស្យូម ​ដែល​ធ្វើ​ឱ្យ​ធ្មេញ​អ្នក​រឹង​មាំ​ ថែម​ទាំង​ស​ស្អាត​ជាង​មុន​ទៅ​ទៀត ក្រោយ​ពេល​ដែល​អ្នក​ផឹក​រួច​៕​
អត្ថបទៈ Ramy
ប្រភពៈ www.health.com.kh

  • ចង់​បាន​ធ្មេញ​ស​មែន​ទេ?? សាក​ល្បង​អាហារ​ធម្ម​ជាតិ​ទាំង​៥​ប្រភេទ​នេះ已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:សុខភាព