​កាប់​ទន្ទ្រាន​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អាណាធិបតេយ្យ​នៅ​ស្រុក​សន្ទុក

6 Videos


រយៈពេល​ថ្មីៗ​នេះ ដីព្រៃ​រាប់រយ​ហិកតា កំពុង​ទទួលរង​នូវ​ការកាប់បំផ្លាញ​ពី​ក្រុម​អ្នកមានអំណាច​ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អាណាធិបតេយ្យ ។ ដីព្រៃ​ដែល ក្រុម​ឈ្មួញ​កំពុង​យាយី​នោះ​ស្ថិតនៅ​ក្នុងភូមិ​អូរ​ក្រពើ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ ។​ តាម​សេចក្តី​រាយ​ការ​ណ៏​ពី​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា ការកាប់បំផ្លាញ​ព្រៃឈើ ដើម្បី​យក​ដី​ទៅធ្វើជា​កម្មសិទ្ធិ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ពី​សមត្ថកិច្ច ឬ មន្ត្រី​ជំនាញ​ចុះទៅ​បង្ក្រាប​នៅឡើយ​ទេ ។​

​កាប់​ទន្ទ្រាន​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អាណាធិបតេយ្យ​នៅ​ស្រុក​សន្ទុក

M88


​ពលរដ្ឋ​ដែល​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្តកំពង់ធំ​នោះបាន​លើកឡើងថា កន្លងមក សមត្ថកិច្ច​ធ្លាប់​ទៅ​បង្ក្រាប​ចាប់យក​គ្រឿងចក្រ​បាន​ចំនួន ៣ គ្រឿង​រួច​ម្តងមកហើយ កាលពី​ចុងឆ្នាំ ២០១៥ នៅ​ម្តុំ​តំបន់​កាប់​ព្រៃ​ខាងលើនេះ ដោយ​ពួកគេ​បានប្រែក្លាយ​ពី​គ្រឿងចក្រ​ឈូសឆាយដី​ព្រៃឈើ មក​កាប់​ដោយ​ដៃ និង រណារយន្ត​វិញ​ម្តង ដើម្បី​បង្ក​ឱកាស​ឲ្យ​ក្រុម​ឈ្មួញ​ងាយ គេចខ្លួន​ពី​សំណាញ់​ច្បាប់ ។

ក្រុម​ជែ​ល​លួច​ចូលទៅ​កាប់​ព្រៃឈើ​នោះ​គឺ​ដើម្បី​យក​ដី​ទៅ​លក់​​ឲ្យ​ឈ្មួញ​ដែល​រស់នៅ​ភូមិ​ពាម​ក្នុង ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយ​ក្នុងតម្លៃ ១ ហិកតា ៤៥០ ០០០ រៀល ។​ ​លោក ឈៀង មាលា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ឃុំ​គ្រយា បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ករណីនេះ កម្លាំង​របស់លោក​កំពុងតែធ្វើការ​បង្ក្រាប​ជា​បន្តបន្ទាប់ តែដោយសារ​កម្លាំង​រប​ស់លោក​មាន​គ្នា​តិចពេក ចុះទៅ​មិន​សព្វកន្លែង​នោះទេ ។​

​កាប់​ទន្ទ្រាន​ដីព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អាណាធិបតេយ្យ​នៅ​ស្រុក​សន្ទុក

ចំណែក​ប្រជាពលរដ្ឋ​ដែលជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​សន្ទុក បាន​​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ការកាប់បំផ្លាញ​ព្រៃឈើ មាន​ឯកឧត្តម​នាយ​​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ជា​ប្រធាន​គណៈកម្មការ​មេត្តា​ដាក់បទបញ្ជា​ឲ្យ​កម្លាំងចម្រុះ​ចុះ​​ទៅពិនិត្យ​ដល់ទី​តាំង​ខាងលើ​ផង ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព បើ​ពុំ​នោះទេ ច្បាស់​ជា​ព្រៃឈើ​ដែល​នៅ​សេសសល់​ចុងក្រោយ​​ក្នុង​ទឹកដី​ខេត្តកំពង់ធំ​នឹងត្រូវ​រលាយ​អស់​ជាក់​ជាមិនខាន​ឡើយ ៕ ​សុថា​ត់