Him Law ត្រូវ​អតីត​មិត្ត​ស្រី​ទម្លាយ​រឿង​អាក្រក់ ក្រោយ​រៀបការ​ថ្មីៗ

កាល​ពី​ថ្ងៃ​ទី​​ ២៣ ខែមីនា​ តារា​សម្ដែង​ប្រុស​ហុងកុង ​Him Law ​និងតារា​ស្រី​Tavia Yeung បាន​លួច​ចូល​រោងការ​ស្ងាត់​ៗ​នៅ​ប្រទេស​​អង់គ្លេស។ ក្រោយ​រៀបការ​មិនទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​លេច​មុខ​Theresa Fu ​អតីត​មិត្ត​ស្រី Him Law ចេញ​មក​បកអាក្រាត​រឿង​កាល​ពី​មុន។

 

Him Law ត្រូវ​អតីត​មិត្ត​ស្រី​ទម្លាយ​រឿង​អាក្រក់ ក្រោយ​រៀបការ​ថ្មីៗHim Lawនិង​អតីតមិត្តស្រី

 

Theresa Fu បាន​ចេញ​មក​​ទម្លាយ​ថា ​ក្នុង​ឆ្នាំ​២០១០ នាង​បាន​លួច​មាន​ទំនាក់ទំនង​ស្ងាត់​ៗ​ជាមួយ Him Law រយៈពេល​​១​ឆ្នាំ​កន្លះ​ ប៉ុន្តែ​ក្រោយ​មក​ក៏​បែក​គ្នា​ដោយ​សារ​គេ( Law) ជា​មនុស្ស​ប្រុស​ចរិត​អាក្រក់។ ក្នុង​ឆ្នាំ​២០១១ នាង​ត្រូវ​បាន Him Lawប្រើ​អំពើ​ហិង្សា​​​និង​បាន​បង្ហាញ​ស្នាម​របួស​ឲ្យ​អ្នក​គ្រប់​គ្នា​ឃើញ​ទៀត​ផង។ Theresa បាន​បន្ថែម​ថា៖”Him Lawគឺ​ជា​អ្នក​លេង និង​ធ្លាប់​ទាក់ទង​ស្រី​ដល់​ទៅ​៤​នាក់​ ពេល​កំពុង​មាន​ស្នេហា​ជាមួយ​នាង”។

 

ប៉ុន្តែ​កាល​គ្រា​នោះ Him Law ក៏​បាន​បើក​សន្និសីទកាសែត​និង​ចេញ​មក​បដិសេធ​រឿង​គ្រប់យ៉ាង​ដែលTheresa បាន​លើក​ឡើង ហើយ​ថា​ស្នាម​របួស​របស់​នាង​គឺ​កើត​ឡើង​ដោយ​​ចៃដន្យ​ទេ។ យ៉ាងណាក្ដី អ្វីៗ​គ្រាន់​តែ​ជា​អតីត​កាល​​ បច្ចុប្បន្ន Lawបាន​រក​ឃើញ​ស្នេហ៍​ពិត​​របស់​ខ្លួន​ហើយ៕

 

Him Law ត្រូវ​អតីត​មិត្ត​ស្រី​ទម្លាយ​រឿង​អាក្រក់ ក្រោយ​រៀបការ​ថ្មីៗ

Him Lawនិងភរិយាបច្ចុប្បន្ន​

ចុចអាន៖ គូ​ស្នេហ៍​តារា​​ហុងកុង​​ដ៏​ល្បី​ឈ្មោះ​មួយ​គូ​ លួច​រៀប​ការ​ស្ងាត់ៗ​នៅ​ប្រទេស​អង់គ្លេស

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asian-enews-portal