ពេលវេលាក្រោកពីគេងរាល់ថ្ងៃ អាចបកស្រាយពីខ្លួនរបស់អ្នក

ពិតប្រាកដណាស់ ពេលវេលាដែលអ្នកចូលគេង, ពេលវេលាដែលអ្នកក្រោកពីគេង និងឥរិយាបថនៃការគេងអាចបកស្រាយបានច្រើនពីចរិកលក្ខណៈរបស់អ្នក។ ការចាប់ផ្តើមថ្ងៃដំបូងបានទាន់ពេលវេលាត្រឹមត្រូវជារឿងមួយអស្ចារ្យសម្រាប់អ្នក និងរាងកាយរបស់អ្នក។ មនុស្សដែលក្រោកពីព្រលឹមក៏ជាមនុស្សដែលចូលគេងពីព្រលប់ដែរ នេះមានន័យថា ពួកគេមានទំនួលខុសត្រូវច្រើនទៅលើជីវិត ហើយចូលចិត្តមានទម្លាប់បែបនេះរហូតទៅ។
 
ពេលវេលាក្រោកពីគេងរាល់ថ្ងៃ អាចបកស្រាយពីខ្លួនរបស់អ្នក
ដូច្នេះ តើពេលវេលាក្រោកពីគេងរបស់អ្នកនឹងបកស្រាយអ្វីខ្លះពីអ្នក?

ម៉ោង ៤ព្រឹក ឬពេលព្រលឹម
អ្នកជាមនុស្សមានភាពតានតឹងច្រើនក្នុងជីវិត។ អ្នកអាចនឹងកំពុងធ្វើការងារមួយដែលអ្នកមិនចូលចិត្ត ប៉ុន្តែអ្នកត្រូវការអាហារ, ជម្រក, អគ្គិសនី និងវិក័យប័ត្រផ្សេងៗ ដូច្នេះអ្នកត្រូវតែបន្តធ្វើវាទៀត។ អ្នកកំពុងតែរង់ចាំសំណាងមួយ ហើយនឹងចាកចេញពីថៅកែចិត្តខ្មៅរបស់អ្នក។
ម៉ោង ៥ព្រឹក
អ្នកកំពុងព្យាយាមដោះស្រាយបញ្ហា និងស្មោះត្រង់ចំពោះការងារ បើទោះបីជាការកំណត់ពេលវេលាធ្វើឲ្យអ្នកឆ្កួតក៏ដោយ។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកអាស្រ័យលើតែការទទួលទានកាហ្វេ ហើយអ្នកមិនថាថ្ងៃណា អ្នកនឹងបានស្រួលខ្លួនឡើយ។
ម៉ោង ៦ព្រឹក
អ្នកជាមនុស្សមានវិន័យច្រើន។ បើសិនជាពេលវេលាការងារមិនទាន់បានចាប់ផ្តើម អ្នកចូលចិត្តទៅចាប់ផ្តើមការងារស្រស់ស្រាយដូចជា ហាត់កីឡា, ធ្វើយូហ្គា ឬសម្មាធិ វាជារឿងមួយល្អ។ នេះមានន័យថា អ្នកផ្តល់តម្លៃពេលវេលាឲ្យខ្លួនឯងច្រើនដូចនឹងឲ្យតម្លៃលើការងាររបស់អ្នកដែរ។

ម៉ោង ៧ព្រឹក
អ្នកក៏ជាមនុស្សម្នាក់ក្រោកពីព្រលឹមដូចនឹងមនុស្សខាងលើដែរ បើទោះបីជាការងាររបស់អ្នកចាប់ផ្តើមនៅក្នុងរយៈពេល ២-៣ម៉ោងខាងមុខទៀតក៏ដោយ។ អ្នកជាមនុស្សប្រុងប្រយ័ត្ននឹងការងារ និងជាមនុស្សមានរបៀបរៀបរយ។ អ្នកដឹងថា នឹងត្រូវចំណាយពេលវេលាដើម្បីតែងខ្លួន និងទម្លាប់ផ្សេងៗទៀត ដូច្នេះអ្នកក្រោកពីព្រលឹមមុន ២-៣ម៉ោង ដូច្នេះអ្វីៗនឹងត្រូវបញ្ចប់ទាន់ពេល។
ម៉ោង ៨ព្រឹក
អ្នកចូលធ្វើការនៅម៉ោង ៩ដល់ម៉ោង ៥ល្ងាច។ ជីវិតរបស់អ្នកហាក់បីដូចជាគួរឲ្យធុញទ្រាន់។ អ្នកតែងតែគិតថា ដោយសារបន្ទុកការងារច្រើន និងមានភាពតានតឹងនឹងការងារ ទើបធ្វើឲ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់នឹងជួបជុំគ្រួសារ ឬជីវិតក្នុងសង្គម។
ម៉ោង ៩ព្រឹក
អ្នកក៏ប្រហែលជានយោជិកធ្វើការ ៤០ម៉ោងក្នុង ១សប្តាហ៏ ប៉ុន្តែអ្នកព្យាយាមពន្យាពេល ដោយបិទម៉ោងរោទិ៍យ៉ាងហោចណាស់ ២ដងមុនពេលក្រោក។ ពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យអ្នកធុញទ្រាន់នឹងការងារ និងចង់ចេញទៅដើរលេងមួយមិត្តភក្តិ។
ម៉ោង ១០ព្រឹក
អ្នកជាមនុស្សសកម្មនឹងពេលយប់ មិនចូលគេងរហូតដល់ម៉ោង ២-៣ភ្លឺ ដូច្នេះការក្រោកឡើងនៅម៉ោង ១០ព្រឹកជាពេលវេលាចាំបាច់បំផុតសម្រាប់អ្នក។ ត្រូវប្រាកដថា អ្នកនឹងបំពេញការងាររបស់អ្នកដល់យប់ជ្រៅ និងមិនត្រូវនៅស្ងៀមដោយមិនធ្វើអ្វីសោះឡើយ។
ម៉ោង ១១ព្រឹក
ប្រសិនបើអ្នកក្រោកនៅម៉ោង ១១ព្រឹក អ្នកប្រហែលជាធ្វើការងារយប់។
ម៉ោង ១២ថ្ងៃត្រង់
 អ្នកស្រឡាញ់ភាពងងឹត ហើយគិតថា ក្រោកម៉ោង ៥ភ្លឺជាពេលវេលាស្មុគស្មាញបំផុត។ អ្នកចូលចិត្តមើលទូរទស្សន៏, ញ៉ាំអាហារ និងអានសៀវភៅច្រើនរហូតដល់យប់ជ្រៅ, អ្នកជាមនុស្សចូលចិត្តធ្វើខ្លួនបែបនេះ។
ម៉ោង ១ ឬយឺតជាងនេះ
អ្នកមានទិសដៅជីវិត៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ពេលវេលាក្រោកពីគេងរាល់ថ្ងៃ អាចបកស្រាយពីខ្លួនរបស់អ្នក