Messi ថា​ចូល​ចិត្ត​បាល់​ទាត់​នៅ​អង់គ្លេស​និង​អ៊ីតាលី​ ប៉ុន្តែ…

កាល​ពី​ពេល​ថ្មី​នេះ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ MBC ខ្សែ​ប្រយុទ្ធ​ Barcelona គឺ​កីឡាករ​ Lionel Messi បាន​ប្រាប់​ថា​គាត់​ចូល​ចិត្ត​បាល់​ទាត់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​និង​អ៊ីតាលី​ប៉ុន្តែ​គាត់​ចង់​ស្នាក់​ Barcelona ដល់​ថ្ងៃ​ចូល​និវត្តន៍​ ។

ដោយ​ Messi បាន​និយាយ​ថា​ « ខ្ញុំ​តែង​ទស្សនា​ការ​ប្រកួត​ធំៗ​នៅ​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​នៅ​ក្នុង​ប្រទេស​អង់គ្លេស​និង​អ៊ីតាលី​ ហើយ​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ក្រប​ខណ្ឌ​ទាំង​​២​នោះ​ ប៉ុន្តែ​ខ្ញុំ​ចង់​បន្ត​ស្នាក់​នៅ​ជាមួយ​ Barcelona ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ឬ​ក៏​ដល់​ថ្ងៃ​ចូល​និវត្តន៍​តែ​ម្ដង​ » ។

Messi បន្ត​ថា​ « ខ្ញុំ​សង្ឃឹម​បំណង​របស់​ខ្ញុំ​គឺ​អាច​ក្លាយ​ជា​ការ​ពិត​ តែ​អ្វីៗ​ក្នុង​ពិភព​បាល់​ទាត់​អាច​និង​ផ្លាស់​ប្ដូរ​នៅ​ពេល​ខាង​មុខ​ព្រោះ​តែ​ហេតុផល​ផ្សេងៗ ដោយ​អ្នក​មិន​ដឹង​ជា​មុន​បាន​នោះ​ទេ​  » ។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​មាន​សារ​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ក្លឹប​ Man City រំពឹង​ថា​អាច​នឹង​នាំ​យក​ Messi ទៅ​កាន់​អង់គ្លេស​ដោយសារ​ការ​មក​ដល់​របស់​លោក​ Pep Guardiola នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Messi ថា​ចូល​ចិត្ត​បាល់​ទាត់​នៅ​អង់គ្លេស​និង​អ៊ីតាលី​ ប៉ុន្តែ…已关闭评论
  • 57 views
  • Hide Sidebar
    A+
Publish on:2016/03/29  Category:ចំនេះដឹង
Tags: