ប៉ារ៉ាហ្គាយ ត្រៀមផ្តល់ការខកចិត្តដល់ក្រុមធ្លាក់ទម្រង់លេង ប្រេស៊ីល

លោក Ramon Diaz គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិប៉ារ៉ាហ្គាយ បាននិយាយថា ក្រុមរបស់លោកនឹងខិតខំព្យាយាមបង្កើតភាពលំបាកសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ខណៈដែលពួកគេមានបំណងផ្តល់ការខកចិត្តមួយផ្សេងទៀតដល់ក្រុមយក្សអាមេរិកខាងត្បូងមួយនេះក្នុងការប្រកួតជម្រុះ World Cup នៅរាត្រីថ្ងៃអង្គារនេះ (ត្រូវនឹងព្រឹកថ្ងៃពុធនៅកម្ពុជា)។ ប៉ារ៉ាយហ្គាយ បានក្លាយជាក្រុមដ៏ខ្លាំងមួយសម្រាប់ប្រេស៊ីល ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗ ក្រោយពីបានទម្លាក់ពួកគេក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ Copa America ទាំងក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៥ ហើយលោក Diaz កំពុងតែមានផែនការក្នុងការផ្តល់ការភ្ញាក់ផ្អើលមួយផ្សេងទៀតក្នុងទីក្រុង Asuncion។ បើទោះបីក្រុមជម្រើសជាតិប្រេស៊ីល នឹងលេងដោយគ្មានខ្សែប្រយុទ្ធជាប់ពិន័យព្យួរ Neymar ក៏ដោយ ប៉ុន្តែ លោក Diaz បានធ្វើការព្រមានដល់ក្រុមប៉ារ៉ាហ្គាយថា ពួកគេចាំបាច់ត្រូវតែបង្ហាញពីទម្រង់លេងយ៉ាងពិសេស ប្រសិនបើពួកគេចង់ទទួលជ័យជម្នះនៅរាត្រីថ្ងៃអង្គារនេះ។ លោក Diaz បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទថា៖ «Neymar គឺជាការបាត់បង់ដ៏ធំមួយសម្រាប់ពួកគេ ពីព្រោះរូបគេជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតក្នុងពិភពលោក ប៉ុន្តែ ប្រេស៊ីល នៅតែមានកីឡាករឆ្នើមៗជាច្រើនផ្សេងទៀត។ យើងនឹងព្យាយាមដើម្បីធ្វើរឿងដែលមិនអាចទៅរួចមួយសម្រាប់ពួកគេ»។ លោក Diaz បានច្រានចោលក្នុងការប្រាប់ពីសមាជិកក្នុងជម្រើសដំបូងរបស់លោក ប៉ុន្តែ បានបញ្ជាក់អ្នកចាំទីជើងចាស់ Justo Villar វ័យ៣៨ឆ្នាំ និងខ្សែប្រយុទ្ធ Roque Santa […]