៣ ពេល ធ្វើសង្គ្រាមក្តៅសាច់សុខស្រួលបំផុត

អ្នកជំនាញផ្នែកគេង មកពីសាសកវិទ្យាល័យ Oxford (អង់គ្លេស) បានធ្វើការសិក្សាថ្មីមួយរកឃើញថា ពេលវេលាពិតប្រាដកសម្រាប់ការធ្វើសង្គ្រាមក្តៅសាច់ដ៏សុខស្រួលបំផុត គឺអាស្រ័យទៅលើអាយុ និងចង្វាក់ជីវសាស្ត្រនៃមនុស្សម្នាក់ៗ។
 
៣ ពេល ធ្វើសង្គ្រាមក្តៅសាច់សុខស្រួលបំផុត
ពេលព្រឹក
ម៉ោង ៤ ទៅ ៧ ក្នុងកំឡុងពេលនេះការជំរុញចំណង់ផ្លូវភេទគឺស្ថិតនៅលើបុរស ហើយវាជាពេលដែលពួកគេអាចសម្រេចភាពសុខស្រួលឈានដល់ចំណុកំពូលឆាប់បំផុត។ ម្យ៉ាងទៀតវាជាពេលដែលបុរសមានអារម្មណ៍រំជើបរំជួល និងមានថាមពលដើម្បីចាប់ផ្តើមនៅថ្ងៃថ្មី។
ពេលថ្ងៃត្រង់
ម៉ោង ១២ ទៅ ១៥ ជាពេលដែលបុរសមានទំនោរផ្លូវភេទខ្លាំងជាមួយដៃគូ ជាពិសេសនៅពេលដែលពួកគេទាំងពីរមានគំនិតដូចគ្នា ហើយចង់ឡើងឋានសួគ៌ជាមួយគ្នា។
មិនតែប៉ុណ្ណោះនេះជាពេលវេលា ដែលបុរសផលិតមេជីវិតឈ្មោលកម្រិតខ្ពស់ ហើយវាជាពេលដែលសមស្របខ្លាំងបំផុតសម្រាប់គូស្នេហ៍ដែលចង់បានកូន។
ពេលយប់
ម៉ោង ៩ ទៅ ១១ នៅពេលនេះទាំងបុរស ទាំងស្ត្រីមានចំណង់ផ្លូវភេទ និងមានភាពស្និទ្ធស្នាលខ្លាំងបំផុត។ 
ពួកគេអាចអូសបន្លោយពេលវេលាធ្វើសង្គ្រាមក្តៅសាច់បានរយៈពេលយូរ ហើយវាក៏ជាវិធីមួយដែលជួយឲ្យពួកគេគេងលក់ស្រួលបន្ទាប់ពីសម្រេចបំណងហើយ។
ចំណាំ៖ កុំប្រញាប់ធ្វើការបន្ទាប់ពីបង្កាត់ភ្លើងស្នេហ៍បានមួយម៉ោង ព្រោះសកម្មភាពផ្លូវភេទនិងរារាំងដល់សមាសត្ថភាពខួរក្បាល, លំហូរឈាមទៅកាន់ខួរក្បាលមានកម្រិតទាប...៕
ដោយ៖ Senghong
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!