តារា​ម៉ូ​ដែល​អា​មេ​រិ​ក​បង្ហាញចំណុច​អវិជ្ជមាន​ទាក់ទិន​សុដន់​ធំ

នាង Lindsay Pelas វ័យ​២៤​ឆ្នាំ ដែល​ជាតា​រា​ម៉ូ​ដែល​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស រដ្ឋ​កាលី​ហ្វ័​៊​រ​នី​ញ៉ា សហរដ្ឋអាមេរិក​ប្រហែលជា​តារា​ម៉ូ​ដែល​មាន​ទំហំ​សុដន់​ធំ​ជាងគេ ។ ទោះជា​យ៉ាងណា​ក្តី​សុដន់​ធំ​របស់​នាង Lindsay Pelas  ធ្វើ​ឱ្យ​នាង​ជួប​ប្រទះ​បញ្ហា​ចំនួន​១០​ចំណុច​ក្នុង​ការ​រស់នៅ ។

នាង Lindsay Pelas និយាយ​ពី​បញ្ហា​កើត​ពី​សុដន់​ធំ​នោះ​តាម​ទស្សនាវដ្តី Cosmopolitan ខណៈ​នាង​មាន​អ្នកគាំទ្រ​សុដន់​ធំ​របស់​នាង​លើ​បណ្តាញ​កម្សាន្ត Instagram ចំនួន​៣,៤​លាន​នាក់ ។ ដើមទ្រូង​របស់​Lindsay Palas ទំហំ​ចន្លោះ​ពី ៣០DDD ទៅ ៣០H ធ្វើ​ឱ្យ​នាង​មាន​បញ្ហា​ចំពោះ​ការ​រស់នៅ​ជា​មួ​ួ​យ​ទំហំ​នេះ ។

បញ្ហា​ចំនួន​១០ ដែល​នាង​Lindsay Palas បង្ហាញ​ទាក់ទិន​សុដន់​ធំ​គឺ​៖
១-​ពិបាក​ពេល​ឱន​ចុះ ម្តង​ៗ ។
២-​មនុស្ស​ស្រី​មាន​ដើមទ្រូង​ធំ​ជ្រុល​ពិបាក​ស្លៀកពាក់ ពោល​គឺ​ទំហំ​សុដន់​រើស​អាវ​តែ​ម្តង ។
៣-​ការ​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ទី​សាធារណៈ  ពេល​ស្លៀក​ឈុត​ទៅ​ហាត់ប្រាណ ម្តង​ៗ​ទាក់ទាញ​ភ្នែក​មហាជន ព្រោះតែ​សុដន់​លាន​ចេញ​មក​ក្រៅ​ខ្លាំង​ពេក ។
៤-​ពិបាក​រក​អាវទ្រនាប់​ឱ្យ​ស័ក្តិសម​ជាមួយ​សុដន់ ។ ចំណាយពេល និង​ចំណាយ​លុយ ។
៥-​សុដន់​ឆាប់​បែកញើស ។
៦-​ការ​ចោទសួរ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ពី​ទំហំ​សុដន់ តើ​ពិត​ពី​ធម្មជាតិ ឬ​មួយ​វះកាត់ ។
៧-​ពាក់​ខ្សែ​.​ក​វែង​ធ្លាក់​ចូល​ក្នុង​ចន្លោះ​សុដន់​ទាំង​ពីរ​ធ្វើ​ឱ្យ​រមាស់ ។
៨-​កម្ទេច​អាហារ​ធ្លាក់​ចូល​ក្នុង​ចន្លោះ​សុដន់​ព្រោះ​វា​លយ​ចេញ​ទៅ​មុខ​ខ្លាំង​ពេក ។
៩-​ពិបាកធ្វើ​ដំណើរ​ក្នុង​ចំណោម​មនុស្ស​កុះករ​ព្រោះ​សុដន់​ងាយ​នឹង​ប៉ះ​ខ្លួនប្រាណ​គេ​ដោយសារ​តែ​វា​ធំ ។
១០-​មនុស្ស​ស្រី​មាន​សុដន់​ធំ​ពេក​ទាក់ទាញ​ក្រសែភ្នែក​បុរស​រឿង​ផ្លូវភេទ​ជា​ជាង​រឿង​ស្រឡាញ់​ធម្មតា ៕