អង់គ្លេស សង្ឃឹមបន្តភាពខ្លាំងនៅពេលប៉ះ ហូឡង់

ក្រោយពីទទួលការលើកទឹកចិត្តដ៏ធំពីការទទួលជ័យជម្នះ ៣-២ លើក្រុមម្ចាស់ជើងឯកពិភពលោក អាល្លឺម៉ង់ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃសៅរ៍ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងត្រូវជួបក្រុមហូឡង់ នៅរាត្រីនេះ ដោយសម្លឹងរកការរក្សាភាពមុតស្រួចនៅមុនពេលយុទ្ធនាការ Euro។ គ្រាប់បាល់បញ្ចូលទីពីរ Harry Kane, Jamie Vardy និង Eric Dier បានជួយឲ្យអង់គ្លេស ធ្វើការវាយបកពីការដេញតាមពីក្រោយ ២-០ ដើម្បីផ្តួលអាល្លឺម៉ង់ ហើយខណៈដែលលោក Roy Hodgson មិនចាត់ទុកថា វាជាលទ្ធផលដ៏សំខាន់ វាគ្មាននូវការសង្ស័យឡើយពីទម្រង់លេងដ៏ល្អរបស់ក្រុមយុវជនរបស់លោកឡើយ។ ការប្រកួតនៅថ្ងៃអង្គារនេះ គឺជាឱកាសចុងក្រោយរបស់លោក Hodgson ក្នុងការសាកល្បង នៅមុនពេលលោកប្រកាសសមាជិកក្រុមរបស់លោកសម្រាប់ Euro ឆ្នាំ២០១៦ នៅថ្ងៃទី១២ ខែឧសភា ហើយស្របពេល Daniel Sturridge, Danny Welbeck និង Theo Walcott សុទ្ធសឹងជាបេក្ខភាពតំបន់ប្រយុទ្ធ ដោយមិនរាប់ទាំងខ្សែប្រយុទ្ធ Wayne Rooney និង Raheem Sterling ដែលកំពុងរបួស លោកមានជម្រើសជាច្រើនក្នុងការជ្រើសរើស។ Kane […]