ជុំ លី​ណូ រក​ទ្រនំ​ជ្រក​មិនទាន់បាន​

6 Videos


​តារាចម្រៀង​លោក ជុំ លី​ណូ ទើបតែ​ឈប់​ពី​ផលិតកម្ម​ដាយ​មិន បាន​រយៈពេល​ប្រមាណ​ជាង​មួយខែ​នេះ​ទេ ដោយ​ផលិតកម្ម​មួយ​នេះ​បញ្ឈប់​ការបោះ​ទុន​រកស៊ី​លើ​វិស័យ​ឧស្សាហ៍កម្ម​កម្សាន្ត​មួយ​នេះ​។

ជុំ លី​ណូ រក​ទ្រនំ​ជ្រក​មិនទាន់បាន​

M88


ម្យ៉ាងទៀត​កាលពី​សប្តាហ៍​មុននេះ ក៏មាន​ព័ត៌មាន​ថា លោក ជុំ លី​ណូ បាន​ចូលធ្វើ​កុងត្រា​ជាមួយ​ផលិតកម្ម​សាស្តា ដែលជា​ផលិតកម្ម​ថ្មី​មួយ​មានឈ្មោះ​បោះ​សំឡេង​គួរសម​ក្នុង​ពិភព​វិស័យ​ចម្រៀង ហើយ​ព័ត៌មាន​នេះ លោក អ៊ុក សាស្តា ចាងហ្វាង​ផលិតកម្ម​មួយ​នេះ ក៏បាន​ប្រាប់ថា លោក ជុំ លី​ណូ ពិតជា​បាន​ជួយ​ពិភាក្សា​និយាយ​ការងារ​ជាមួយ​លោក ដើម្បី​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​របស់លោក​ពិត​មែន ប៉ុន្តែ​កា​ងារ​នេះ​មិនទាន់​សម្រេច​ច្បាស់​នោះទេ ព្រោះ​មិនទាន់​បានធ្វើ​កុងត្រា​ជា​ផ្លូវការ​នៅឡើយ ។​

ជុំ លី​ណូ រក​ទ្រនំ​ជ្រក​មិនទាន់បាន​

​ពេល​ជួប​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​យើង លោក ជុំ លី​ណូ បាន​ប្រាប់ថា លោក​ពិតជា​បាន​ឈប់​ច្រៀង​ពី​ផលិតកម្ម​ដាយ​មិន​ពិតមែន ព្រោះ​ផលិតកម្ម​មួយ​នេះ​បញ្ឈប់​ការផលិត​បទ​ចម្រៀង ហើយ​ថ្មីៗ​នេះ​លោក​ពិតជា​បាន​ចរចា​ជាមួយ​ផលិតកម្ម​សាស្តា​ពិតមែន ប៉ុន្តែ​ការពិភាក្សា​របស់លោក​មិន​ជោគជ័យ​ឡើយ ព្រោះតែ​លោក​មិនអាច​ទទួលយកបាន​នូវ​លក្ខខណ្ឌ​មួយចំនួន ។​ ​

ជុំ លី​ណូ រក​ទ្រនំ​ជ្រក​មិនទាន់បាន​

លោក ជុំ លី​ណូ បាន​បន្តថា ពេលនេះ​លោក​មិនទាន់​រក​ទ្រនំ​ធ្វើ​កុងត្រា​ថ្មី​បន្តទៀត​នៅឡើយ​ទេ ហើយ​ពេល​ជាមួយគ្នានេះដែរ លោក ក៏មាន​គំនិត​ផលិត​បទ​ចម្រៀង​ថ្មីៗ​ចេញលក់​ឯករាជ្យ​តែម្នាក់ឯង​តែម្តង ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ លោក​សង្កេតឃើញ​ការធ្វើ​បែបនេះ​ទីផ្សារ​ក៏​ល្អ​ខ្លាំង​ណាស់ដែរ ៕ តាន់ ចន្ថា​

ជុំ លី​ណូ រក​ទ្រនំ​ជ្រក​មិនទាន់បាន​ជុំ លី​ណូ រក​ទ្រនំ​ជ្រក​មិនទាន់បាន​ជុំ លី​ណូ រក​ទ្រនំ​ជ្រក​មិនទាន់បាន​